ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ថា​ក្រុម​លោក​លេង​យប់មិញ​ប្រៀប​ដូច​មាន​កាំភ្លើង​តែ​អត់​គ្រាប់ (​វី​ដេ​អូ​)

4 ឆ្នាំ មុន

លោក Jose Mourinho បាន​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​បទ​សម្ភាសន៍​នៃ​ការ​ប្រកួត​របស់​លោក បន្ទាប់​ពី​ការ​បរាជ័យ​ក្នុង​ដី ១-០ របស់​ក្រុម Tottenham Hotspur ដោយ​ក្រុម…

លោក Jose Mourinho បាន​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​បទ​សម្ភាសន៍​នៃ​ការ​ប្រកួត​របស់​លោក បន្ទាប់​ពី​ការ​បរាជ័យ​ក្នុង​ដី ១-០ របស់​ក្រុម Tottenham Hotspur ដោយ​ក្រុម RB Leipzig ក្នុង​ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Champions League​។

មួយ​គ្រាប់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៥៨ ក្នុង​វគ្គ​ទី​២​របស់​ខ្សែប្រយុទ្ធ Timo Werner បាន​ជួយ​ឱ្យ RB Leipzig មាន​សង្ឃឹម​សម្រាប់​ជើង​ទី​២​ក្នុង​ដី​ខ្លួនឯង​។ ក្នុង​ការ​ប្រកួត​នេះ​ក៏​គ្មាន​វត្តមាន​កីឡាករ​ឆ្នើម Son Heung-min ដោយសារ​តែ​របួស​កែងដៃ​។

ក្រោយ​បញ្ចប់​ការ​ប្រកួត លោក Jose Mourinho បាន​បញ្ជាក់​ពី​ការ​លំបាក​សម្រាប់​ក្រុម​លោក ដោយសារ​បញ្ហា​កីឡាករ​រង​របួស​ច្រើន​ដោយ​បាន​ថ្លែង​ទៅ​កាន់ BT Sports ថា «​វា​ដូច​ជា​យើង​ទៅ​ប្រយុទ្ធ​ដែល​មាន​កាំភ្លើង ប៉ុន្តែ​គ្មាន​គ្រាប់​។​យើង​បាន​ធ្វើ​អ្វី​ៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន​រួច​ហើយ​»​។

Spurs នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី Red Bull Arena ប្រទេស​អា​ល្លឺ​ម៉​ង់ ក្នុង​ការ​ប្រកួត​ប្តូរ​ដី​ជាមួយ​ក្រុម RB Leipzig សម្រាប់​ជើង​ទី​២ នា​ដើមខែ​ក្រោយ ៕

https://www.youtube.com/watch?v=-P1pobUteB8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ