ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​មាន​កម្លាំង​ជាង​ដុល្លារ​អា​មេ​រិ​ក​បន្តិច

4 ឆ្នាំ មុន

ប្រាក់​រៀល​ខ្មែរ​ហាក់​បាន​បង្ហាញ​ពី​កម្លាំង​របស់​ខ្លួន​ខ្លាំង​ជាង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​បន្តិច​នៅ​ថ្ងៃនេះ ។ ដូច្នេះ​សម្រាប់​អ្នក​និយម​ចាយប្រាក់​ដុល្លារ​ញឹកញាប់ សូម​មក​ដឹង​ពី​អត្រា​ប្តូរ​ប្រាក់​ប្រទេស​ទាំង​ពីរ​នេះ​ថា តើ​មានការ​ប្រែប្រួល​ក្នុង​កម្រិត​ណា ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០…

ប្រាក់​រៀល​ខ្មែរ​ហាក់​បាន​បង្ហាញ​ពី​កម្លាំង​របស់​ខ្លួន​ខ្លាំង​ជាង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​បន្តិច​នៅ​ថ្ងៃនេះ ។ ដូច្នេះ​សម្រាប់​អ្នក​និយម​ចាយប្រាក់​ដុល្លារ​ញឹកញាប់ សូម​មក​ដឹង​ពី​អត្រា​ប្តូរ​ប្រាក់​ប្រទេស​ទាំង​ពីរ​នេះ​ថា តើ​មានការ​ប្រែប្រួល​ក្នុង​កម្រិត​ណា ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា ១​ដុល្លារ​អា​មេ រិ​ក​ទិញ​ចូល ៤.០៨៣,០០ រៀល លក់​ចេញ​៤.០៩៦,០០ រៀល ដែល​កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ ម្សិលមិញ​ទិញ​ចូល ៤.០៨៥,០០​រៀល លក់​ចេញ ៤.១០០,០០ រៀល ។

នៅ​ថ្ងៃនេះ​ដែរ សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស សំខាន់​ៗ​មួយ​ចំនួន​ដែល​រួម​មាន ៖ ១​អឺ​រ៉ូ​ទិញ​ចូល ៤.៣៦០,៦៤ រៀល លក់​ចេញ ៤.៤៦៨,៧៤ រៀល​, ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២.៦៧៤,៣៧ រៀល លក់​ចេញ ២.៧៧៧,០៩ រៀល ។ ជាមួយ​គ្នា​នេះ​ដែរ ១​យ៉េន​ជប៉ុន​ទិញ​ចូល ៣៦,២២៨៩ រៀល លក់​ចេញ ៣៧,២៣៦៤ រៀល​, ១​បាត​ថៃ​ទិញ​ចូល ១៣០,៧០ រៀល លក់​ចេញ ១៣២,០០ រៀល និង​១​ដុ​ង​វៀតណាម​ទិញ​ចូល ០,១៧៣០ រៀល លក់​ចេញ ០,១៧៧៣ រៀល ។

ទន្ទឹម​នេះ ១​គីប​ឡាវ​ទិញ​ចូល ០,៣៩២៤ រៀល លក់​ចេញ ០,៤៦៥៨ រៀល ។ កម្មវិធី​នេះ ឧបត្ថម្ភ​ដោយ អេ​ស៊ី​លី​ដា ទាន់ចិត្ត ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម រយៈ​ទូរស័ព្ទ​ចល័ត​ដំណើរការ​ដោយ Android និង iOS ៕ អត្ថបទ​សហការ

បញ្ជាក់ ៖ អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ