ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​អេ​ស៊ី​លី​ដា ផ្សព្វផ្សាយ​ពី​ការ​លក់​​មូល​ប​ត្រក​ម្មសិ​ទិ្ធ​ជា​សាធារណៈ​ដល់​វិនិយោគិន​កូរ៉េ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​កូរ៉េ ប្រមាណ​ជាង​៥០​នាក់​បាន​ចាប់អារម្មណ៍ និង​ចូលរួម​ស្ដាប់​នូវ​បទ​បង្ហាញ និង​ការ​ផ្សព្វផ្សាយ​ការ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​អេ​ស៊ី​លី​ដា ដើម្បី​អាច​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ​ជាមួយ​អេ​ស៊ី​លី​ដា ក្នុង​ពេល​ធនាគារ​បោះផ្សាយ​លក់​ជា​ផ្លូវការ​នូវ​មូល​ប​ត្រ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ឆាប់​ៗ​ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ វិនិយោគិន​កូរ៉េ ប្រមាណ​ជាង​៥០​នាក់​បាន​ចាប់អារម្មណ៍ និង​ចូលរួម​ស្ដាប់​នូវ​បទ​បង្ហាញ និង​ការ​ផ្សព្វផ្សាយ​ការ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​អេ​ស៊ី​លី​ដា ដើម្បី​អាច​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ​ជាមួយ​អេ​ស៊ី​លី​ដា ក្នុង​ពេល​ធនាគារ​បោះផ្សាយ​លក់​ជា​ផ្លូវការ​នូវ​មូល​ប​ត្រ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ឆាប់​ៗ​ខាង​មុខ​នេះ ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ការ​លក់​មូល​ប​ត្រក​ម្មសិ​ទិ្ធ​ជា​សាធារណៈ​នៅ​ការិយាល័យ​អេ​ស៊ី​លី​ដា កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ កុម្ភៈ ២០២០ លោក​បណ្ឌិត អុិន ចាន់​នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី​បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​ផ្សព្វផ្សាយ​បែប​នេះ មិនមែន​ជា​លើក​ទី​១​ទេ វា​បាន​ធ្វើ​៤​លើក​កន្លង​មក​ហើយ តែ​កន្លង​មក​គឺ​ធ្វើ​ឡើង​សម្រាប់​ប្រជាជន​កម្ពុជា ដោយ​​​សំដៅលើ​ទៅ​លើ​ការ​បោះផ្សាយ​សម្រាប់​សាធារណជន ។ សម្រាប់​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៩​នេះ គឺ​ធ្វើ​ឡើង​សម្រាប់​ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​ក្នុង​នោះ​កូរ៉េ​ជា​វិនិយោគិន​មាន​សក្ដានុពល​មួយ​សម្រាប់​ធនាគារ​អេ​ស៊ី​លី​ដា ដែល​ត្រូវរ​កដៃ​គូរ​វិនិយោគ​នេះ ។

លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា ផ្សា​រមូល​ប​ត្រ​មិនមែន​មាន​តែ​មួយ​ថ្ងៃ ឬ​មិនមែន​សម្រាប់​តែ​ក្រុម​ណាមួយ​ទេ វា​គឺជា​ទីផ្សារសេរី​ដែល​ដាក់​លក់​ជា​ប្រចាំ​ថ្ងៃ និង​សម្រាប់​សាធារណជន​ដែល​មាន​លុយ​អាច​ទិញ​បាន ។ តែ​សម្រាប់​ធនាគារ អេ​ស៊ី​លី​ដា បាន​ផ្ដោត​ទៅ​លើ​ប្រជាជន​កម្ពុជា ជា​អាទិ​ភាព ជាក់ស្ដែង​សិក្ខាសាលា​៤​វគ្គ​កន្លង​មក​គឺ​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​ទើបតែ​លើក​នេះ គឺ​សម្រាប់​វិនិយោគិន​បរទេស ។

លោក​បណ្ឌិត​បន្ថែម​ថា ចាប់ពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​០២ ខែមីនា អេ​ស៊ី​លី​ដា នឹង​ធ្វើ​សិក្ខា​សាលា​លម្អិត ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន ហើយ​បើ​តាម​គម្រោង​នៅ​ថ្ងៃ​ទី​០៣ និង​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ ២០២០ នឹង​បង្ហាញ​កាន់តែ​លម្អិត​បន្ថែម​ទៀត​ពី​ព័ត៌មាន​បោះផ្សាយ ដែល​ជា​ពេលវេលា​កាន់តែ​ជិត​ដល់​ថ្ងៃ​បោះផ្សាយ​តែ​ម្ដង​។

លោក Chang Moo Shin ប្រធាន​សមាគម​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របស់​ធនាគារ​អេ​ស៊ី​លី​ដា ក្នុងថ្ងៃនេះ មក​ពី​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ផ្ទាល់​តែ​ម្ដង ។

លោក​បន្ត​ថា កូរ៉េ​ជា​វិនិយោគិន​ដែល​មានបទពិសោធន៍​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​មូល​ប​ត្រ​ដូច្នេះ​ហើយ ទើប​យើង​អញ្ជើញ​ពួក​គាត់​មក​កម្ពុជា ដើម្បី​បាន​ស្វែង​យល់​ពី​សក្ដានុពល​វិនិយោគ​លើ​វិស័យ​មូល​ប​ត្រ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ចង់​ផ្ដល់​ឱកាស​វិនិយោគ​ដល់​វិនិយោគិន​មក​ពី​កូរ៉េ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

គួរ​បញ្ជាក់​ថា អេ​ស៊ី​លី​ដា​ជា​ធនាគារ​ទី​១ ដែល​ទទួល​បានការ​អនុញ្ញាត​អោយ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។ ប្រជាជន និង​វិនិយោគិន​ក្នុង និង​ក្រៅ​ប្រទេស កំពុង​មានការ​ចាប់អារម្មណ៍ និង​ត្រៀមខ្លួន​វិនិយោគ​ជាមួយ​ធនាគារ​អេ​ស៊ី​លី​ដា នៅ​ពេល​ដែល​ធនាគារ​នេះ​ចាប់ផ្ដើម​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ជា​ផ្លូវការ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ