ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលវេលា​ឈប់​សម្រាក​ជា​គន្លឹះ​ជួយ​ឲ្យ​អ្នក​ជោគជ័យ​បាន !

4 ឆ្នាំ មុន

វប្បធម៌​ធ្វើការ​ដែល​មិន​មាន​ពេល​ឈប់​សម្រាក​តម្រូវ​ឲ្យ​មានការ​លះបង់​ពេលវេលា​សម្រាប់​ខ្លួនឯង និង​មនុស្ស​ជុំវិញ​ខ្លួន ។ សង្គម​តែងតែ​ប្រាប់​មនុស្ស​ថា មនុស្ស​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​អាច​ទុក​ការ​នឿយហត់​មួយ​ឡែក​សិន និង​បញ្ចប់​ការងារ​ដែល​មាន​លើ​តុ​របស់​ខ្លួន ហើយ​មនុស្ស​ដែល​ទុក​ការងារ​ចោល​ជា​មនុស្ស​ដែល​ខ្ជិលច្រអូស​ទៅ​វិញ ។ ប៉ុន្តែ​ខួរក្បាល​អ្នក​ក៏​ត្រូវការ​សម្រាក​ដែរ​ទោះជា​រាង​កាយ​របស់​អ្នក​ទម្លាប់​ទៅ​នឹង​ការ​នឿយហត់​ពិតមែន​ក្តី ។…

វប្បធម៌​ធ្វើការ​ដែល​មិន​មាន​ពេល​ឈប់​សម្រាក​តម្រូវ​ឲ្យ​មានការ​លះបង់​ពេលវេលា​សម្រាប់​ខ្លួនឯង និង​មនុស្ស​ជុំវិញ​ខ្លួន ។ សង្គម​តែងតែ​ប្រាប់​មនុស្ស​ថា មនុស្ស​ដែល​ជោគជ័យ​ជា​មនុស្ស​ដែល​អាច​ទុក​ការ​នឿយហត់​មួយ​ឡែក​សិន និង​បញ្ចប់​ការងារ​ដែល​មាន​លើ​តុ​របស់​ខ្លួន ហើយ​មនុស្ស​ដែល​ទុក​ការងារ​ចោល​ជា​មនុស្ស​ដែល​ខ្ជិលច្រអូស​ទៅ​វិញ ។

ប៉ុន្តែ​ខួរក្បាល​អ្នក​ក៏​ត្រូវការ​សម្រាក​ដែរ​ទោះជា​រាង​កាយ​របស់​អ្នក​ទម្លាប់​ទៅ​នឹង​ការ​នឿយហត់​ពិតមែន​ក្តី ។ ខួរក្បាល​របស់​មនុស្ស​មាន​តួនាទី​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​គ្រប់​ផ្នែក​នៃ​រាង​កាយ​មនុស្ស​ក្នុង​ល្បឿន​យ៉ាង​លឿន និង​ផលិត​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការ​គិត ។ យ៉ាងណា​ក្តី វា​ងាយ​នឹង​ឆាប់​នឿយហត់​ណាស់ និង​ថែម​ទាំង​មិន​ដំណើរការ​បាន​ល្អ​ផង​ដែរ​ប្រសិនបើ​អ្នក​មិន​អនុញ្ញាត​ឲ្យ​វា​សម្រាក ។

ការ​ឈប់​សម្រាក​ម្តងម្កាល​ជា​រៀងរាល់ថ្ងៃ​អាច​ជួយ​បង្កើន​ភាព​ច្នៃប្រឌិត ការ​ផ្តោត​ស្មារតី និង​ទឹកចិត្ត​ក្នុង​ការ​ធ្វើការ​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត វា​ជួយ​ឲ្យ​អ្នក​ជៀសវាង​ការ​នឿយហត់​ក្នុង​ការ​សម្រេចចិត្ត​ដែល​អាច​បង្ក​ឲ្យ​អ្នកធ្វើការ​សម្រេចចិត្ត​មិន​បាន​ល្អ ឬ​ត្រឹមត្រូវ ។ ដូច្នេះ​ការ​ដើរ​ចេញ​ទៅ​និយាយ​ជាមួយ​មិត្ត​រួមការ​ងារ ឆុងតែ ស្តាប់​បទ​ចម្រៀង មើល​ទេសភាព​ក្រៅ​បង្អួច ឬ​ធ្វើ​ចលនា​ចុះឡើង​ក៏​អាច​ជួយ​ឲ្យ​ខួរក្បាល​របស់​អ្នក​ធូរស្រាល​ពី​សម្ពាធ​ការងារ​ដែរ​រ ។ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ថា​អ្នក​ចាប់ផ្តើម​មាន​កំហុសឆ្គង​ច្រើន វា​អាច​ជា​សញ្ញា​បង្ហាញ​ថា​ខួរក្បាល​អ្នក​ត្រូវការ​ពេល​សម្រាក​ហើយ ។

ថ្នាំ​ដែល​ខ្លាំង​ជាងគេ​សម្រាប់​ខួរក្បាល​ដែល​នឿយហត់ គឺ​ការ​ស្រូប​យក​ខ្យល់អាកាស ។ ជា​ទូទៅ​ការ​ផ្លាស់​ប្តូរ​បរិយាកាស​ដោយ​ដើរ​ចេញពី​ការិយាល័យ​អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​មនុស្ស​បាន​ដោយ​វា​ជួយ​ជំរុញ និង​លើកទឹកចិត្ត ។លើស​ពី​នេះ​ទៅ​ទៀត វិស្សមកាល​ក៏​មាន​សារៈសំខាន់​ដែរ​សម្រាប់​ឲ្យ​ខួរក្បាល​របស់​អ្នក​សម្រាក​ពី​ការងារ ។ ប៉ុន្តែ​អ្នក​គួរតែ​មាន​ទម្លាប់​ទុក​ការងារ និង​អ៊ីមែល​ចោល​រាល់ពេល​ដែល​អ្នក​មានដំណើរ​កម្សាន្ត​នានា និង​ចំណាយ​ពេលវេលា​ជាមួយ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ