ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Yes Seatel បាន​នាំ​យក​ប្រព័ន្ធ​បច្ចេកវិទ្យា 5G ចុង​ក្រោយមក​ដល់​កម្ពុជា​ហើយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា បាន​បង្ហាញ​នូវ​បទ​ពិសោធ​ថ្មី​នៃ​កា​រត​ភ្ជាប់​បណ្តាញ​អ៊ិ​ន​ធឺ​ណិ​ត​បច្ចេកវិទ្យា​ជំនាន់​ចុង​ក្រោយបង្អស់​សម្រាប់​ទូរស័ព្ទ​ចល័ត ស្រប​ពេល​ដែល Yes Seatel ឬ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា Yes 018…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា បាន​បង្ហាញ​នូវ​បទ​ពិសោធ​ថ្មី​នៃ​កា​រត​ភ្ជាប់​បណ្តាញ​អ៊ិ​ន​ធឺ​ណិ​ត​បច្ចេកវិទ្យា​ជំនាន់​ចុង​ក្រោយបង្អស់​សម្រាប់​ទូរស័ព្ទ​ចល័ត ស្រប​ពេល​ដែល Yes Seatel ឬ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា Yes 018 បាន​រៀបចំ​ពិធី​សាកល្បង​បច្ចេកវិទ្យា 5G របស់​ខ្លួន​នៅ​ថ្ងៃ​ទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយ​រំពឹង​ទុក​ថា នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​សេវា Yes 5G ជា​ផ្លូវការ​នៅ​ក្នុងឆ្នាំនេះ ។

Yes 018 មាន​បណ្តាញ 4G ១០០% ដែល​គ្របដណ្តប់​ចំនួន​ប្រជាជន​ជាង ៩០% នៅ​ក្នុង​ប្រទេស​​កម្ពុជា ។ ស្ថានីយ 4G ទាំងអស់​របស់​យើង​ត្រូវ​បាន​បំពាក់​ដោយ​បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​ដី​ជាង ១២,០០០ គីឡូម៉ែត្រ​នៅ​ទូ​ទាំង​ប្រទេស ។ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​បែប​នេះ Yes018 ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រព័ន្ធ​សេវា 5G ។

នៅ​ក្នុងអំឡុងពេល​សាកល្បង​ជាក់ស្តែង ប្រព័ន្ធ​សេវា 5G ជា​បច្ចេកវិទ្យា​ក្នុង​កា​រត​ភ្ជាប់​ដ៏​ងាយ​ស្រួល ផ្តល់​នូវ​ល្បឿន​លឿន​ជាង​ប្រព័ន្ធ​សេវា 4G ១០​ដង និង​មាន​ប្រព័ន្ធ​ត​ភ្ជាប់​សេវា​អ៊ិ​ន​ធឺ​ណិ​ត​ដ៏​គួរ​ឱ្យ​ទុកចិត្ត​ទៅ​នឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ទៀត ជាមួយ​ល្បឿន​ដ៏​លឿន​ក្នុង​ការ​ទាញ​យក​ទិន្នន័យ​ជា​មធ្យម គឺ 1GB ។

នៅ​ពេល​ដែល​ប្រព័ន្ធ​សេវា Yes 5G ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ វា​នឹង​ជា​ការ​បើកឱកាស​ថ្មី​សម្រាប់​ការ​កែ​លម្អ​វិស័យ​អប់រំ កសិកម្ម និង​ឧស្សាហូបនីយកម្ម ដែល​ជាស​សរ​គ្រឹះ​សំខាន់​ទាំង​បី​សម្រាប់​ប្រទេស​កម្ពុជា ។ យោង​តាម GSMA បច្ចេកវិទ្យា 5G នឹង​ជំរុញ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ៤,៨% សម្រាប់​ប្រទេស ។ បច្ចេកវិទ្យា 5G នឹង​ផ្លាស់​ប្តូរ​ពិភពលោក​ដែល​យើង​កំពុង​រស់នៅ​នេះ​តាម​រយៈ​បច្ចេកវិទ្យា AI Robotics, Drones, IoT, and បច្ចេកវិទ្យា​Smart Cities ។

ពិធី​សាកល្បង​បច្ចេកវិទ្យា 5G នេះ បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ត្រាំ អ៊ី​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។ នៅ​ក្នុង​សុន្ទរកថា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម​បាន​បង្ហាញ​នូវ​ទំនុកចិត្ត និង​បាន​មាន​ប្រសាសន៍​ថា តម្រូវការ​ខ្ពស់​ក្នុង​ការ​ប្រើ​ប្រាស់​សេវា​អ៊ិ​ន​ធឺរ​ណិ​ត​ល្បឿន​លឿន និង​អាច​ទុកចិត្ត​បាន​នេះ ស​បញ្ចា​ក់​ឱ្យ​ឃើញ​ថា ប្រទេស​កម្ពុជា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ប្រព័ន្ធ​សេវា 5G ។ បន្ថែម​លើស​ពី​នេះ ប្រព័ន្ធ​សេវា 5G បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​លើ​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​បដិវត្ត​ឧស្សាហកម្ម 4.0 ។ ប្រទេស​កម្ពុជា​មាន​គោលបំណង​ព​ន្លឿ​ន​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន ដើម្បី​ធានា​បាន​នូវ​ការ​រីក​ចម្រើន​ខ្ពស់​ប្រកបដោយ​និរន្តរភាព ។

លោក យ៉ាវ យៀ​ក​ជី​ន អគ្គនាយក​ក្រុមហ៊ុន Yes 018 បាន​មាន​ប្រសាសន៍​អំពី​ការ​ពង្រីក​បច្ចេក​វិទ្យា​ឈានមុខ​គេ ហើយ​ក្រុមការងារ Yes 018 មាន​សេចក្តី​រំភើប​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​រួម​ចំណែក​ក្នុង​ការ​រីក​ចម្រើន​របស់​ប្រទេស ខណៈ​ដែល​លោក ជេ​ក តាន់ នាយក​គ្រប់គ្រង​ពាណិជ្ជ​កម្ម Yes 018 បាន​កត់​សម្គាល់ថា នឹង​មាន​ចំនួន​ត​ភ្ជាប់​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​តាម​រយៈ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​គ្រប់​ប្រភេទ​កាន់តែ​ច្រើន ដែល​នឹង​ផ្តល់​នូវ​ភាព​ងាយស្រួល និង​ភាព​ទំនើប​ទាន់សម័យ​ដល់​ការ​រស់នៅ​បែប​សម័យ​ថ្មី​។

បន្ទាប់​ពី​ការ​ថ្លែង​សុន្ទរកថា​របស់​គណៈអធិបតី ពិធី​សាកល្បង​បច្ចេកវិទ្យា 5G បាន​ចាប់ផ្តើម​ដោយ​​បង្ហាញ​ពី​ការ​សាកល្បង​ល្បឿន​អ៊ិ​ន​ធឺ​ណិ​ត ដែល​មាន​ល្បឿន​លឿន​រហូត​ដល់ 1,400 Mbps (1.4 Gbps) និង​ការ​ទាញ​យក​វី​ដេ​អូ​ទំហំ 1GB ចំនាយពេល​ត្រឹមតែ 10​វិនាទី និង​បន្ទាប់​មក​ធ្វើការ​ប្រៀបធៀប​រវាង​ល្បឿន​ក្នុង​ការ​លេង​ហ្គេ​មតា​មរយៈ​ប្រព័ន្ធ​សេវា 4G និង​5G និង​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​អេ​ឡិច​ត្រូ​និក AR និង​VR ផង​ដែរ​។

ការ​រំលេច​ឡើង​នៃ​ការ​សាកល្បង​បច្ចេកវិទ្យា​នេះ គឺជា​ការ​សាកល្បង​យ៉ាង​ទូលំទូលាយ​តាម​រយៈ​វី​ដេ​អូ​ផ្សាយ​ផ្ទាល់ 360˚ ដែល​មាន​ល្បឿន​ក្នុង​ការ​ដាក់​បញ្ចូល​/​ទាញ​យក​ទិន្នន័យ​គួរ​ឱ្យ​ចាប់​អារម្មណ៍ supper latency បាន​យ៉ាង​ច្បាស់​ល្អ គ្មាន​ភាព​រអាក់រអួល ។

ជាមួយនឹង​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​សាកល្បង​បច្ចេកវិទ្យា​នេះ Yes 018 ពេល​នេះ​បាន​បើក​ទូលាយ​ជូន​សាធារណជន​ឱ្យមក​សាកល្បង​ប្រព័ន្ធ​បច្ចេកវិទ្យា 5G របស់​ខ្លួន​នៅ​ការិយាល័យ​កណ្តាល​របស់ Yes 018 ដែល​មាន​អាសយដ្ឋាន​នៅ​អគារ​លេខ #149 ផ្លូវ​លេខ 432 សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ