ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធម្មតាទេ! ហាង​សាច់​អាំង ក្លាយ​ជា​កន្លែង​បង្កប់​សេវា​ផ្លូវ​ភេទ​នាំទៅ​ផ្ទះ​សំណាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ បាន​ឆ្មក់​បង្ក្រាប​ហាង​ផឹកស៊ី​មួយ​កន្លែង ដែល​បង្កប់​ការ​ជួញដូរ​ផ្លូវភេទ​ជាមួយ​ភ្ញៀវ កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ បាន​ឆ្មក់​បង្ក្រាប​ហាង​ផឹកស៊ី​មួយ​កន្លែង ដែល​បង្កប់​ការ​ជួញដូរ​ផ្លូវភេទ​ជាមួយ​ភ្ញៀវ កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ។ ហាង​មួយ​កន្លែង​នេះ​យីហោ លី​ហួរ​រស្មី​ពន្លឺ​សាច់​អាំង (៩៩៩)​ផ្ទះ​លេខ​២៣A ផ្លូវ​៣៧១ ភូមិ​ឬ​ស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មានជ័យ ។

ការ​ឆ្មក់​បង្ក្រាប​ហាង​ខាងលើ សមត្ថកិច្ច​រក​ឃើញ​មនុស្ស​ចំនួន​៧​នាក់ ក្នុង​នោះ​មាន​មេការ​ហាង​ប្រុស​​ស្រី​ចំនួន​២​នាក់ និង​នារី​ជួញដូរ​ផ្លូវភេទ​ចំនួន​៥​នាក់ ព្រមទាំង​ដកហូត​ស្រោមអនាម័យ​ប្រើ​ប្រាស់​រួច​ចំនួន​១ ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ឈ្មោះ វីរ​មហាសាល ។ ​ចំណែក​មេការ​ជា​ម្ចាស់​ហាង​មានឈ្មោះ សឹក សុភាព ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ត​ត សុ​ផាត អាយុ​៣៦​ឆ្នាំ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​នឹង​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​ឆ្មក់​បង្ក្រាប​នេះ គឺ​មានការ​សម្របសម្រួល​ពី​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​ឧត្ដមសេនីយ៍ទោ សំបូរ មា​ណ្ណា​រិ​ទ្ធ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហា​ផ្ទៃ គឺ​បាន​ចុះ​បង្ក្រាប​ជាក់ស្ដែង​ករណី (​សញ្ចារ​កម្ម )​នៅ​ក្នុង​ហាង​សាច់​អាំង​នេះ ដោយ​ឃាត់​មនុស្ស​​ប្រុស​ស្រី​ចំនួន​៧​នាក់ ក្នុង​នោះ​មាន​នារី​ជួញដូរ​ចំនួន​៥​នាក់ និង​ម្ចាស់​ហាង​ជា​មេខ្យល់​ប្តី​ប្រពន្ធ​ចំនួន​២​នាក់ ។ ចំណែក​ផ្ទះសំណាក់​វីរ​មហាសាល​គឺជា​កន្លែង​សំរាប់​ណាត់​ភ្ញៀវ​ទៅ​រួម​ភេទ។

ក្រោយ​ពេល​បង្ក្រាប​បន្ទាប់​ពី​ឃាត់ខ្លួន និង​ត្រួតពិនិត្យ​រួច​ហើយ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ជន​ប្រុស​ស្រី​ទាំង​៧​នាក់ យក​ទៅ​សាកសួរ​នៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បន្ត​ទៀត ។ ចំណែក​ទីតាំង​ខាងលើ​មិន​បាន​បិទទ្វារ​នោះ​ទេ ដោយសារ​តែ​មាន​ឪពុក​ម្តាយ និង​កូន​តូច​២​នាក់ របស់​ម្ចាស់​ទីតាំង​គ្មាន​កន្លែង​ស្នាក់​នៅ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ