ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដីធ្លី​អរិយ​ក្សត្រ​ពិបាក​នឹង​ឡើងថ្លៃ ទោះ​មាន​តម្រុយ​ពី​គម្រោង​ត​ភ្ជាប់​ស្ពាន​ពី​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ព្រលយ​ថា កម្ពុជា​នឹង​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​អរិយ​ក្សត្រ ដែល​អាច​ធ្វើ​អោយ​តំបន់​អរិយ​ក្សត្រ​កាន់តែ​ជិត​រាជធានី​ភ្នំពេញ ។ ការ​ប្រកាស​គម្រោង​អ្វីមួយ​តែង​ធ្វើ​អោយ​តម្លៃ​ដីធ្លី​ហក់​ឡើងថ្លៃ​មួយ​កម្រិត​ទៀត…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ព្រលយ​ថា កម្ពុជា​នឹង​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​អរិយ​ក្សត្រ ដែល​អាច​ធ្វើ​អោយ​តំបន់​អរិយ​ក្សត្រ​កាន់តែ​ជិត​រាជធានី​ភ្នំពេញ ។ ការ​ប្រកាស​គម្រោង​អ្វីមួយ​តែង​ធ្វើ​អោយ​តម្លៃ​ដីធ្លី​ហក់​ឡើងថ្លៃ​មួយ​កម្រិត​ទៀត ក៏​ប៉ុន្តែ​ការ​ប្រកាស​គម្រោង​នេះ​វា​ពិបាក​នឹង​ធ្វើ​អោយ​តម្លៃ​ដីធ្លី​នៅ​អរិយ​ក្សត្រ​ឡើង​ណាស់ ក្នុង​កាលៈទេសៈ​នេះ ។

បើ​តាម​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជា​ធម្មតា​តម្លៃ​ដីធ្លី​នឹង​កើនឡើង​ខ្ពស់ នៅ​ពេល​មាន​គម្រោង​អ្វីមួយ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​លក់ ក៏​ប៉ុន្តែ​សម្រាប់​ដី​នៅ​អរិយ​ក្សត្រ​ក៏​ដូច​ជា ដី​នៅ​តំបន់​ផ្សេង​ៗ​ទៀត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ពិបាក​ក្នុង​ការ​ឡើងថ្លៃ​ណាស់ ដោយសារ​តែ​ស្ថានភាព​វិស័យ​អចលនទ្រព្យ​ក្នុង​ពេល​នេះ គឺ​កំពុង​មាន​បញ្ហា​ដោយសារ​តែ​ការ​ផ្ទុះ​នៃ​វីរុស​កូ​រ៉ូ​ណា​ធ្វើ​អោយ​វិនិយោគិន​បរទេស​ហាក់​នៅ​មាន​ភាព​រារែក ក្នុង​ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ។

លោក​បន្ត​ថា បើ​កាលពីមុន​នៅ​មានការ​ប្រកាស​ពី​ការ​សាងសង់ ឬ​មាន​គម្រោង​សាងសង់​អ្វីមួយ​នោះ​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​នឹង​មានការ​ហក់​ឡើង​ខ្ពស់ តែ​ពេល​នេះ​អ្នក​វិនិយោគ​ត្រូវ​រង់ចាំ​មើល​សិន ដើម្បី​អោយ​ស្ថានភាព​ធូរស្បើយ​ទើប​ហ៊ាន​ដាក់​ទុន ក៏​ប៉ុន្តែ​បើសិនជា​ពួក​គាត់​ហ៊ាន​ពួក​គាត់​នឹង​ទទួល​បាន​ផល់​ខ្ពស់ ។ លោក​ថា​៖« ពេល​នេះ​អ្នក​ហ៊ាន​ទិញ​នឹង​ហុច​ផល​នៅ​ពេល​ក្រោយ ព្រោះ​ពេល​គម្រោង​សាងសង់​រួច​វា​នឹង​ធ្វើ​អោយ​ដីធ្លី​នោះ​ឡើយ​មួយ​កម្រិត​ទៀត ។ ម្យ៉ាងទៀត អ្នកទិញ​ដីធ្លី​នៅ​ពេល​នេះ ដូច​ជា​នៅ​តំបន់​អរិយ​ក្សត្រ​ជាដើម គឺ​ទិញ​សម្រាប់​ទុក​អភិវឌ្ឍន៍​មិនមែន​ទិញ​ទុក​ចំណេញ​នោះ​ឡើយ​» ។

លោក​ពីង សេរី អ្នក​វាយតម្លៃ អចលនទ្រព្យ​មួយ​រូប​នៅ​កម្ពុជា​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា វា​ជា ពេល​ដែល​ត្រូវ​ប្រយ័ត្ន ហើយ​វា​ក៏​ជា​ពេល​ដែល​មាន​អ្នកមាន​លុយ​ត្រូវ​ពើងទ្រូង​វិញ​ម្ដង ។ កាលពីមុន​អ្នកមាន​ដី​ពើងទ្រូង ហើយ​ចង់​លក់​អោយ​អ្នក​ណា​ក៏​បាន​ដែល​អោយ​តម្លៃ​ខ្ពស់ តែ​ពេល​នេះ​អ្នកមាន​លុយ​អាច​ជ្រើសរើស​ដី​ដែល​ខ្លួន​ចង់បាន និង​អាច​ទិញ​បាន​នៅ​ក្រោម​តម្លៃ​ទីផ្សារ​ទៀត​ផង​ព្រោះ​វា​ជា​បរិបទ​មួយ​ដែល​ពិបាក​រក​អ្នកទិញ ។
លោក​បន្ត​ថា បើ​កាលពីមុន​ទាំង​តម្លៃ និង​ការ​ស្វែងរក​ទិញ​ដី​នៅ​កម្ពុជា មាន​ច្រើន​តែ​ពេល​នេះ វា​ហាក់​ថមថយ​តែ​មិនមែន​ស្ងាត់ឈឹង​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ​ស្ថានភាព​នេះ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ក្រោយ​មានការ​ដោះស្រាយ​បញ្ហា​ពិភពលោក​រួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ