ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​​ទេសចរជិះ​លើ​នាវា​វេ​ស្ទើ​ដាម​សន្យា​បែប​នេះ មុន​ពេល​ចាក​ចេញពី​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ដឹកនាំ​ប្រតិភូ​ទៅ​សួរសុខទុក្ខ​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើន​ដែល​កំពុង​ស្នាក់​នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់ សុខា​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ដឹកនាំ​ប្រតិភូ​ទៅ​សួរសុខទុក្ខ​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើន​ដែល​កំពុង​ស្នាក់​នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់ សុខា​ភ្នំពេញ ក្រោយ​ពី​ភ្ញៀវ​ទេសចរ​ទាំងនោះ​ចុះ​ពី​នាវា​វេ​ស្ទើ​ដាម (Westerdam) នៅ​ខេត្ត​ព្រះ​សីហ​នុ​។

ជាមួយនឹង​ទឹកមុខ​ញញឹម​រួសរាយ​រាក់ទាក់ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បង្ហាញ​នូវ​ភាព​ស្និទ្ធស្នាល​គួរ​ជាទី​រីករាយ​ចំពោះ​ភ្ញៀវ​ទេសចរ ខណៈ​សារ​ស័ព្ទ Thank you very much (​សូម​អរគុណ​ជា​អនេក​) ក៏​បន្លឺ​ឡើង​តប​ត្រឡប់​មក​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​វិញ រីឯ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ជូនពរ​ឱ្យ​ការ​ស្នាក់​របស់​ភ្ញៀវ​ទេសចរ​បរទេស​ទាំងនោះ​សូម​ប្រកបដោយ​រីករាយ​វិញ​ផង​ដែរ​។

ក្រោយ​ការ​សម្ដែង​នូវ​ការ​ស្វាគមន៍ និង​សួរសុខទុក្ខ​នេះ​ហើយ លោក​ថោ​ង ខុន បាន​ថ្លែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​រួសរាយ​រាក់ទាក់​របស់​កម្ពុជា ក៏​ដូច​ជា​ការ​ទទួល​បដិសណ្ឋារកិច្ច​ដ៏​ល្អ​របស់​សណ្ឋាគារ ដោយ​ភ្ញៀវ​ទាំងអស់​សុទ្ធតែ​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង និង​គោរព​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់ ចំពោះ​ពួក​គាត់​តាំងពី​នៅ​លើ​នាវា​រហូត​ដល់​កន្លែង​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា «​ភ្ញៀវ​ទាំងអស់​បាន​សន្យា​ថា នឹង​រាយការណ៍​ជូន​រដ្ឋាភិបាល និង​មិត្ត​របស់​ពួក​គាត់​អំពី​កម្ពុជា​ដ៏​ស្រស់​ស្អាត និង​បដិសណ្ឋារកិច្ច​ដ៏​ល្អ​របស់​កម្ពុជា ហើយ​សន្យា​ថា នឹង​នាំ​មិត្តភក្តិ​មក​លេង​កម្ពុជា និង​ទស្សនា​ប្រាសាទអង្គរវត្ត​នៅ​ពេល​ក្រោយ​ទៀត​»​។

ព្រម​ជាមួយ​នោះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ផ្តាំផ្ញើ​ដល់​អ្នកគ្រប់គ្រង​សណ្ឋាគារ សូម​ឱ្យ​យកចិត្តទុកដាក់​ផ្តល់​បដិសណ្ឋារកិច្ច​ឱ្យ​បាន​ល្អ​បន្ថែម​ទៀត​ដល់​ភ្ញៀវ​ទាំងនោះ​។

សូម​ជម្រាប​ថា ភ្ញៀវ​ទេសចរ​បរទេស និង​ក្រុម​នាវិក​ដែល​ចេញពី​នាវា​វេ​ស្ទើ​ដាម (Westerdam) ដែល​កំពុង​ស្នាក់​នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ​មាន​ចំនួន​៥៩៨​នាក់ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រៀង​ៗ​ខ្លួន​ជា​បន្តបន្ទាប់​ចាប់ពី​យប់​ថ្ងៃ​អង្គារ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ