ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ឡើង ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​ក្រៅប្រទេស​ពី​ស្មា​ត​ហ្វូ​ន OPPO Reno2 F ជិត​ផុត​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

គិត​មក​ទល់​ពេល​នេះ ជាស​ប្តា​ហ៍​ទី​11 ហើយ ដែល​ក្រុមហ៊ុន OPPO បាន​រក​ឃើញ​អតិថិជន OPPO Reno2 Reno2 F…

គិត​មក​ទល់​ពេល​នេះ ជាស​ប្តា​ហ៍​ទី​11 ហើយ ដែល​ក្រុមហ៊ុន OPPO បាន​រក​ឃើញ​អតិថិជន OPPO Reno2 Reno2 F មានសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​កោះ​ភូ​កេ​ត សរុប​ចំនួន 33​រូប ដូច្នេះ​នៅ​សល់​តែ 6​រូប​ទៀត​ប៉ុណ្ណោះ អ៊ីចឹង​ហើយ សម្រាប់​ប្រិ​យ​មិត្ត​ដែល​មាន​បំណង​ចង់​ដូរ​ទូរស័ព្ទ ឬ​ឡើង​ស៊េរី​ទូរស័ព្ទ​ថ្មី​កាមេរ៉ា​4 អាច​ពិចារណា​បាន​តាម​ការ​គួរ​មុន​ថ្ងៃ​ទី 29 កុម្ភៈ 2020​។

បើ​តាម​សម្តី​របស់​អ្នក​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​លេង​កោះ​ភូ​កេ​ត​ប្រចាំ​ស​ប្តា​ហ៍​ទី​11 លោក កែវ សេងរ​ដ្ឋា បច្ចុប្បន្ន​រស់នៅ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ដំបូង​គាត់​ប្រើប្រាស់​ទូរស័ព្ទ iPhone ប៉ុន្តែ​ដោយសារ​ឃើញ OPPO ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​គឺ OPPO Reno2 មានគុណ​ភាពល្អ តម្លៃ​ល្អ ទើប​គាត់​សម្រេចចិត្ត​ជ្រើសរើស​យក​ស្មា​ត​ហ្វូ​ន​មួយ​នេះ​។

គាត់​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​ចូល​ចិត្ត​កាមេរ៉ា​ថតរូប និង​ដំណើរការ​របស់​ទូរស័ព្ទ OPPO Reno2, ពិតជា​ល្អ​ប្រើ​មែនទែន ខ្ញុំ​បាន​ណែនាំ​ដល់​មិត្ត​ភ​កិ្ត​ខ្ញុំ​យ៉ាងច្រើន ហើយ​ពួក​គាត់​បាន​ទិញ​ប្រើ​ដូច​ខ្ញុំ​ដែរ​»​។

មានសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​កោះ​ភូ​កេ​ត​ដូច​គ្នា ធា​រី អតិថិជន OPPO Reno2 F បាន​គូសបញ្ជាក់​ថា «​លឺ​គេ​និយាយ​មួយ​ពាន់​ដង​មិន​ស្មើនឹង​ជួប​ផ្ទាល់​ខ្លួនឯង​ម្តង​! ខ្ញុំ​មិន​ដែល​នឹក​ស្មានថា អាច​ឈ្នះ​រង្វាន់ គ្រាន់តែ​ទិញ OPPO Reno2 F នោះ​ទេ រហូត​ដល់​ក្រុមការងារ OPPO ទូរស័ព្ទ​មក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​បាន​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​កោះ​ភូ​កេ​ត ទើប​ខ្ញុំ​ជឿ​! ទិញ​ពិត​ឈ្នះ​ពិត​!»​។

អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន OPPO បាន​ឲ្យ​ដឹង​ថា កាលពី​ពាក់កណ្តាល​ខែមករា ឆ្នាំ 2020 ក្រុមហ៊ុន​បាន​នាំ​អតិថិជន OPPO Reno2 Reno2 F ដែល​មានសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​ក្រៅប្រទេស​ជើង​ទី​មួយ​នៅ​កោះ​ភូ​កេ​ត ប្រទេស​ថៃ​រួច​មក​ហើយ​តាម​ការ​សន្យា អាស្រ័យ​ហេតុនេះ​សូម​អតិថិជន​ប្រញាប់​រួសរាន់​ទិញ OPPO Reno2 Reno2 F នៅ​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ដែល​នៅ​ក្បែរ​លោក​អ្នក​ជាងគេ ទាន់​មាន​ប្រូ​ម៉ូ​សិន​ពិសេស​នេះ សូមកុំ​ឲ្យ​ឱកាសល្អ​នេះ​កន្លង​ផុត​ទៅ​។

OPPO Reno 2F មាន​តម្លៃ​ថ្មី $349 បំពាក់​មក​នូវ​កាមេរ៉ា​ក្រោយ​4 មាន​ផ្ទៃរាប​ស្មើ​មិន​ងាយ​សឹក​ឡេ​ន​កាមេរ៉ា ដោយ​កាមេរ៉ា​មេ ទំហំ​48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូប​ច្បាស់​ស្អាត​នៅ​ពេល​យប់ កាមេរ៉ា​ទី​2 ទំហំ​8MP អាច​ថត​ប្លង់​ទូលាយ (Wide-angle) រហូត​ដល់​1190 ថតរូប​មនុស្ស​ទូទៅ ឃើញ​ខ្ពស់​ស្លី​ម​ស្អាត ថតរូប​ជួបជុំ​គ្រួសារ រឺ​ការ​ជួបជុំ​នៅ​តុ​អាហារ ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ដើរ​ថយក្រោយ កាមេរ៉ា​ទី​3​និង​ទី​4 មាន​ទំហំ 2MP​ដូច​គ្នា អាច​ថតរូប​បែប​ស​ខ្មៅ និង ថតរូប​បែប​ភាពយន្ត ស្អាត​គ្រប់​ប្លង់​។

ចំណែកឯ OPPO Reno2 តម្លៃ $599 មាន​អេ​ក្រង់ AMOLED កញ្ចក់ E3 លាត​ពេញ​ទំហំ 6.5” ការពារ​ចំណាំង​ពន្លឺ បំពាក់​បច្ចេកវិទ្យា​ការពារ​ភ្នែក​ដែល​ទទួលស្គាល់​កម្រិត​សុវត្ថិភាព​ពី TÜV Rheinland​។ កាមេរ៉ា​ក្រោយ 4​គ្រាប់ កាមេរ៉ា​មេ 48MP ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ (OIS + EIS) អាច​ថត​វី​ដេ​អូ រំ​ញ័រ​ស្ទើរ​ស្មើ “០” ថតរូប​ច្បាស់​ល្អ​ស្អាត នៅ​ពេល​យប់ ឬ​ទី​ងងឹត ជាមួយ​នឹង​មុខងារ Ultra Dark Mode ដែល​មាន​ជំនួយការ​ពិសេស​គឺ NPU ជំនួយ​លើ​បច្ចេក​វិទ្យា AI ខ្លាំង​ជាង SD 712 ពីរ​ដង​។

កាមេរ៉ា​ទី​2 ទំហំ 8MP ថតរូប​ជិត​បែប​ម៉ា​ក្រូ និង ថតរូប​បែប​ទូលាយ​បាន​ច្បាស់​ល្អ​មិន​ចាំបាច់​ដើរ​ថយក្រោយ​។ ចំណែក​កាមេរ៉ា​ទី​៣ ទំហំ 13MP ថតរូប​ឆ្ងាយ​បាន​ច្បាស់​ស្អាត​ល្អ​ជាមួយនឹង​កម្រិត 5x Hybrid Zoom | 20x Digital Zoom និង​កាមេរ៉ា​ទី​4 ថតរូប​បែប​ស​ខ្មៅ​ទំហំ​2MP​។ Reno 2 មានមុខ​ងារ​ថត​វី​ដេ​អូ​ព្រាល​នៅ​ផ្ទៃ​ខាងក្រោយ (Video Bokeh) ទាំង​កាមេរ៉ា​មុខ​ក្រោយ ជាមួយនឹង កម្មវិធី Video Edit ដំបូង​គេ​បង្អស់ មក​ស្រាប់​មួយ​សេត​តែ​ម្តង​។

សរុប​មក ទិញ OPPO Reno2 F ឬ Reno2 ចំណេញ​បាន​ទូរស័ព្ទ​ឆ្លាត​វៃ គុណភាព​ល្អ ថែម​ទាំង មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​ក្រៅប្រទេស កញ្ចប់​កាដូ​ពិសេស ជាមួយនឹង​ការ​ធានា 1​ឆ្នាំ​ពេញ ខូច​ដូរ​ថ្មី​ក្នុង​កំឡុង​7​ថ្ងៃ ពិសេស​សេវាកម្ម​ជួសជុល​រហ័ស​ទាន់ចិត្ត​ត្រឹមតែ​រយៈពេល​1​ម៉ោង​នៅ​មជ្ឈមណ្ឌល​ជួសជុល​ទូរស័ព្ទ​ដៃ OPPO (OPPO Service Centre) ថែម​ទៀត​ផង​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ