ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​នឹង​បញ្ជូន​មន្ត្រី​ចុះ​តាម​មូលដ្ឋាន​ពង្រឹង​ការ​អនុ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា នឹង​ប​ញ្ជូ​ល​មន្ត្រី​ពី​ក្រសួងមហាផ្ទៃ ដើម្បី​ចុះ​តាម​មូលដ្ឋាន​បើក​វេទិការ​បណ្តុះបណ្តាល ពង្រឹង​ភូមិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា នឹង​ប​ញ្ជូ​ល​មន្ត្រី​ពី​ក្រសួងមហាផ្ទៃ ដើម្បី​ចុះ​តាម​មូលដ្ឋាន​បើក​វេទិការ​បណ្តុះបណ្តាល ពង្រឹង​ភូមិ ឃុំ​មាន សុវត្ថិភាព​នៅ​ពេល​ខាង​មុខ​នេះ ។

សម្តេច ស ខេ​ង បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ ឆ្នាំ​២០១៩ លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ​យ៉ាង​ដូច្នេះ​ថា​៖«​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​នឹង​ចាត់​ឲ្យ​មន្ត្រី​ក្រសួង​ចុះ​ទៅ​ធ្វើ​វេទិការ​សាធារណៈ​ទាក់ទង និង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ដែល​ជា​ប្រធានបទ​មួយ​ប៉ុណ្ណោះ​» ។ សម្តេច​បន្ត​ថា ៖​យើង​យក​តែ​ប្រធានបទ​មួយ​នេះ​ទេ ចំណែក​ប្រធានបទ​ផ្សេង​ទៀត​ក្រុមការងារ​ថ្នាក់​ខេត្ត​ដើម្បី​ធ្វើ​ការងារ​នេះ អី​ញ្ចឹ​ង​សូម​ឲ្យ​មានការ​សហការ​គ្នា​ព្រោះថា រឿង​ភូមិ ឃុំ​មាន​សុវត្ថិភាព​ជា​រឿង​សំខាន់​ណាស់ ។

សម្តេច​ក្រឡាហោម បាន​គូសបញ្ជាក់​ថា ៖«​រឿង​មូលដ្ឋាន​ជា​រឿង​គន្លឹះ​មួយ​ដែល​ចាំបាច់​ណាស់ កន្លង​មក​មាន​អង្ក​ការ​អូស្ត្រាលី​បាន​វាយតម្លៃ​ថា ការ​អនុវត្តន៍​ជាង​៨០​ភាគរយ យ៉ាងណា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាន​នាយករ​ដ្ឋា​ន អនុប្រធាន ត្រូវ​សហការ​គ្នា​ធ្វើ​វេទិការ​សាធារណៈ ទាក់ទង​និង​រឿង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ហ្នឹង​ដាក់​តែ​ប៉ុណ្ណឹង ។ យើង​ពង្រឹង​អាហ្នឹង​ចំពោះ​ការ​ចូលរួម​ពី​ក្រសួង​ផ្សេង​ទៀត​យើង​ស្វាគមន៍ » ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​ក្នុង​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន បទល្មើស​ជួញដូរ​មនុស្ស និង​ល្មើស​ការ​ជួញដូរ​ផ្លូវភេទ និង​បទ​ល្មើ​រការ​ជួញដូរ​ផលិតផល​ក្លែងក្លាយ​ឲ្យ​បាន​ម៉ឹង​ម៉ាត់ និង​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ។ សម្តេច ស ខេ​ង គូស​ញ្ជា​ក់ ៖«​បញ្ហា​គ្រឿងញៀន​នេះ​កន្លង​ទៅ​យើង​បាន​ធ្វើ​បាន​ច្រើន ដោយ​សមត្ថកិច្ច​នគ​បាល​យុត្តិធម៌​បា​នប​ង្គ្រា​ប​គ្រឿងញៀន ដោយ​មានការ​សហការ​ពី​សមត្ថកិច្ច​រាជធានី ខេត្ត ដែល​ចាប់ពី​យុត្តិធម៌​នា​ការណ៍​មក​ចាប់​បាន​ជាង​១​តោន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ