ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជប៉ុន​អាយុ​៧០​ឆ្នាំ ដើរ​ជុះ​ខាងក្រៅ​ផ្ទះ ដោយ​យល់​ថា​ជា​ការ​ផ្តល់​ជីវិត​ដល់​បរិស្ថាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ជប៉ុន​អាយុ​៧០​ឆ្នាំ ឈ្មោះ Masana Izawa បាន​ប្រាប់​ថា គាត់​មិន​បន្ទោ​របង់​លាមក​នៅ​ក្នុង​បង្គន់​នោះ​ទេ…

តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ជប៉ុន​អាយុ​៧០​ឆ្នាំ ឈ្មោះ Masana Izawa បាន​ប្រាប់​ថា គាត់​មិន​បន្ទោ​របង់​លាមក​នៅ​ក្នុង​បង្គន់​នោះ​ទេ ព្រោះ​គាត់​យល់​ឃើញ​ថា វា​ជា​ការ​ធ្វើ​ឱ្យ​លាមក​ក្លាយជា​របស់​គ្មាន​ប្រយោជន៍​។ គាត់​តែង​ទៅ​ជុះ​នៅ​ខាងក្រៅ ដើម្បី​ផ្តល់​ជីវិត​ដល់​សត្វ​តូច​ៗ និង រុក្ខជាតិ​ទូទៅ​។

អស់​រយៈពេល​២០​ឆ្នាំ​មកនេះ គាត់​ធ្លាប់​បន្ទោ​របង់​ក្នុង​បង្គន់​ត្រឹមតែ​១៤​ដង​ប៉ុណ្ណោះ​។ នេះ​ក៏​ដោយសារ​តែ​កាលៈទេសៈ​បង្ខំ​។ ជា​ទូទៅ​គាត់​ទៅ​ជុះ​នៅ​ខាងក្រៅ ដែល​មាន​ដី​វាល​។ គាត់​យល់​ថា លាមក​របស់​គាត់​គឺជា​របស់​មាន​តម្លៃ បង្កើត​ជីវិត​។

លោក Izawa ប្រាប់​ថា​៖ «​ការ​ទទួលទាន​គឺ​ដើម្បី​រស់ ការ​ជុះ​ខាងក្រៅ​ផ្ទះ គឺជា​ការ​ផ្តល់​ជីវិត​ឱ្យ​បរិស្ថាន​វិញ​។​» គាត់​រក​ឃើញ​គំនិត​នេះ នៅ​ឆ្នាំ​១៩៧៣ ពេល​ដែល​គាត់​ឃើញ​មនុស្ស​ជុះ​ក្នុង​បង្គន់ ហើយ​ចាក់ទឹក​បង្ហូរ​ទៅ​ទន្លេ​។ គាត់​យល់​ថា ការ​ធ្វើ​ដូចនេះ​គឺ​ធ្វើ​ឱ្យ​លាមក​អស់​តម្លៃ​។

គាត់​ថា រាល់ពេល​ដែល​គាត់​បន្ទោ​របង់​ដាក់​វាល​រួច គាត់​តែង​យក​ដី​កប់​។ ក្រោយ​ពេល​ជុះ​បាន​បន្តិច​មក គាត់​ឃើញ​មាន​សត្វ​តូច​ៗ​មក​បឺត​ស្រូប​យក​ជីវជាតិ​ពី​លាមក​។ មិន​ត្រឹមតែ​សត្វ​នោះ​ទេ រុក្ខជាតិ​ផ្សេង​ៗ​ទៀត​ក៏​ដូច​គ្នា​ដែរ​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៀត​នោះ គឺថា គាត់​មិន​ដែល​ប្រើ​ក្រដាសអនាម័យ​មក​ជូត​សម្អាត​ទ្វារ​ក្រោម​របស់​គាត់​ទេ ព្រោះតែ​គាត់​យល់​ថា​វា​មិន​រលាយ​ក្នុង​ដី ហើយ​អាច​បំពុលបរិស្ថាន​។ រាល់ដង​គឺ​គាត់​ប្រើប្រាស់​ស្លឹកឈើ​ក្នុង​ការ​សម្អាត ក្រោយ​បន្ទោ​របង់​រួច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ