Kia បង្ហើប​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ប្រជែង​ Tesla


នៅ​ដើមឆ្នាំ ២០២០ ក្រុមហ៊ុន Kia បាន​ប្រកាស​ពី​យុទ្ធសាស្ត្រ​ផលិត​រថយន្ត​អគ្គិសនី​ដ៏​អស្ចារ្យ​មួយ​។ ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​ដ៏​ធំធេង ២៥​ពាន់​លាន​ដុល្លារ ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​មួយ​នេះ បាន​ប្រកាស​ពី​ផែនការ​របស់​ខ្លួន​ក្នុង​ការ​បញ្ចេញ​ម៉ូ​ដែល​អគ្គិសនី​ពេញលេញ​ចំនួន ១១​ប្រភេទ នៅ​ឆ្នាំ ២០២៥​។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន Kia បាន​ប្រកាស​ថា​យើង​អាច​រំពឹង​ថា​រថយន្ត​អគ្គិសនី​ស៊េរី​ថ្មី​របស់​ខ្លួន​នឹង​មក​ដល់​នៅ​ឆ្នាំ​២០២១ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​។ ងាក​មក​មើល​រថយន្ត​អគ្គិសនី​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Kia គឺ​ពិតជា​គួរ​ឱ្យ​រំភើប​ណាស់ ព្រោះ​សារព័ត៌មាន Autocar បាន​រាយការណ៍​ថា វា​នឹង​ដើរតួ​ជា​ម៉ូ​ឌែ​ល​អគ្គិសនី​ល្បឿន​លឿន​សម្រាប់​យីហោ​នេះ​។

យោង​តាម​សារព័ត៌មាន British Outlet រថយន្ត​អគ្គិសនី​បន្ទាប់​របស់​ក្រុមហ៊ុន Kia នឹង​ត្រូវ​បាន​ផ្អែក​លើ​គំនិត​ស្រមៃ​ដែល​បាន​បង្ហាញខ្លួន​នៅ​ទីក្រុង​ហ្សឺ​ណែវ កាលពី​ឆ្នាំ​មុន ហើយនឹង​ត្រូវ​បង្ហាញខ្លួន​នៅ​ឆ្នាំ​២០២១ ។ ប្រធាន​រៀបចំ​ផែនការ​ផលិតផល​របស់​ក្រុមហ៊ុន Kia លោក Pablo Matinez Masip ពិពណ៌នា​អំពី​រថយន្ត​អគ្គិសនី​ថ្មី​នេះ​ថា​មាន​សារៈសំខាន់ ក្នុង​ការ​បង្ហាញ​សមត្ថភាព​រថយន្ត​អគ្គិសនី​របស់​យើង​នា​ពេល​អនាគត​។

ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Kia លោក Carlos Lahoz បាន​បន្ថែម​ទៀត​ថា ម៉ូ​ដែល​ថ្មី​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​គិត​កន្លង​មក មក​លើ​ក្រុមហ៊ុន​របស់​ខ្លួន​។ រថយន្ត​នេះ​មាន​ភាព​ទំនើប​មិនធម្មតា តែ​មាន​តម្លៃ​សមរម្យ បើ​ប្រៀប​ជាមួយនឹង​ម៉ូ​ដែល​មួយ​ចំនួន​ដូច​ជា Tesla, BMW ឬ Mercedes​។

បើ​និយាយ​ពី​លក្ខណៈ​ពិសេស ក្រុមហ៊ុន Kia អះអាង​ថា​រថយន្ត​អគ្គិសនី​ស៊េរី ២០២១ នេះ​នឹង​អាច​ជិះ​បាន​ចម្ងាយ ៣១០​ម៉ា​យល៍ រាល់​ការ​សាក​ថ្ម​ម្តង ហើយនឹង​អាច​សាក​ពី ២០-៨០​ភាគរយ​ក្នុង​រយៈពេល​ប្រហែល ២០​នាទី ដោយសារ​ឆ្នាំង​សាក ៣៥០​វ៉ា​ត់​។ គេ​រចនា​វា​ជា​ប្រភេទ​រថយន្ត Crossover ដែល​អាច​ដឹក​អ្នកដំណើរ ក៏​ដូច​ជា​អាច​បើកបរ​យក​ល្បឿន​ជា​ធំ​ក៏​បាន​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ