រាជធានីភ្នំពេញ ៖ សម្តេចក្រឡា ហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើទៅកាន់ស្ថាប័នតុលាការ គួរធ្វើការឲ្យព្រមគ្នា ជាមួយនឹងនគរបាលយុត្តិធម៌ ក្នុងការករណីបង្ក្រាបចាប់បទល្មើសគ្រឿងញៀនទើបមានសុវត្ថិភាព ។ ថ្លែងក្នុងបើកសន្និបាតត្រួតពិនិត្យការងារ ឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ ។
សម្តេច ស ខេង បានបញ្ជាក់ថាយ៉ាង ដូច្នេះថា យុត្តិនាការណ៍បង្ក្រាបគ្រឿងញៀននៅតែមានរហូតដូចអ្វីដែលខ្ញុំបានបញ្ជាក់ថា យើងបង្ក្រាបបានហើយ ប៉ុន្តែមិនប្រាកដថា មកដល់ពេលនេះ ឬពេលខាងមិនមានទៀតទេ ។ ចំពោះករណីបង្គ្រាបគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាពីសមត្ថកិច្ចត្រូវបានសម្តេច ស ខេង បានស្នើឲ្យស្ថាប័នតុលាការជួយពន្លឿនក្នុងការកាត់សេចក្តីចំពោះជនល្មើសឲ្យកុំអូសបន្លាយពេលវេលាយូរ ។
សម្តេចបញ្ជាក់ថា ៖«បញ្ហានេះទាល់តែដំណើរការបង្គ្រាបល្មើសគ្រឿងញៀននេះចេញព្រមគ្នា តែបើនគរបាលយុត្តិធម៌ចាប់បាន ហើយតុលាការមិនដំណើរតាមនីតិវិធី ដើម្បីឈានដល់ផ្តន្ទាទោសក៏មិនបាន ។ អីញ្ចឹងត្រូវសហការគ្នារវាងតុលាការ និងនគបាលយុត្តិធម៌ ។ ពេលនេះ តាមដឹងតុលាការបានដំណើរហើយ ដែលជាសញ្ញាមួយល្អ ហើយវាអាចជួយជំរុញការបង្ក្រាបបទល្មើសនេះ» ។
ជាមួយគ្នានោះដែរសម្តេច ស ខេង ក៏បានលើកឡើងថា កន្លងមកមានការបង្ក្រាបបទល្មើសជួញដូរមនុស្សប៉ុន្តែនីតិតុលាការលើសំណុំរឿងការជួយដូរមនុស្សនៅកម្ពុជាគេថា តុលាការគ្មានឆន្ទៈធ្វើផងដែរ ។ សម្តេចគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«កន្លងមកយើងបានចាប់បទល្មើសជួញដូរមនុស្សបានច្រើន ប៉ុន្តែគេថា តុលាការកម្ពុជាកាត់ទោសបានចំនួនតិច ហើយជាប្រទេសមួយមិនទាន់មានឆន្ទៈក្នុងការប្រយុត្តិប្រឆាំងការជួយដូរមនុស្ស ។ ឥឡូវវបញ្ហាគ្រឿងញៀនដូចគ្នា បើយើងប្រកាសចាប់បានច្រើន ប៉ុន្តែដល់ពេលកាត់ក្តីបានតិចវាគ្មានន័យនោះទេ» ៕
ចែករំលែកព័តមាននេះ