ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ថា លែង​គ្នា​មិន​ទាន់​ដាច់ស្រេច​ផង​​ទៅ​មាន​ស្រី​ថ្មី តែ​ប្តី​ថា លែង​ដាច់​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​១​គូ​រស់នៅ​មិន​ចុះ​សម្រុង​គ្នា​ក៏​បាន​លែងលះ​គ្នា ហើយ​ប្តី​ទៅ​មាន​ស្រី​ថ្មី ចំណែក​ប្រពន្ធ​តាម​រករឿង​ដោយ​ចោទ​ប្រកាន់​ថា លែងលះ​គ្នា​មិន​ទាន់​ដាច់ស្រេច​ផង បែរជា​លួច​ទៅ​មាន​ស្រី​ថ្មី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​១​គូ​រស់នៅ​មិន​ចុះ​សម្រុង​គ្នា​ក៏​បាន​លែងលះ​គ្នា ហើយ​ប្តី​ទៅ​មាន​ស្រី​ថ្មី ចំណែក​ប្រពន្ធ​តាម​រករឿង​ដោយ​ចោទ​ប្រកាន់​ថា លែងលះ​គ្នា​មិន​ទាន់​ដាច់ស្រេច​ផង បែរជា​លួច​ទៅ​មាន​ស្រី​ថ្មី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ជង្រុក សង្កាត់ ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ប្តី​ឈ្មោះ សុវណ្ណ អាយុ​៣៧​ឆ្នាំ មុខរបរ​រកស៊ី​ជំនួញ ស្នាក់​នៅ​ខណ្ឌ​សែន​សុខ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ឆាយ​ហ៊ា​ង អាយុ​៣៨​ឆ្នាំ មុខរបរ​រកស៊ី រស់នៅ​ខណ្ឌ​សែន​សុខ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ បុរស​ជា​ប្តី​បាន​មក​រស់នៅ​ជាមួយ​ប្រពន្ធ​ក្រោយ​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធដើម​បាន​មក​រក រឿង​បុរស​ជា​ប្តី​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​សមត្ថកិច្ច​តែ​ម្តង ។ ដោយ​បុរស​ជា​ប្តី​អះអាង​ថា គាត់​បាន​លែងលះ​ប្រពន្ធដើម​ដោយ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ ចំណែក​ស្ត្រី​ជា​ប្រពន្ធដើម​បាន​ចោទ​ថា ការ​លែងលះ​នោះ​មិន​ទាន់​ដាច់ស្រេច​ផង បែរជា​ទៅ​លួច​មាន​ស្រី​ថ្មី​មាន​ផ្ទៃពោះ​រហូត​ដល់​ទៅ​៧​ខែ​ហើយ ។

តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធដើម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​របស់​គាត់​ទាំង​ពីរ​នាក់​បាន​រៀប​ការ​មានកូន​ចំនួន​៣​នាក់ ក្នុង​នោះ​ស្រី​២ និង​ប្រុស​ម្នាក់ ។ កាលពី​ដំបូង​ឡើយ នៅ​គ្រាក្រ​រស់នៅ​ជាមួយ​បងថ្លៃ​រកស៊ី​តាំងពី​បាតដៃ​ទទេ រហូត​មក​ដល់​បច្ចុប្បន្ន​មានផ្ទះ និង​មាន​រថយន្ត​សម្រាប់​រកស៊ី មាន​ជីវភាព​ធូរធា​សមរម្យ​ហើយ ។

ស្ត្រី​ជា​ប្រពន្ធដើម​បន្ត​ទៀត​ថា បែរជា​មាន​ស្រី​ថ្មី​រាប់​ភ្លេច សូ​ម្បី​តែ​នារី​ដែល​ជា​ស្រី​លួចលាក់​ខាង​លើ គឺជា​មនុស្ស​ធ្លាប់​រស់នៅ​ជាមួយ​គាត់ ជា​អ្នក​ជួយ​មើល​កូន ហើយ​គាត់​ធ្លាប់​តាម​ទាន់ប្តី​នាំ​នាង​ឡើងផ្ទះ​សំណាក់ ទើប​រូប​គាត់​ឲ្យ​នាង​ឈប់​នៅ​ជាមួយ តែ​ប្តី​របស់​គាត់​នៅ​តែ​លួច​ទាក់ទង​នាង​មក​ដល់​បច្ចុប្បន្ន រហូត​ដល់​នាង​ខាងលើ​នេះ​មាន​ផ្ទៃពោះ​៧​ខែ​ហើយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយឡែក​ប្តី​របស់​គាត់​តាំងពី​ទាក់ទង​ស្រី​ខាងលើ​បង្ក​ឲ្យ​មាន​ជម្លោះ​ឈ្លោះប្រកែក​គ្នា​ក្នុង​គ្រួសារ និង​ប្រើ​ហិង្សា​វាយ​គាត់​ជា​ច្រើន​ដង​មក​ហើយ ព្រមទាំង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ដូច​ជា​បើករថយន្ត​បំ​បុក​ផ្ទះ​ជាដើម ។ ដោយសារ​តែ​ការ​រស់នៅ​មិន​ចុះ​សម្រុង​គ្នា ទើប​គាត់​ដាច់​ចិត្ត​ប្តឹង​លែងលះ​គ្នា​បាន​ជាង​១​ខែ​មក​ហើយ ដោយ​ស្ម័គ្រចិត្ត​រៀងខ្លួន តែ​ការ​លែងលះ​មិន​ទាន់​ដាច់ស្រេច​ទេ ព្រោះ​ការ​បែងចែក​ទ្រព្យសម្បត្តិ​រួច​ហើយ នៅ​សល់​ប្រាក់​អាហារកិច្ច​ចិញ្ចឹម​កូន​ចំនួន​២​ម៉ឺន​ដុល្លារ​ទៀត ដែល​ប្តី​មិន​ទាន់​ឲ្យ​គ្រប់​ចំនួន​ផង ក៏​លួច​ទៅ​រស់នៅ​ជាមួយ​ស្រី​ថ្មី ។

ចំណែក​បុរស​ជា​ប្តី​បាន​និយាយ​ប្រាប់​ថា គាត់​លែងលះ​ជាមួយ​ប្រពន្ធដើម​ដាច់​ហើយ ព្រោះ​គាត់​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នោះ​ទេ គឺ​បាន​លែងលះ​គ្នា​នៅ​សង្កាត់​ដោយ​មាន​មេធាវី និង​ប្រធាន​កិច្ចការ​នារី​ក្រុង​ចូលរួម​ផង​ដែរ និង​មាន​សំបុត្រ​លែងលះ​ត្រឹមត្រូវ នៅ​រង់​ចាំតែ​ថ្ងៃ​តុលាការ​កោះហៅ​តែ​ប៉ុណ្ណោះ ទើប​គាត់​មក​រស់នៅ​ជាមួយ​ប្រពន្ធ​ថ្មី តែ​ប្រពន្ធ​របស់​គាត់​បែរជា​មក​ធ្វើ​រឿង​បែប​នេះ ។

ក្រោយ​ពេល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​រវាង​ប្តី​ប្រពន្ធ​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង បាន​នាំ​ភាគី​ទាំង​សងខាង​ទៅ​សួរនាំ តែ​ដោយ​ឃើញ​មាន​ឯកសារ​គ្រប់គ្រាន់ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ឲ្យ​ពួក​គាត់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ