ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ចៅក្រម​សម្រេច​ហើយ បុរស​ជប៉ុន​ដែល​បង្កប់​គ្រឿងញៀ.ន​ក្នុង​វ៉ាលិស​​​​ឆ្លង​ដែន

4 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោកស្រី យ៉ិ​ច ឈា​ណា​វី បាន​សម្រេច​ឃុំខ្លួន​ជនជាតិ​ជប៉ុន​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជនជាតិ​ជប៉ុន​រូប​នោះ​ពី​បទ​.​ជួញដូរ…

រា​ធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោកស្រី យ៉ិ​ច ឈា​ណា​វី បាន​សម្រេច​ឃុំខ្លួន​ជនជាតិ​ជប៉ុន​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជនជាតិ​ជប៉ុន​រូប​នោះ​ពី​បទ​.​ជួញដូរ និង​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។

សូម​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​គយ និង​រដ្ឋាករ សហការ​ជាមួយ​នគរបាល​ច្រក​ទ្វារ នឹង​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន រួម​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រចាំ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ បាន​ធ្វើ​ឃាត់ខ្លួន​ជនជាតិ​ជប៉ុន​ម្នាក់ បម្រុង​នាំ​ថ្នាំ​ញឿ​ន​ជាង​១​គីឡូ ក្រាម​ឆ្លង​ដែន​ទៅ​ក្រៅប្រទេស ។

លោក លឹ​ម សម្បត្តិ ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ ប្រចាំ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ នេះ​ថា ជនសង្ស័យ​ជា​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ NONAKA SHUNICHI ភេទ​ប្រុស អាយុ​៧២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ TK 5670834 ធ្វើ​ដំណើរ​តាម​ជើង​យន្ដហោះ​លេខ KE 690 (​ភ្នំពេញ​-​សេ​អ៊ូ​ល​) និង​បន្ដ​ដំណើរ​តាម​ជើង​យន្ដហោះ KE 767 (​សេ​អ៊ូ​ល​-​អា​ម៉ូ​រី​) ជា​គោលដៅ​ចុង​ក្រោយ​ទៅ​កាន់​ប្រទេស​ជប៉ុន ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​តាម​រយៈ​ទូរស័ព្ទ​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ជប៉ុន​ដែល​បម្រុង​នាំ​ថ្នាំ​ញឿ​ន​ឆ្លង​ដែន​ទៅ​ចេញ​ទៅ​ប្រទេស​ក្រៅ​នោះ កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ​នៅ​ការិយាល័យ​ទី​១០ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង ។

យ៉ាងណា​ក្តី​ជនសង្ស័យ នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ប្រមាណ​ជិត​២ គីឡូក្រាម សមត្ត​កិច្ច​របស់​លោក នឹង​បញ្ជូន​ទៅ​កាន​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែកុម្ភៈ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​នោះ ។

លោក ឡឹ​ក វណ្ណៈ អះអាង​ថា ជនសង្ស័យ​មាន​គោលដៅ​នាំ​ថ្នាំ​ញៀន​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ជប៉ុន​យ៉ាង​ពិតប្រាកដ ដោយ​ប្រើ​រូបភាព​បង្កប់​ក្នុង​វ៉ា​លិ​ស​ដាក់​ខោអាវ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ