ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាង​មនុស្ស​ល្អ​បាន​តែ​ម្នាក់​ក៏​មាន​តម្លៃ​ក្រៃ​លែង

4 ឆ្នាំ មុន

ការ​សាង​មនុស្ស លំបាក​ជាង​សាង​អ្វី​ៗ​ទាំងអស់​ក្នុង​លោក គឺ​លំបាក​តាំង​តែ​ពី​ពេល​ចាប់ផ្ដើម​លំបាក​ទាំង​វិធី​ក្នុង​ការ​កសាង លំបាក​ទាំង​ត្រូវ​ប្រើ​ពេលវេលា​ច្រើន និង​ដែល​សំខាន់​បំផុត​គឺ​លទ្ធផល​ដែល​បាន​មក​នោះ ស្ថិត​នៅ​ក្នុង​សភាព​មិន​ប្រាកដ​ថា តើ​បាន​ល្អ​តាម​ដែល​ត្រូវការ​ឬ​អត់ ។ កាលបើ​សាង​មនុស្ស​បាន​សម្រេច សូ​ម្បី​តែ​ម្នាក់​រមែង​មាន​តម្លៃ​ដ៏​ក្រៃ​លែង…

ការ​សាង​មនុស្ស លំបាក​ជាង​សាង​អ្វី​ៗ​ទាំងអស់​ក្នុង​លោក គឺ​លំបាក​តាំង​តែ​ពី​ពេល​ចាប់ផ្ដើម​លំបាក​ទាំង​វិធី​ក្នុង​ការ​កសាង លំបាក​ទាំង​ត្រូវ​ប្រើ​ពេលវេលា​ច្រើន និង​ដែល​សំខាន់​បំផុត​គឺ​លទ្ធផល​ដែល​បាន​មក​នោះ ស្ថិត​នៅ​ក្នុង​សភាព​មិន​ប្រាកដ​ថា តើ​បាន​ល្អ​តាម​ដែល​ត្រូវការ​ឬ​អត់ ។

កាលបើ​សាង​មនុស្ស​បាន​សម្រេច សូ​ម្បី​តែ​ម្នាក់​រមែង​មាន​តម្លៃ​ដ៏​ក្រៃ​លែង ក្នុងភូមិ​ស្រុក​ណា​មាន​មនុស្ស​ល្អ​ម្នាក់ មនុស្ស​ល្អ​ម្នាក់​នោះ អាច​ធ្វើ​ឲ្យ​ភូមិ​ស្រុក​នោះ​ចម្រើន​បាន ។

គ្រួសារ​ណា​មានកូន​ល្អ​ម្នាក់ ឪពុក​ម្ដាយ​អាច​ពឹងពាក់​អាស្រ័យ​បាន​, វត្ត​ណា​មាន​បព្វជិត​ល្អ​សូ​ម្បី​តែ​មួយ​អង្គ វត្ត​នោះ​រមែង​ចម្រើន អាច​ជាទី​ពឹង​ដល់​មនុស្ស​ទាំងឡាយ​ច្រើន ។

ប៉ុន្តែ​ប្រសិនបើ​មាន​មនុស្ស​ល្អ​ច្រើន​នាក់​និង​ច្រើន​អង្គ គឺជា​ការ​ប្រសើរ​ដ៏​ក្រៃ​លែង ភូមិ​ស្រុក​នោះ គ្រួសារ​នោះ វត្ត​នោះ រមែង​មាន​តែ​ការ​ចម្រើន​ទៅ​មុខ គ្មាន​ថយក្រោយ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ