ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ចូល​កម្ពុជា​ថយ​ចុះ ខណៈ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​បន្ត​ចែក​ម៉ាស់​រាល់ថ្ងៃ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មានការ​​ថយ​ចុះ​ជាង​៣០% នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​ផ្នែក​ទេសចរណ៍​ ប៉ុន្តែ​មន្ត្រី​សុខា​បាល​អះអាង​ថា​ពុំ​ទាន់​រក​ឃើញ​អ្នក​សង្ស័យ​សូ​ម្បី​ម្នាក់​ពាក់ព័ន្ធ​មេរោគ​កូ​វី​ដ​-១៩​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឡើយ​។ បើ​ទោះជា​បែប​នេះ​ក្តី ដើម្បី​ការពារ​និង​បង្ការ​ទប់ស្កាត់​ជា​មុន នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ចែក​ម៉ាស់​ដល់​អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​២៧ មក​រា​ដល់​ថ្ងៃ​ទី​១៨ កម្ភៈ…

ខេត្តបន្ទាយមានជ័យ ៖ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មានការ​​ថយ​ចុះ​ជាង​៣០% នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​ផ្នែក​ទេសចរណ៍​ ប៉ុន្តែ​មន្ត្រី​សុខា​បាល​អះអាង​ថា​ពុំ​ទាន់​រក​ឃើញ​អ្នក​សង្ស័យ​សូ​ម្បី​ម្នាក់​ពាក់ព័ន្ធ​មេរោគ​កូ​វី​ដ​-១៩​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឡើយ​។

បើ​ទោះជា​បែប​នេះ​ក្តី ដើម្បី​ការពារ​និង​បង្ការ​ទប់ស្កាត់​ជា​មុន នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ចែក​ម៉ាស់​ដល់​អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​២៧ មក​រា​ដល់​ថ្ងៃ​ទី​១៨ កម្ភៈ ឆ្នាំ​២០២០ សរុប​ចំនួន​៣៩៥.៩៥០​ម៉ាស់​។

ជា​ការ​​កត់សម្គាល់​របស់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ដោយសារ​មិន​ចំ​រដូវ​កាលដែល​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត (​វិស្សមកាល​) ។ ម្យ៉ាង​គាប់​ជួន​មេរោគ​កូ​វី​ដ​-១៩​បាន​ផ្ទះ​ឡើង​បង្កក្តី​កង្វល់​ដល់​ប្រជាពលរដ្ឋ​លើ​ពិភពលោក ទើប​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ម​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ហាក់​មានកា​ធ្លាក់​ចុះ​ស្ទើរ​ជិត​៤០%​។

មន្ត្រី​ដដែល​បាន​បន្ត​ថា ប្រទេស​ថៃ​មិន​បាន​បិទ​ជើងហោះហើរ​ភ្ញៀវ​អឺរ៉ុប​ឡើយ មិនតែប៉ុណ្ណោះ​ភាគី​ថៃ​គេ​មានកា​ត្រួតពិនិត្យ​សុខភាព​ភ្ញៀវ​ទេសចរ​បរទេស​យ៉ាង​ល្អិតល្អន់ ហើយ​ភ្ញៀវ​ទេសចរ​អឺរ៉ុប​ទាំងនោះ​ក្រោយ​ពី​ដើរ​កំសាន្ត​នៅ​ថៃ​រួច ជា​ពិសេស​ភ្ញៀវ​ទេសចរ​ជនជាតិ​រុ​ស្សី​បន្តដំណើរ​មក​លេង​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​តិ​ប៉ោយ​ប៉ែ​ត​ជា​ធម្មតា​។

លោក​វេជ្ជបណ្ឌិត​កែវ សុភ​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​តាម​ទូរស័ព្ទ​ថា តាំងពី​ចាប់ផ្តើម​ពង្រឹង​ត្រួតពិនិត្យ​សុខភាព​កាលពី​ថ្ងៃ​១០ មក​រា ឆ្នាំ​២០២០ មក​ដល់​ថ្ងៃនេះ​តាម​រយៈ​ដាក់​ម៉ាស៊ីន​ស្កេ​ន​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​គឺ​មិ​ទាន់​រក​ឃើញ​ជនសង្ស័យ​ណា​ម្នាក់​ជាប់​ពាក់ព័ន្ធ​វីរុស​កូ​វី​ដ​-១៩​នៅឡើយ​ទេ​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ចំពោះ​ភ្ញៀវ​ចិន​តម្រូវ​ឲ្យ​មន្ត្រី​ធ្វើការ​ពិនិត្យ​សុខភាព​២​ដង ម្តង​បាញ់​យក​កំ​ដៅ​តាម​រយៈ​ម៉ាស៊ីន​ស្កេ​ន និង​ម្តងទៀត​ចាប់​កំ​ដៅ​តាម​រយៈ​ម៉ាស៊ីន​ទែ​រ​ម៉ូ​ម៉ែត្រ​។​ចំពោះ​វិធានការ​បង្ការ​ទប់ស្កាត់​មេរោគ​កូ​វី​ដ​-១៩​នេះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី​អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា លោក​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​សហការ​ជាមួយ​អាជ្ញាធរ​ចែក​ម៉ាស់​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចាប់ពី​ថ្ងៃ​ទី​២៧ មក​រា ដល់​១៨ កម្ភៈ ឆ្នាំ​២០២០ បាន​ចំនួន​៣៩៥.៩៥០​ម៉ាស់​។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ម៉ាស់​ដែល​ត្រូវ​ចែក​ជូន​ដល់​អ្នកដំណើរ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​មាន​រហូត​១​លាន​ម៉ាស់​ហើយ​ថា​យុទ្ធនាការ​ចែក​ម៉ាស់​នេះ​និង​ធ្វើ​ឡើង​រហូត​ជំងឺ​ប្រភេទ​ខាងលើ​ត្រូវ​គេ​រក​ឃើញ​ថ្នាំ​ព្យាបាល​។ លោក​បញ្ជាក់​ថា ប្រសិនបើ​ជំងឺ​ខាងលើ​មិន​ទាន់​ថមថយ​ឬ​គេ​រក​មិន​ទាន់​ឃើញ​ថ្នាំ​ព្យាបាល​បាន​នោះ​ទេ ខាង​លោក​នឹង​ស្វះ​ស្វែងរក​ម៉ាស់​មក​ចែក​បន្ត​ជា​រៀង​រហូត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ