ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ចរចា ​ក្រោយទម្លាក់​គ្រាប់​បែក​​វាយប្រហារ​កំពង់​ផែ​

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ រដ្ឋាភិបាល​លី​ប៊ី​ដែល​អន្តរជាតិ​ទទួលស្គាល់ កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​បាន​កាត់​ផ្ដាច់​ការ​ចរចា ដែល​ចាប់ផ្ដើម​ក្រោម​ការ​ឧបត្ថម្ភ​របស់​អ​.​ស​.​ប បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់បែក​លើ​កំពង់​ផែ​ក្រុង​ទ្រី​ប៉ូ​លី ដោយ​កងទ័ព​របស់​សេនាប្រមុខ​ខា​លី​ហ្វា​ហា​ហ្វ​តា ដែល​កាន់កាប់​ភាគ​ខាងកើត​ប្រទេស ហើយ​ស្វែងរក​វាយលុក ដណ្ដើម​កាន់កាប់​រដ្ឋធានី​ទ្រី​ប៉ូ​លី​។…

ប្រទេស​លី​ប៊ី ៖ រដ្ឋាភិបាល​លី​ប៊ី​ដែល​អន្តរជាតិ​ទទួលស្គាល់ កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​បាន​កាត់​ផ្ដាច់​ការ​ចរចា ដែល​ចាប់ផ្ដើម​ក្រោម​ការ​ឧបត្ថម្ភ​របស់​អ​.​ស​.​ប បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់បែក​លើ​កំពង់​ផែ​ក្រុង​ទ្រី​ប៉ូ​លី ដោយ​កងទ័ព​របស់​សេនាប្រមុខ​ខា​លី​ហ្វា​ហា​ហ្វ​តា ដែល​កាន់កាប់​ភាគ​ខាងកើត​ប្រទេស ហើយ​ស្វែងរក​វាយលុក ដណ្ដើម​កាន់កាប់​រដ្ឋធានី​ទ្រី​ប៉ូ​លី​។

ការ​ចរចា​នៅ​ក្រុង​ហ្សឺ​ណែវ បាន​បើក​ធ្វើ​បន្ទាប់​ពី​ការ​ជួប​គ្នា​កំពូល​មួយ កាលពី​ថ្ងៃ​ទី​១៩​មក​រា​នៅ​ក្រុង​ប៊ែ​រ​ឡាំង ដើម្បី​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​ដ៏​ផុយ​ស្រួយ​មួយ ដែល​ទទួល​បាន​មុន​នេះ​បន្តិច​ដោយ​តួ​ក​គី​និង​រុ​ស្ស៊ី​។ កង​ទ៏​ព​ជាតិ​លី​ប៊ី​របស់​សេនាប្រមុខ​ហា​ហ្វ​តា ប្រកាស​នាគ្រា​ដំបូង​ថា បាន​វាយប្រហារ​នាវា​តួ​ក​គី​១​គ្រឿង​ដែល​ដឹក​អាវុធ បន្ទាប់​មក​គូសបញ្ជាក​ថា​បាន​ទម្លាក់​គ្រាប់បែក​លើ​ឃ្លាំង​អាវុធ​មួយ​។ ការ​បាញ់កាំភ្លើង​ធំ​ធុន​ធ្ងន់​ត្រូវ​បាន​លាន់ឮ​នា​ពេល​យប់​ក្នុង​សង្កាត់​មួយ​ចំនួន​នៃ​ក្រុង​ទ្រី​ប៉ូ​លី​។

រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី​ដែល​កាន់កាប់​រដ្ឋធានី បន្ទាប់​មក​បាន​អះអាង​ក្នុង​សេចក្ដី​ប្រកាស​មួយ ពី​ការ​ផ្អាក​ការ​ចរចា​រហូត​ដល់​មានការ​ផ្ដួចផ្ដើម​គំនិត​ម៉ឺ​ង​មា​៉​ត់​នានា​ត្រូវ​បាន​ប្រកាន់​យក ប្រឆាំង​ពួក​អ្នក​វាយប្រហារ​។ រដ្ឋាភិបាល​នោះ​សន្យា​បញ្ចេញ​ប្រតិកម្ម​ម៉ឺង​ម៉ាត់ ចំពោះ​ការ​ឈ្លានពាន​ក្នុង​ពេល​សម​ស្រប​ណាមួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ