ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គៀត សុ​វ​ណ្ណា​ឡា​ង ថា ព័ត៌មាន​ភ្ជាប់​ពាក្យ​​ជា​ដំណឹង​ផ្តេសផ្តាស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ល​ដែល​ធ្លាយ​ដំណឹង​ថា តារា​សម្តែង គៀត សុ​វ​ណ្ណា​ឡា​ង និង​លឹ​ម ជា​ឡាយ បាន​រួម​ត្របាញ់​គ្នា​ក្នុង​ភាព​ស្និត​ស្នាល ធ្វើ​ឱ្យ​ក្លាយជា​ការ​តាមដាន​យ៉ាង​ខ្លាំង​។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ល​ដែល​ធ្លាយ​ដំណឹង​ថា តារា​សម្តែង គៀត សុ​វ​ណ្ណា​ឡា​ង និង​លឹ​ម ជា​ឡាយ បាន​រួម​ត្របាញ់​គ្នា​ក្នុង​ភាព​ស្និត​ស្នាល ធ្វើ​ឱ្យ​ក្លាយជា​ការ​តាមដាន​យ៉ាង​ខ្លាំង​។ អ្នក​ចូល​ចិត្ត​ចង់​ដឹង​រឿង​តួ​ល្បី​ៗ ខ្លះ​កំពុង​គិត​ថា ចំណង​ស្នេហ៍​តារា​សម្តែង​មួយគូ​នេះ ដើរ​ដល់​ភាគ​ទី​ប៉ុន្មាន​ហើយ ពេល​ណា​ធ្លាយ​ដំណឹង​ពិត​។

មក​ទល់​ពេល​នេះ អាច​នឹង​មាន​ដំណឹង​ខ្យល់​ក៏​ថា​បាន ព្រោះ​រឿងរ៉ាវ​រវាង សុ​ណ្ណា​ឡា​ង និង​ជា​ឡាយ ដូច​មិន​ដើរទៅ​មុខ​តាម​ការ​រំពឹង​ឡើយ​។ ជា​ពិសេស​កាន់តែ​ចង់​ជឿជាក់ ក្រោយ​ពេល សុ​វ​ណ្ណា ឡា​ង បោះពាក្យ​មិន​ចង់ឱ្យ​គេ​និយាយ​រឿង​ភ្ជាប់ពាក្យ​។ មូលហេតុ​នាង​ជា​ស្ត្រី​មាន​បង មាន​ប្អូន​វង្ស​ត្រកូល ដែល​ធាតុ​ពិត​មិន​អាច​ឈាន​ដល់​រឿង​ផ្លូវការ អាច​ប៉ះពាល់​កិត្តិយស​ណាស់​។

ប្រសិនបើ​ចឹ​ង​មែន​នោះ មិន​ក្លាយជា​រឿង​ស្នេហា​ខ្យល់​ទៀត​ហើយ ព្រោះ​មុន​នេះ​គេ​ដឹង​ថា តារា​លំដាប់​កំពូល​ច្រៀង​នៅ​ហង្ស​មាស ក៏​បាន​បង្កាត់​ឆាក​ស្នេហ៍​ស្រពិចស្រពិល​ជាមួយ តារា​ប្រុស​សង្ហារ​ផ្នែក​សម្តែង​ម្នាក់ ធ្វើ​ឱ្យ​ហ្វេ​ន​តាម​ចង់​ខ្យល់គ ពេល​ណា​កា​ឭ​តែ​ថា មើលចិត្ត​ៗ​សិន​។

បើ​តាម​សម្តី​របស់ គៀត សុ​វ​ណ្ណា​ឡា​ង នៅ​ពេល​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​នាង ខកចិត្ត​នោះ​ទេ ព្រោះតែ​ពួក​គេ​ធ្លាប់តែ​ជំរុញ​ឱ្យ​ស្រី​ស្រស់​ប្រុស​សង្ហារ​រៀប​ការ​ជាមួយ​គ្នា ប៉ុន្តែ​បែរជា​ខាង​ស្រី​ថា មិន​អាច​ទៅ​រួច​នោះ​ទេ​។

គៀត សុ​វ​ណ្ណា​ឡា​ង បាន​អះអាង​យ៉ាង​ច្បាស់​ៗ​ថា នាង​មិន​បាន​ភ្ជាប់ពាក្យ ឬ​ត្រៀម​រៀប​ការ​ជាមួយ លឹ​ម ជា​ឡាយ ដូច​ការ​លេចឮ​នា​ពេល​កន្លង​មក​នោះ​ទេ​។ នាង​ថា នោះ​ជា​ដំណឹង​ផ្តេសផ្តាស​មួយ​ដែល​នាង​មិន​អាច​ទទួលយក​បាន​ទេ ព្រោះ​វា​ថែម​ទាំង​រំខាន​ដល់​នាង​ក្នុង​ការ​ជ្រើសរើស​គូស្រករ​ទៀត​ផង​។ ប៉ុន្តែ​ទោះជា​គេ​និយាយ​យ៉ាងណា ទំនាក់ទំនង​រវាង​នាង និង​ជា​ឡាយ គឺ​នៅ​តែ​បន្ត​ដូច​មុន​ដដែល គឺ​ការ​រាប់អាន​គ្នា​ជា​ធម្មតា​ដោយ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ​។

គៀត សុ​វ​ណ្ណា​ឡា​ង បន្ត​ថា «​ខ្ញុំ​មាន​ដែល​ធ្លាប់​ភ្ជាប់ពាក្យ​ជាមួយ​គាត់ (​ជា​ឡាយ​) ឯណា​បង? ហើយ​ក៏​មិន​ដែល​មាន​គម្រោង​រៀប​ការ​ជាមួយ​គ្នា​ដែរ​។ ខ្ញុំ​អត់​ទាន់​ចង់​រៀប​ការ​ទេ ហើយ​ក៏​មិនដឹង​ជា​រៀប​ការ​ជាមួយ​អ្នក​ណា​ដែរ បើ​អត់​គូ​អីចឹង​»​។

ប្រការ​បែប​នេះ​អាច​មក​ពី​គិត​ថា ការ​ជ្រើសរើស​គូ​អនាគត មិនមែន​ជា​រឿង​សម្តែង​កុន ត្រូវ​រើស​ឱ្យ​បាន​ច្បាស់លាស់ ។ កត្តា​បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​សុ​វ​ណ្ណា​ឡា ង​ហាក់​នៅ​ឆ្ងាយ​ពី​អ្វី​ដែល​ហៅ​ថា​ស្នេហា​ជិតដិត បើ​ទោះជា​នាង​មិន​ប្រកាន់​រឿង​ថតរូប​កៀក​កិត​ជាមួយ​ជា​ឡាយ ព្រោះ​នោះ​ជា​ការ​រាប់អាន ពេល​រួមការ​ងារ​។ ហើយ​មិនដឹង​ថា នាង​មាន​អ្នក​ក្នុង​ចិត្ត ហើយ​ឬ​អត់​នោះ​ទេ? បានជា​ប្រកែក​រហ័ស​បែប​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ