ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​និង​សិស្ស​អំពាវនាវ​ជួយ​ផ្តល់​អគារសិក្សា ខណៈ​បច្ចុប្បន្ន​រៀន​ក្រោម​សាលាឆាន់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​សាមគ្គី​រង្សី​បាន​អំពាវនាវ​ដល់​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​មេត្តា​ជួយ​ផ្តល់​អាគារ​សិក្សា​ចំនួន​១​ខ្នង​៣​បន្ទប់​ដើម្បី​ឲ្យ​សិស្សានុសិស្ស​បាន​សិក្សា ខណៈ​បច្ចុប្បន្ន​សិស្សានុសិស្ស​រៀន​នៅ​ក្រោម​សាលាឆាន់​មានការ​លំបាក ដោយសារ​ថ្ងៃសីល មាន​ប្រជា​ពុទ្ធបរិស័ទ​មក​ធ្វើបុណ្យ ដូច្នេះ​សិស្ស​ត្រូវ​ខកខាន​រៀនសូត្រ​។ បើ​តាម​លោក​អ៊ុ…

ខេត្តស្វាយរៀង ៖ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​សាលា​បឋម​សិក្សា​សាមគ្គី​រង្សី​បាន​អំពាវនាវ​ដល់​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​មេត្តា​ជួយ​ផ្តល់​អាគារ​សិក្សា​ចំនួន​១​ខ្នង​៣​បន្ទប់​ដើម្បី​ឲ្យ​សិស្សានុសិស្ស​បាន​សិក្សា ខណៈ​បច្ចុប្បន្ន​សិស្សានុសិស្ស​រៀន​នៅ​ក្រោម​សាលាឆាន់​មានការ​លំបាក ដោយសារ​ថ្ងៃសីល មាន​ប្រជា​ពុទ្ធបរិស័ទ​មក​ធ្វើបុណ្យ ដូច្នេះ​សិស្ស​ត្រូវ​ខកខាន​រៀនសូត្រ​។

បើ​តាម​លោក​អ៊ុ ឈ​ន នាយក​សាលា​បឋម​សិក្សា​សាមគ្គី​រង្សី​ដែល​មាន​ទីតាំង​ជាមួយនឹង​វត្ត​សាមគ្គី​រង្សី នៅ​ក្នុងភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​សាលា​មាន​អគារសិក្សា​ចំនួន​៣​ខ្នង​រួច​ហើយ ក្នុង​នោះ​២​ខ្នង​ស្មើនឹង​៨​បន្ទប់ និង​១​ខ្នង​ទៀត​មាន​៣​បន្ទប់​ដែល​មាន​សិស្ស​ជាង​៤០០​នាក់​កំពុង​រៀន​រាល់ថ្ងៃ ។ ក្នុង​នោះ​១​បន្ទប់​ធ្វើ​ជាទី​ចាត់ការ និង​បណ្ណាល័យ ។

លោកនាយក​បាន​បន្ត​ថា ដោយសារ​តែ​មាន​កំណើន​អ្នកស្រុក​ច្រើន ដែល​ភាគច្រើន​ជា​គ្រួសារ​កម្មករ​រោងចក្រ​ដែល​មានកូន​តូច​គ្រប់​អាយុ​ចូល​រៀន ជា​ហេតុ​ធ្វើ​អោយ​សិស្ស​មាន​ចំនួន​ច្រើន​ពេក បណ្តាល​ឲ្យ​ខ្វះ​អគារសិក្សា​ក៏​ដូច​ជា​បន្ទប់រៀន​ជា​ខ្លាំង ទើប​សាលា​បាន​រៀបចំ​ឲ្យ​សិស្ស​ថ្នាក់​ខ្លះ​រៀន​នៅ​ក្រោម​កុ​ដ្ឋិ​ព្រះសង្ឃ និង​ក្រោម​សាលាឆាន់​ជាដើម​។

ទោះជា​យ៉ាងណា​ក្តី លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ​ក៏​ដូច​ជា​អាណាព្យាបាល​សិស្ស នៅ​សាលា​បឋម​សិក្សា​សាមគ្គី​រង្សី សូម​គោរព​អំពាវនាវ​ដល់​សប្បុរ​ជន​និង​ថ្នាក់ដឹកនាំ សូម​មេត្តា​ជួយ​ឧបត្ថម្ភ​បន្ថែម​ទៀត ដើម្បី​សាលា​មាន​លទ្ធភាព​សាងសង់​អាគារ​សិក្សា​ឱ្យ​បាន​មួយ​ខ្នង​ថែម​ទៀត ដើម្បី​ឲ្យ​សិស្ស​បាន​រៀនសូត្រ​ឱ្យ​បាន​ត្រឹមត្រូវ​ផង​។

ពាក់​ព​ន្ធ័​ទៅ​នឹង​ការ​ខ្វះ​បន្ទប់​សិក្សា​ខាងលើ​នេះ លោក​វ៉ា វុ​ទ្ធី អនុប្រធាន​ការិយាល័យ​អប់រំ យុវជន​និង​កីឡា​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា នៅ​សាលា​បឋម​សិក្សា​សាមគ្គី​រង្សី​នេះ​ពិតជា​ខ្វះ​បន្ទប់​សិក្សា ឥឡូវ​កំពុង​តែ​កៀងគរ​រក​សប្បុរសជន​ដើម្បី​ជួយ​កសាង​បន្ទប់រៀន​ផង​ដែរ​។

សូម​បញ្ជាក់​ថា សាលារៀន​គឺជា​ថ្នាល​បណ្តុះ​ធនធានមនុស្ស​និង​ផ្ដល់​នូវ​ចំណេះដឹង ហើយ​បច្ចុប្បន្ន​សាលារៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​ឃើញ​មាន​ស្ទើរ​គ្រប់​ទីកន្លែង មិន​ថា​ទីប្រជុំជន​និង​ជនបទ ឬ​តំបន់​ដាច់​ស្រយាល ដោយឡែក​សាលា​បឋម​សិក្សា​សាមគ្គី​រង្សី​នេះ​មានការ​ខ្វះខាត​បន្ទប់រៀន សូម​សប្បុរសជន​មេត្តា​ផ្តល់​អគារ​១​ខ្នង​មាន​៣​បន្ទប់​ដើម្បី​សិស្ស​បាន​រៀនសូត្រ​ស្រួល​ផង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ