ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​នាវា Westerdam កោតសរសើរ​មិន​ដាច់​ពី​មាត់​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​របស់​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា ក្នុង​ឱកាស​ដែល​លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​ភ្ញៀវ​ទេសចរ​របស់​នាវា Westerdam ដែល​កំពុង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​រង់ចាំ​ហោះហើរ​ទៅ​កាន់​ប្រទេស​របស់​ពួក​គាត់​រៀង​ៗ​ខ្លួន​នោះ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា ក្នុង​ឱកាស​ដែល​លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​ភ្ញៀវ​ទេសចរ​របស់​នាវា Westerdam ដែល​កំពុង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​រង់ចាំ​ហោះហើរ​ទៅ​កាន់​ប្រទេស​របស់​ពួក​គាត់​រៀង​ៗ​ខ្លួន​នោះ ភ្ញៀវ​ទាំង​អស់នោះ​បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់​នូវ​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងទេសចរណ៍ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​បន្ថែម​ថា អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​នោះ ដើម្បី​កំដរ​ការ​អផ្សុក​ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រៀប​ចំការ​សម្តែង​ទស្សនីយភាព សិល្បៈ ដែល​មានការ​សម្តែង​របាំ​ប្រពៃណី​របស់​ខ្មែរ​ជូន​ពួក​គាត់​បាន​ទស្សនា ។ បន្ទាប់​ពី​បាន​ទស្សនា​ហើយ​អ្នកទេសចរ​ទាំងនោះ​បាន​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់ និង​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រៀបចំ​នេះ ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ចំពោះ​ភ្ញៀវ​ទេសចរ​របស់​នាវា WESTERDAM ចុង​ក្រោយ​ចំនួន​២៣៣​នាក់ ដែល​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ទើប​មក​ដល់​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​៧​យប់​នេះ ដោយសារ​ពួក​គាត់​មាន​ភាព​ហត់នឿយ​ខ្លាំង​ទើប​មិន​សម្តែង​សិល្បៈ​ជូន​ពួក​គាត់​ទស្សនា ប៉ុន្តែ​នៅ​ថ្ងៃស្អែក​នឹង​រៀបចំ​សម្តែង​ជូន​គាត់​ទស្សនា​ទៀត​ចាប់ពី​ម៉ោង​៤​រសៀល ។

បើ​តាម​លោក ថោ​ង ខុន ដោយ​ទទួល​ព័ត៌មាន​ពី​លោក Orlando ប្រធាន​ក្រុមហ៊ុន​កប៉ាល់ Westerdam បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃស្អែក​ភ្ញៀវ​នឹង​ចេញពី​សណ្ឋាគារ​សុខា​ប្រមាណ​៤០០​នាក់​ទៀត​នឹង​ហោះហើរ​តាម​គោលដៅ​នៃ​ប្រទេស​មួយ​ចំនួន ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​របស់​គេ​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ