ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​១៤.៣៧៦​នាក់​ ជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​១៩​កុម្ភៈ​ថា សរុប​មនុស្ស​ដែល​ឆ្លង​វីរុស​COVID-19 ចំនួន​១៤.៣៧៦​នាក់​ហើយ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ មក​ដល់​ចុង​ថ្ងៃ​ទី​១៨​កុម្ភៈ​។ តាម​ស៊ី​ន​ហួ​ថា​នា​ថ្ងៃ​ទី​១៨​កុម្ភៈ​មនុស្ស​១.៨២៤​នាក់​ទៀត​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​។ ក្ដី​សង្ឃឹមលើ​ការ​ផ្ដល់​ឈាម​អ្នក ជំងឺ​ដែល​ជា…

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​១៩​កុម្ភៈ​ថា សរុប​មនុស្ស​ដែល​ឆ្លង​វីរុស​COVID-19 ចំនួន​១៤.៣៧៦​នាក់​ហើយ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ មក​ដល់​ចុង​ថ្ងៃ​ទី​១៨​កុម្ភៈ​។ តាម​ស៊ី​ន​ហួ​ថា​នា​ថ្ងៃ​ទី​១៨​កុម្ភៈ​មនុស្ស​១.៨២៤​នាក់​ទៀត​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​។

ក្ដី​សង្ឃឹមលើ​ការ​ផ្ដល់​ឈាម​អ្នក ជំងឺ​ដែល​ជា អាជ្ញាធរ​ចិន​នៅ​តែ​ស្នើ​ដល់​បណ្ដា​អ្នកជំងឺ​ដោយសារ​វីរុស​COVID-19​ដែល​បានជា​សះស្បើយ ឲ្យ​ជួ​យ​ផ្ដល់​ឈាម​ពួក​គេ​ដើម្បី​ទាញ​យក​PLASMA ពោល​គឺ​ឈាមស​សម្រាប់​ជួយ​ព្យាបាល​បណ្ដា​អ្នកជំងឺ​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​។

កាលពី​ថ្ងៃ​ទី​១៧​កុម្ភៈ​អាជ្ញាធរ​សុខាភិបាល​ចិន បាន​ស្នើ​ដល់​បណ្ដា​មនុស្ស​ដែល​ជា​សះស្បើយ​ពី​វីរុស ឲ្យ​ជួយ​ផ្ដល់​ឈាម​ដើម្បី​ទាញ​យក​PLASMA សម្រាប់​ព្យាបាល​បណ្ដា​អ្នក​ជំ​ងឹ​ដែល​ស្ថិត​ក្នុង​ភាព​ធ្ងន់ធ្ងរ​។ PLASMA របស់​បណ្ដា​អតីត​អ្នកជំងឺ​ដែល​ឆ្លង​វីរុស តាម​ពិត​មាន​ភាពស៊ាំ​ដែល​អាច​ជួយ​កាត់​បន្ថយ​ចំនួន​វីរុស​ក្នុង​ខ្លួន​បណ្ដា​អ្នកជំងឺ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ដុនដាប​។ មាន​តែ​PLASMA ទេ​ដែល​ទាញ​យក ហើយ​សមាសភាព​ឈាម​ឯទៀត​ៗ ដូច​ជា​ឈាមក្រហម​និង​ប្លា​កែ​ត​ជាដើម អាច​ផ្ទេរ​ដល់​អ្នក​ផ្ដល់​វិ​ញ្​។

អ្នក​ជំ​ងឹ​១១​នាក់​ដែល​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​វូ​ហាន បាន​ទទួល​ការ​បញ្ចូល​PLASMA កាលពី​ស​ប្ដា​ហ៍​មុន​។ មន្ទីរពេទ្យ​ចិន​ដទៃ​ៗ​ទៀត​ដូច​ជា​មន្ទីរពេទ្យ​នៅ​សៀង​ហៃ​ជាដើម​ក៏​ចាក់​បញ្ចូល​PLASMA ដែល​យក​ពី​អតីត​អ្នក​ជំ​ងឹ ចាក់​បញ្ចូល​ក្នុង​ខ្លួន​អ្នក​ឆ្លង​វីរុស ដែល​កំពុង​ដុនដាប​ខ្លាំង​ដែរ​។ បណ្ដា​អ្នក​ជំនាញការ​ចិន​យល់​ថា​វិធីសាស្ត្រ​នេះ អាច​មាន​ប្រសិទ្ធភាព​ខ្លាំង​។

យោង​តាម​លោក​MICHAEL RYAN​នាយក​នៃ​កម្ម​វិធិ​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​ថា ការ​ប្រើប្រាស់​PLASMA របស់​អតីត​អ្នក​ជំ​ងឹ ហាក់​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នកជំងឺ​មួយ​ចំនួន​។ នោះ​ជា​វី​ធី​សាស្ត្រ​ល្អ​បំផុត ពិសេស​ពេល​ដែល​យើង​នៅ​ពុំ​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ និង​ក្នុង​ពេល​ដែល​យើង​ពុំ​ទាន់​មាន​ថ្នាំ​ប្រឆាំង​វីរុស​ពិសេស​។

ចំណែក​លោក​ZHONG NANSHAN អ្នកឯកទេស​ចិន​ម្នាក់​ខាង​វេជ្ជសាស្ត្រ​ផ្លូវដង្ហើម​ដែល​មាន​ឈ្មោះ​ល្បី កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​បាន​បង្ហាញ​ពី​ការ​សិក្សា​លើ​វេ​ជ្ជ្​សាស្ត្រ​បុរាណ​ចិន ក្នុង​ការ​តស៊ូ​ប្រឆាំង​ជំងឺ​មក​ពី​វីរុស​ថ្មី​នោះ​។

ក្នុង​សន្និសីទកាសែត​មួយ​នាទី​ក្រុង​ក្វា​ង​ចូ​វ​ខេត្ត​ក្វា​ង​ទុង លោក​ZHONG​គូសបញ្ជាក់​ថា ឱសថ​ដែល​ផ្សំ​ពី​រុក្ខជាតិ​ឈ្មោះ​PNEUMONIA NO.1​ដែល​យក​ទៅ​ប្រើ​កាលពី​ថ្ងៃ​ទី​២៣​មក​រា ហាក់​មាន​ប្រសិទ្ធភាព ក្នុង​ការ​ព្យាបាល​បណ្ដា​អ្នក​ជំ​ងឹ​COVID-19​ក្នុង​ខេត្ត​នេះ​។ លោក​ថា​ពួក​អ្នក​ស្រាវជ្រាវ​កំពុ​​ង​តែ​សាកល្បង​បណ្ដា​ឱសថ​បុរាណ​ចិន​ដើម្បី​ចង់​ដឹង​ថា​តើ​ឱសថ​ទាំង​នះ អាច​សម្លាប់​វីរុស បាន ឬ​អាច​កាត់​បន្ថយ​ការ​ចម្លង​វីរុស​ចូល​ក្នុង​កោសិកា ដែល​អាច​កាត់​បន្ថយ​អត្រា​​អ្នក​បាត់​បង់​ជីវិត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ