ដឹងអត់! កន្លែង​ណា​​មាន​ផ្ទុក​វីរុស​ថ្មី​នេះ​ជាងគេ


ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​កន្លែង​ដែល​មាន​វីរុស​ថ្មី​ច្រើន​ជាងគេ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ដៃ​ទ្វារ ជា​កន្លែង​ដែល​អាច​ផ្ទុកមេរោគ​បាន​យ៉ាងច្រើន ព្រោះ​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ប៉ះ​នឹង​ដៃ​ទ្វារ​នោះ​។ ប្រសិនជា​ដៃ​ទ្វារ​នោះ​ត្រូវ​បាន​មនុស្ស​ដែល​ផ្ទុកមេរោគ​ប៉ះ​ត្រូវ នោះ​ពេល​ដែល​អ្នក​ប៉ះ​នឹង​អាច​ឆ្លង​មក​អ្នក​បាន​។ ដូចនេះ អ្នក​គួរតែ​លាងដៃ​ក្រោយ​ពេល​ដែល​ប៉ះ​នឹង​ដៃ​ទ្វារ​រួច ទើប​មិន​ធ្វើ​ឲ្យ​មេរោគ​អាច​ចូល​ក្នុង​រាង​កាយ​អ្នក​បាន​។

២-ក្រោម​ឥដ្ឋ ឬ​ក្រោម​ដី ជា​កន្លែង​ដែល​អាច​ផ្ទុកមេរោគ​បាន​ដូច​គ្នា​។ ជា​ពិសេស ពេល​ដែល​អ្នក​ដើរ​ដោយ​មិន​ពាក់​ស្បែកជើង នោះ​អ្នក​នឹង​អាច​ឆ្លង​វីរុស​ថ្មី​បាន​ប្រសិនជា​កន្លែង​នោះ​ធ្លាប់​មាន​បុគ្គល​ដែល​មាន​ផ្ទុក​វីរុស​ឆ្លងកាត់​។ ដូចនេះ អ្នក​មិន​គួរ​ដោះ​ស្បែកជើង​ដើរ​លើ​កន្លែង​ណាមួយ​ឡើយ​។

៣-បង្គន់​ក៏​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​អ្នក​ងាយ​ឆ្លង​រោគ​ដែរ​ប្រសិនជា​បង្គន់​នោះ​ត្រូវ​បាន​អ្នក​ដែល​ផ្ទុកមេរោគ​ប្រើប្រាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​បង្គន់​សាធារណៈ ទើប​អ្នក​មិន​ងាយ​ឆ្លង​មេរោគ​ចូលខ្លួន​បាន​។

៤-ចាន ស្លាបព្រា កែវ និង​របស់​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ក៏​ងាយ​ផ្ទុកមេរោគ​បាន​យូរ​ដែរ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ក្នុង​ការយ​កមក​ប្រើប្រាស់ ដោយ​គួរតែ​សម្លាប់​មេរោគ​ជា​មុន​សិន ទើប​អ្នក​អាច​ចៀស​ផុត​ពី​មេរោគ​ទាំងឡាយ​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ