ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ ការ​វាស់​កម្តៅ​នៅ​ព្រ​លាន​យន្តហោះ​គ្មាន​ប្រយោជន៍​ទេ សម្រាប់​ការពារ​កូ​រ៉ូ​ណា​ថ្មី

4 ឆ្នាំ មុន

អាកាសយានដ្ឋាន​ចំនួន​១១ ក្នុង​សហរដ្ឋអាមេរិក​កំពុង​ប្រើប្រាស់​ការ​ត្រួតពិនិត្យ​សីតុណ្ហភាព ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ការ​រក​មើល​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19) ហើយ​វិធានការ​ទាំងនោះ​ហាក់ដូចជា ត្រូវ​បាន​គេ​គិត​ថា មាន​ប្រសិទ្ធភាព ។ តែ​វា​មិន​ដូច្នោះ​ទេ ។…

អាកាសយានដ្ឋាន​ចំនួន​១១ ក្នុង​សហរដ្ឋអាមេរិក​កំពុង​ប្រើប្រាស់​ការ​ត្រួតពិនិត្យ​សីតុណ្ហភាព ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ការ​រក​មើល​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19) ហើយ​វិធានការ​ទាំងនោះ​ហាក់ដូចជា ត្រូវ​បាន​គេ​គិត​ថា មាន​ប្រសិទ្ធភាព ។ តែ​វា​មិន​ដូច្នោះ​ទេ ។ ប្រសិនបើ​នរណា​ម្នាក់​មិន​មាន​គ្រុនក្តៅ តើ​ប្រាកដ​ទេ​ថា ពួក​គេ​គ្មាន​ជំងឺ​កូ​រ៉ូ​ណា​ថ្មី?

យោង​តាម​ការ​ស៊ើបអង្កេត​របស់ CNN បានឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក​បាន​ត្រួតពិនិត្យ​អ្នកដំណើរ​ជាង​៣០០០០ នាក់​នៅ​ក្នុង​ខែ​កន្លង​មកនេះ គេ​ឃើញ​ថា​មិន​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ណាមួយ​ត្រូវ​បាន​ចាប់​ដោយ​ការ​ត្រួតពិនិត្យ​សីតុណ្ហភាព​អាកាសយានដ្ឋាន​ទេ ។

មានការ​ជជែក​វែកញែក​ជា​យូរ​មក​ហើយ អំពី​សារ​ប្រយោជន៍​នៃ​ការ​ត្រួតពិនិត្យ​សីតុណ្ហភាព​អាកាសយានដ្ឋាន ប៉ុន្តែ​បទ​ពិសោធន៍​ថ្មី​ៗ​នេះ នៅ​អាកាសយានដ្ឋាន​អា​មេ​រិ​ក បូក​រួម​ទាំង​ការ​សិក្សា​ថ្មី​នៅ​អឺរ៉ុប ហាក់ដូចជា ចង្អុលបង្ហាញ​ថា វា​គ្មាន​ប្រយោជន៍ ។ កាលពី​ដើមខែ​នេះ អ្នក​ស្រាវជ្រាវ​ជនជាតិ​អង់គ្លេស​បាន​ចេញផ្សាយ​ការ​ស្រាវជ្រាវ​មួយ​ដែល​បង្ហាញ​ថា ការ​ត្រួតពិនិត្យ​សីតុណ្ហភាព​នឹង​បរាជ័យ​ក្នុង​ការ​រក​ឃើញ​ការ​ឆ្លង​វីរុស​ហ្សែ​ន​ជិត​ពាក់កណ្តាល ។

យ៉ាង​ហោច​ណាស់ មាន​ប្រទេស​មួយ​បាន​រក​ឃើញ​ថា ការ​ត្រួតពិនិត្យ​សីតុណ្ហភាព​នៅ​អាកាសយានដ្ឋាន​ពិតជា​មិន​មាន​ប្រយោជន៍ ។ ដូច្នេះ​គេ​បាន​សម្រេចចិត្ត​មិន​ធ្វើ​វា ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ឡើង​នូវ​មេរោគ​ថ្មី ។ អ៊ី​ស្រា​អែ​ល​បាន​ប្រើ​វា​ក្នុង​ឆ្នាំ​កន្លង​មក​សម្រាប់​ជំងឺ​អេ​បូ​ឡា ជំងឺសា និង​ជំងឺផ្តាសាយបក្សី ប៉ុន្តែ​បាន​រក​ឃើញ​ថា ការ​វាស់​កម្តៅ គឺ​គ្មាន​ប្រសិទ្ធភាព​ឡើយ ។ នេះ​ក៏​ព្រោះតែ​អ្នកមាន​ជំងឺ​នេះ​អាច​នឹង​មិន​ទាន់​មាន​អាកា​រៈ​ក្តៅខ្លួន ក្រោយ​ពេល​ឆ្លង​ចូល​មក​ដល់​ទៅ​ច្រើន​ថ្ងៃ ។ បើ​យើង​វាស់​ចំ​ថ្ងៃ​ដែល​គាត់​មិន​ទាន់​ក្តៅ គឺ​វា​គ្មាន​ប្រយោជន៍​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ