ដួងចិត្ត​ឪពុក​ម្តាយ​មាន​តែ​ផ្លូវ​ល្អ​ចំពោះ​កូន


ឪពុក​ម្ដាយ​ថែរក្សា​កូន​ដោយ​ព្រហ្ម​វិហារធម៌​៤​ប្រការ​គឺ មេត្តា ករុណា មុទិតា ឧបេក្ខា ក្នុង​បេះដូង​ជា​និច្ច ។

ឪពុក​ម្ដាយ​មាន​ដួងចិត្ត មិន​មានការ​ក្រោធ​ខឹង មិន​គ្នាន់ក្នាញ់ មិនរ​ង្គៀ​ស​គិត​អាក្រក់ យក​ប្រៀប​ជាដើម​ចំពោះ​កូន​ដោយ​មាន​តែ​ដួងចិត្ត ដែល​គិត​ទៅ​ក្នុង​ផ្លូវ​ល្អ​គឺ មេត្តា ការ​ស្រឡាញ់ ការ​ប្រាថ្នា​ល្អ​។ ករុណា អាណិត គិត​ជួយ​សង្គ្រោះ​ឲ្យ​រួច​ទុក្ខ​។ មុទិតា គឺ​ត្រេកអរ​ពេល​កូន​មាន​សេចក្ដីសុខ សម្រេច​ប្រាថ្នា ធ្វើ​អ្វី​បាន​ល្អ​ក៏​រីករាយ​លើកតម្កើង​។

ព្រហ្ម​វិហារធម៌​នាំ​ឱ្យ​គ្រួសារ​ទាំងមូល មាន​សេចក្ដី​ស្រឡាញ់ ការ​កក់ក្ដៅ​មាន​សេចក្ដី​រីករាយ ស្រស់ថ្លា ទន់ភ្លន់ រវាង​ឪពុក​ម្តាយ​និង​កូន គឺជា​សេចក្ដីសុខ​យូរអង្វែង ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ