Toyota បង្ហាញ​មុខមាត់​ថ្មី​របស់ Yaris GR ដែល​មាន​រាង​កាច​ខ្លាំង​ខុស​ពី​មុន


បន្ទាប់​ពី​ការ​បង្ហាញ​រថយន្ត Yaris GR ដែល​ជា​រថយន្ត​សេ​រ៊ី​ថ្មី ក្រុមហ៊ុន Toyota កំពុង​តែ​គិត​ថា គួរ​លក់​នៅ​អា​មេ​រិ​ក​ឬ​អត់​។ ជាមួយនឹង​ទួ​រ​ប៊ី​ន​ចំណុះ ១.៦​លី​ត្រ​តូច ៣​ស៊ីឡាំង ដែល​បញ្ជូន​កម្លាំង ២៦៨​សេះ​ទៅ​កង់​ទាំងអស់ តាម​រយៈ​ល្បឿន​៦​តង់ យើង​អាច​ច្បាស់​ក្នុង​ចិត្ត​ថា វា​ជា​អ្វី​ដែល​គ្រប់​គ្នា​ចង់បាន​។ ក្រុមហ៊ុន Toyota ថែម​ទាំង​បាន​បង្ហោះ​នៅ​លើ Twitter សួរ​មតិ​មហាជន​ពី​ការ​សម្រេចចិត្ត​លក់​នៅ​អា​មេ​រិ​ក​ឬ​អត់​។

ថ្មី​ៗ​នេះ​សារព័ត៌មាន CarBuzz បាន​ជួប​ជាមួយ​លោក Bob Carter អនុប្រធាន​ផ្នែក​លក់​របស់ ក្រុមហ៊ុន Toyota ក្នុង​ព្រឹត្តិការណ៍​បើក​សម្ពោធ​រថយន្ត Supra សេ​រ៊ី​ឆ្នាំ​២០២១ ។ ភាគច្រើន​នៃ​សំណួរ​និង​ចម្លើយ ផ្តោត​ទៅ​លើ​រថយន្ត Supra តែ​ក្រោយមក​ក៏​ផ្តោត​ទៅ​លើ​រថយន្ត Yaris GR​។

នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី​ការ​លក់​នៅ​អា​មេ​រិ​ក លោក Carter បាន​ប្រាប់ CarBuzz ឱ្យ​យកចិត្តទុកដាក់​ចំពោះ GR Yaris​។ គាត់​បាន​លើក​ឡើង​យ៉ាង​មុតមាំ​ថា Toyota កំពុងធ្វើការ​លើ​អ្វី​ដែល​គួរ​ឱ្យ​រំភើប​សម្រាប់​ទីផ្សារ​អា​មេ​រិ​ក ប៉ុន្តែ​មិន​អាច​ចែករំលែក​ព័ត៌មាន​លំអិត​ណាមួយ​បាន​នៅឡើយ​ទេ​។

វា​ក៏​មាន​បញ្ហា​ខ្លះ​ទាក់ទង​នឹង​រថយន្ត Toyota Yaris បច្ចុប្បន្ន​ដែល​ត្រូវ​បាន​លក់​នៅ​អា​មេ​រិ​ក​។ មិន​ដូច​ម៉ូ​ឌែ​ល​អ៊ឺ​រ៉ុ​ប​ដែល​ត្រូវ​បាន​សាងសង់​ដោយ Toyota នោះ​ទេ​។ វា​ត្រូវ​បាន​ផលិត​ជាមួយនឹង Mazda​។ វា​មិនសូវ​ជា​មាន​ភាព​ពេញ​និយម​នោះ​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ រថយន្ត CH-R ប្រភេទ Crossover របស់ Toyota ក៏​ជា​អ្វី​ដែល​អាច​មក​ជំនួស Yaris GR បាន​ដែរ​។ ប្រជាជន​អា​មេ​រិ​ក​ចូល​ចិត្ត​រថយន្ត​ប្រភេទ Crossover​។ ដូចនេះ Toyota អាច​យក​ម៉ាស៊ីន​របស់ Yaris GR មក​ដាក់​នៅ​ក្នុង​រថយន្ត CH-R សម្រាប់​លក់​នៅ​អា​មេ​រិ​ក​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ