ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​ភ្នាក់ងារ​អចលនទ្រព្យ​បង្ហាញ​ទំនោ​កើនឡើង ខណៈ​វិស័យ​នេះ​កំពុង​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​វិ​រុស​កូ​រ៉ូ​ណា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​ចូល​មក​ដល់​ដើមឆ្នាំ​២០២០ គេ​សង្កេត​ឃើញ​ក្រុមហ៊ុន​រកស៊ី​ឈានមុខ​ក្នុង​វិស័យ​នេះ បង្ហាញ​តួលេខ​ចង់បាន​ធនធានមនុស្ស​ជា​ច្រើន ដើម្បី​ធ្វើ​ជា​ភ្នាក់ងារ​របស់​ខ្លួន​សម្រាប់​ផ្តល់​ភាព​ងាយស្រួល និង​ទំនុកចិត្ត​ទៅ​ដល់​បណ្តា​វិនិយោគិន​សន្តា​នុ​ពល​ដែល​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ខណៈ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នេះ​កំពុង​រង​ឥទ្ធិពល​ផល​ប៉ះពាល់​ពី​វិ​រុស​កូ​រ៉ូ​ណា​ថ្នាក់​តំបន់…

រាជធានី​ភ្នំពេញ ៖ វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​ចូល​មក​ដល់​ដើមឆ្នាំ​២០២០ គេ​សង្កេត​ឃើញ​ក្រុមហ៊ុន​រកស៊ី​ឈានមុខ​ក្នុង​វិស័យ​នេះ បង្ហាញ​តួលេខ​ចង់បាន​ធនធានមនុស្ស​ជា​ច្រើន ដើម្បី​ធ្វើ​ជា​ភ្នាក់ងារ​របស់​ខ្លួន​សម្រាប់​ផ្តល់​ភាព​ងាយស្រួល និង​ទំនុកចិត្ត​ទៅ​ដល់​បណ្តា​វិនិយោគិន​សន្តា​នុ​ពល​ដែល​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ខណៈ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នេះ​កំពុង​រង​ឥទ្ធិពល​ផល​ប៉ះពាល់​ពី​វិ​រុស​កូ​រ៉ូ​ណា​ថ្នាក់​តំបន់ និង​ពិភពលោក ។

បើ​តាម​នាយិការ ក្រុមហ៊ុន Century 21 Cambodia មាន​ផែនការ​ត្រូវការ​ភ្នាក់ងារ​អ​ចនទ្រ​ព្យរ​ហូត​ដល់​ជិត​៤.០០០​នាក់​នៅ​ពេល​បច្ចុប្បន្ន​និង​អនាគត​។

លោកស្រី ហ្គ្រែ​ស រ​ច​នី​ហ្វុ​ង អគ្គ​នាយិកា​ក្រុមហ៊ុន Century 21 Cambodia ដែល​ជា​ក្រុមហ៊ុនមេ​គ្រប់គ្រង​សិទ្ធ​ធ្វើ​អាជីវកម្ម​លើ​ម៉ាក​យីហោ Century 21 នៅ​កម្ពុជា​បានឱ្យ​ដឹង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​បណ្តុះ​ភាព​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ​ថា នៅ​ពេល​គាត់ (​ពលរដ្ឋ​) បាន​ចូល​នៅ​ក្នុង​ចង្កោម​ដែល​ជា​តម្រូវការ​របស់​ពួក​យើង​ពួក​គាត់​មិនមែន​ជា​ភ្នាក់ងារ​ធម្មតា​ទេ ពួក​គាត់​អាច​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​តំណាង​ក្រុមហ៊ុន​នៅ​តាម​ឃុំ (​តំបន់​) នីមួយ​ៗ​គាត់​ទទួល​បានការ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ​មក​ពី​ខាងក្រៅ​ប្រទេស និង​អ្នកជំនាញ​ខាងក្នុង​ប្រទេស ។

បើ​តាម​នាយិកា​រូប​នេះ ក្រុមហ៊ុន​មាន​តម្រូវការ​ភ្នាក់ងា​អចលនទ្រព្យ​ច្រើន​យ៉ាងនេះ ដោយសារ​ក្នុង​ប្រទេស​កម្ពុជា​មានការ​វិនិយោគ​ច្រើន​មក​ពី​ខាងក្រៅ​ប្រទេស​ដែល​កំពុង​ចាប់អារម្មណ៍​ខ្លាំង គឺ​ប្រទេស​ជប៉ុន​, ប្រទេស​ចិន​, ប្រទេស​សិង្ហ​បុរី​,​កោះ​តៃវ៉ាន់ និង​ប្រទេស​កូរ៉េ ។ ដូច្នេះ​បណ្តា​ប្រទេស​ផ្សេង​ទាំងនេះ​នៅ​ពេល​គាត់​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​គាត់​ចង់បាន​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​មានចំណេះ​ដឹង ជំនាញ​និង​ចង់បាន​ក្រុមហ៊ុន​ដែល​មាន​អាជ្ញា​បណ្ណ​ទទួលស្គាល់​ពី​ក្រសួង​ជំនាញ​របស់​កម្ពុជា​» ។

លោកស្រី ហ្គ្រែ​ស រ​ច​នី​ហ្វុ​ង លើក​ឡើង​ថា «​នេះ​វា​ជា​មុខមាត់​មួយ​របស់​ប្រទេស​កម្ពុជា នៅ​ពេល​មាន​វិនិយោគិន​បរទេស​បាន​មក​វិនិយោគ​នៅ​កម្ពុជា ព្រោះ​ពួក​គាត់​មានការ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន ។ ដូច្នេះ​អ្នក​វិនិយោគ​ត្រូវការ​មនុស្ស​ដែល​មាន​ជំនាញ និង​មាន​ទំនុកចិត្ត​បង្ហាញ​ទីតាំង​ណា​ដែល​ល្អ​ដី​ដែល​គ្មាន​ជំ​លោះ​ជួយ​ដល់​ការ​វិនិយោគ​របស់​ពួក​គេ​ទទួល​បាន​ប្រាក់​ចំណេញ​ទាំង​អ្នក​វិនិយោគ​និង​អ្នកទិញ​ក្នុងស្រុក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ