ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ម្នាក់​នៅ​​ជម្ពូ​វ័ន ត្រូវ​រង្វាន់​១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ

4 ឆ្នាំ មុន

បុរស​ម្នាក់​ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ម្ដុំ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​១ សង្កាត់​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មានសំណាង​បាន​ត្រូវ​រង្វាន់​១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​។ បុរស​ដែល​មានសំណាង​ម្នាក់​នេះ​មាន​ឈ្នោះ កុយ វ​ណ្ណា អាយុ ២៨​ឆ្នាំ…

បុរស​ម្នាក់​ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ម្ដុំ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​១ សង្កាត់​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មានសំណាង​បាន​ត្រូវ​រង្វាន់​១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​។

បុរស​ដែល​មានសំណាង​ម្នាក់​នេះ​មាន​ឈ្នោះ កុយ វ​ណ្ណា អាយុ ២៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​នៅ​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ និង​បម្រើ​ការងារ​ជា​កម្មករ​រោងចក្រ​កាត់ដេរ ។

នៅ​ចំពោះ​មុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ដល់​កន្លែង​ស្នាក់​នៅ​ដែល​ស្ថិត​នៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ លោក កុយ វ​ណ្ណា បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ដោយសារ​តែ​កម្រិតជីវភាព​មានការ​ខ្វះខាត និង​មានកូន​ស្រី​ម្នាក់​នៅ​ក្នុង​បន្ទុក​ផង​នោះ បច្ចុប្បន្ន លោក​បាន​សម្រេច​ចាក​ចេញពី​ស្រុក​កំណើត​នៅ​ឯ​ភូមិ​កន្លង់ជុំ ឃុំ​ផុស ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ មក​រស់នៅ​រាជធានី​ភ្នំពេញ ដោយ​បម្រើ​ការងារ​ជា​កម្មករ​រោងចក្រ​កាត់ដេរ​។

លោក​បាន​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ នៅ​ពេល​ដែល​ទៅ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ ហើយ​អស់កម្លាំង លោក​តែង​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ទទួលទាន​ជាប់​ជា​ប្រចាំ​។ ដោយឡែក ស្រាប់តែ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​សម្រាក​ពី​ការងារ​រោងចក្រ លោក​ក៏​ពឹង​បងស្រី​ដែល​រស់នៅ និង​ធ្វើការ​ជាមួយ​គ្នា​ឱ្យ​ជួយ​ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន​មួយ​កំប៉ុង​សម្រាប់​ទទួលទាន​នៅ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

លុះ​ពេល​គាស់​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។ ភ្លាម​នោះ​លោក​ពិតជា​រីករាយ និង​រំភើប​ជា​ខ្លាំង ហើយ​ក៏​ស្រែកហៅ​អ្នក​ជិតខាង​ឱ្យ​ជួយ​មើល និង​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តែ​ម្ដង ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ ១០០​លាន​រៀល​នេះ លោក​នឹង​យក​មួយ​ចំនួន​សាងសង់​ផ្ទះ​សម្រាប់​រស់នៅ​ឯ​ស្រុក​កំណើត​ឱ្យ​បាន​សមរម្យ ហើយនឹង​ឈប់​សម្រាក​ពី​ការងារ​ជា​កម្មករ​រោងចក្រ​កាត់ដេរ ទៅ​បង្កើត​មុខរបរ​ថ្មី​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ការ​សិក្សា​របស់​កូនស្រី​ទៅ​ថ្ងៃ​អនាគត ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ ១០០​លាន​រៀល កើនឡើង​ដល់ ១០០ រង្វាន់ , បន្ថែម​ទឹកប្រាក់​ចំនួន ១០ លាន​រៀល ចំនួន​១០០ រង្វាន់​, ទឹកប្រាក់ ១​លាន​រៀល​ចំនួន ១០០០​រង្វាន់ , ម៉ូតូ HONDA Dream កើនឡើង​ដល់ ១០០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone កើនឡើង​ដល់ ១០០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​កំប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។

សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ