ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជំនិត​លោក​កឹ​ម សុខា ចង់​បន្ត​ឃើញ​កាយវិការ​មនុស្សធម៌​របស់​រាជរដ្ឋាភិបាល​សម្រាប់​ទាំងអស់​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មនុស្សជំនិតលោក កឹមសុខា និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចង់ឃើញការវិការមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់មនុស្សទាំងអស់ លោក មុត ចន្ថាមនុស្សជំនិតលោក កឹម សុខា…

រាជធានីភ្នំពេញ ៖ មនុស្សជំនិតលោក កឹមសុខា និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចង់ឃើញការវិការមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់មនុស្សទាំងអស់ លោក មុត ចន្ថាមនុស្សជំនិតលោក កឹម សុខា បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២០ ខែកុម្ភៈនេះ ថា កាយវិការមនុស្សធម៌របស់រាជរដ្ឋាភិបាលបានធ្វើ និងកំពុងបានធ្វើចំពោះភ្ញៀវទេសចរនៃកប៉ាល់ Westerdam Cruise Ship ត្រូវបានទទួលសាទរទាំងមតិជាតិ និងអន្តរជាតិ ។

លោក​បញ្ជាក់​ថា ៖«​យើង​សង្ឃឹមថា កាយវិការ​មនុស្ស​ដ៏​ស្មោះ​ត្រង់នេះ​នឹង​ត្រូវធ្វើ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា​ផង​ដែរ ហើយ​យើង​ជឿ​ថា នឹង​មាន ។ យើង​ចង់​ឃើញ​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួងសុខាភិបាល​ដែល​ជា​សេនាធិការ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ អំពី​វិធានការ​បង្ការ និង​ការ​ស្វែងរក​សេវា​ពិគ្រោះ និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វិ​ជ្ជ​សាស្ត្រ​ចំពោះ​ជំងឺឆ្លង​ផ្លូវដង្ហើម​ដ៏​សាហាវ COVID19» ។ លោក​បន្ត​ថា វិធានការ​ទប់ស្កាត់​ការ​បំភ័យ​ពី​មន្ទីរពេទ្យ ឬ​មន្ទី​ព្យា​ល ឬ​គ្លីនិក​ឯកជន គួរ​ធ្វើ​ផង​ដែរ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជាយ​កថា​ហេតុ ។ ម្យ៉ាងទៀត បើសិនជា​រដ្ឋ​អាច​ធ្វើ​សកម្ម​ស្ទង់​កំ​ដៅ​ជា​សាធារណៈ​បាន​ពិតជា​ប្រសើរ​បំផុត ។

សូម​ជម្រាប​ថា កាល​ពេល​ថ្មី​ៗ​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា អ្នកដំណើរ​តាម​នាវា Westerdam បាន​ចាកចេញ​ទៅ​ប្រទេស​កំណើត​វិញ​អស់ហើយ ។ សម្តេច​បន្ត​ថា នៅ​រសៀល ថ្ងៃ​ទី​១៩ ខែកុម្ភៈ​នេះ អ្នកដំណើរ​២៣៣​រូប​ចុង​ក្រោយ ដែល​ក្នុង​នោះ​មាន​២០​នាក់ ជានា​វឹក និង​បុគ្គលិក​កប៉ាល់ ដែល​មាន​ចម្រុះ​ជាតិ​សាសន៍​២២​សញ្ជាតិ បាន​ចាក​ចេញពី​នាវា MS Westerdam ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ចំនួន​១០ គ្រឿង​ពី​ក្រុងព្រះសីហនុ​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ទៅ​កាន់​ប្រទេស​កំណើត​រៀង​ៗ​ខ្លួន​វិញ​តាម​ជើងហោះហើរ​ពី​ទីក្រុង​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ