ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Metfone ប្រារ​ព្វ​ខួប​គម្រប់​១១​ឆ្នាំ​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៩ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ គឺជា​ថ្ងៃ​ខួប​គម្រប់​១១​ឆ្នាំ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។ ថ្ងៃនេះ​ផង​ដែរ កាលពី​ឆ្នាំ​២០០៩ មិត្ត​ហ្វូ​ន​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​សេវា​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន ជាមួយ​សេវា​គ្របដណ្តប់​ទូ​ទាំង…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៩ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ គឺជា​ថ្ងៃ​ខួប​គម្រប់​១១​ឆ្នាំ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។ ថ្ងៃនេះ​ផង​ដែរ កាលពី​ឆ្នាំ​២០០៩ មិត្ត​ហ្វូ​ន​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​សេវា​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន ជាមួយ​សេវា​គ្របដណ្តប់​ទូ​ទាំង ២៥​ខេត្ត​-​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​កំឡុង​ប្រតិបត្តិការ​រយ​:​ពេល​១១​ឆ្នាំ​មកនេះ មិត្ត​ហ្វូ​ន​បាន​ចាក់​ឬ​ស​យ៉ាង​រឹង​មាំ និង​រក្សា​បាន​នូវ​តំណែង​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ ដែល​ឈរ​លើ​មូលដ្ឋាន​អតិថិជន​ជា​ចំបង​។

ប្រភព​: ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Metfone

ភាព​ជោគជ័យ​នេះ គឺ​បាន​ទទួល​ការ​គាំទ្រ​និង​យកចិត្តទុកដាក់​ជា​ពិសេស ពី​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា រដ្ឋមន្ត្រី នាយកដ្ឋាន អាជ្ញាធរ​មូលដ្ឋាន និង​គ្រប់​ផ្នែក​ទាំងអស់​ដែល​ពាក់ព័ន្ធ ដែល​តែងតែ​ចង្អុល​បង្ហាញ និង​លើកទឹកចិត្ដ រាល់​សកម្មភាព​អាជីវកម្ម​របស់​មិត្ត​ហ្វូ​ន​។ បន្ទាប់​មក មិត្ត​ហ្វូ​ន បាន​ផ្តោត​ការ​យកចិត្តទុកដាក់ បំរើសេវា​កម្ម​ជូន​អតិថិជន​របស់​ខ្លួន​ជាង​៩​លាន​នាក់ ដែល​តែងតែ​ជឿ​ទុកចិត្ត​លើ​សេវាកម្ម​របស់​មិត្ត​ហ្វូ​ន​គ្រប់ពេលវេលា​។ ជា​ចុង​ក្រោយ ទាំង​អស់នេះ​គឺ​បាន​ទទួល​ពី​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ និង​យកចិត្តទុកដាក់ ពី​បុគ្គលិក​ជាង ៣០០០​នាក់​របស់​មិត្ត​ហ្វូ​ន ជាមួយ​មហិច្ឆតា​​នៃ​ការ​ចូលរួម​ចំណែក​ដែល​ធ្វើ​ឲ្យ​មិត្ត​ហ្វូ​ន​ទទួល​បាន​ជោគជ័យ​ដូច​ពេល​នេះ​។

រហូត​មក​ដល់​ឆ្នាំ​២០២០​នេះ មិត្ត​ហ្វូ​ន​បាន​បំពេញ​នូវ​បេសកកម្ម​យ៉ាង​ពេញលេញ​និង​ល្អ​បំផុត ដោយ​បាន​បង្កើត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​លំដាប់​ពិភពលោក ជាមួយនឹង​ស្ថានីយ៍​ផ្សាយ​សេវា ជាង ១១០០០ អង់​តែ​ន នៃ​ច្ចេក​វិទ្យា 2G, 3G, 4G, 4.5G និង​បន្ថែម​នូវ​បច្ចេកវិទ្យា 5G​ឆាប់​ៗ; 23,000​គីឡូ​ម៉ែ​ត កាប​អុ​ប​ទិច​គ្របដណ្តប់​គ្រប់​ទីកន្លែង​នៃ​ព្រះរាជាណាចក្រ រូ​ម​បញ្ចូល​ទាំង​កា​រត​ភ្ជាប់​តំបន់​ដាច់​ស្រយាល​ផង​ដែរ មិត្ត​ហ្វូ​ន​បាន​ក្លាយជា​អ្នក​ផ្តល់​ពហុ​សេវា​នៅ​ក្នុង​ប្រទេស ដោយ​បាន​ផ្គត់ផ្គង់​នូវ​គ្រប់​សេវាកម្ម​ទូរស័ព្ទ​គ្រប់​លំដាប់ថ្នាក់​ដូច​ជា សេវា​អ៊ី​ន​ធើ​រ​ណេ​ត​អ​ចល័ត សេវាកម្ម Leased Line ក្នុងស្រុក​-​ក្រៅ​ស្រុក ePayment (​អ៊ី​-​ម៉ា​ន់​នី​) និង ICT Solutions ផង​ដែរ​។

មិត្ត​ហ្វូ​ន​ផ្ទាល់ បាន​បង្កើត​នូវ​របកគំហើញ​ទីផ្សារ​ទូរគមនាគមន៍ ដោយ​បាន​នាំ​យក​នូវ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត និង​ទូរគមនាគមន៍​ទៅ​កាន់​ប្រជាជន​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​លើស​ពី​នោះ​ទៀត​មិត្ត​ហ្វូ​ន បាន​ចូលរួម​ចំណែក​លុប​បំបាត់​នូវ​ភាព​ខុស​ឆ្ងាយ​ពី​គ្នា នៃ​លក្ខខណ្ឌ​ជីវិត រវាង​អ្នក​នៅ​ជនបទ និង​អ្នក​ទីក្រុង ព្រមទាំង​បាន​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ទៅ​កាន់​កម្រិត​ថ្មី​ទៀត​ផង​ដែរ​។

ជាមួយ​ទស្សនៈវិស័យ «​អ្នក​យកចិត្តទុកដាក់ និង​ច្នៃប្រឌិត​ខ្ពស់​» ចាប់តាំងពី​ថ្ងៃ​ដំណើរការ​សេវាកម្ម​ដំបូង​របស់​ខ្លួន មិត្ត​ហ្វូ​ន​ជា​ប្រតិបត្តិ​ករ​ឈានមុខ​គេ ដែល​តែងតែ​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម (Corporate Social Activities) ដើម្បី​ធ្វើ​ឲ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ជីវិត សុខមាលភាព ការ​អប់រំ​ប្រជាជន ជា​ពិសេស​ការ​ផ្គត់ផ្គង់​នូវ​សេវា​អ៊ីនធឺណិត​ដោយ​ឥត​គិតថ្លៃ​ទៅ​កាន់​សាលារៀន​ជិត​១៥០០​កន្លែង​ក្នុង​រយ​:​ពេល​៥​ឆ្នាំ​មកនេះ ហើយក៍​បាន​កំពុង​ឧបត្ថម្ភ​កម្មវិធី «​នេះ​មិនមែន​ជា​សុបិន​» ដើម្បី​ជួយ​ស្វែងរក​អ្នក​បាត់បង់​សាច់ញាតិ​ក្នុង​សម័យ​សង្គ្រាម​ជាង​១០០​គ្រួសារ បន្ត​ឧបត្ថម្ភ​ការ​ព្យាបាល​វះកាត់ សំរាប់​កុមារ​ក្រីក្រ​ជាង ៤៧២​នាក់ ផ្គត់ផ្គង់​អ៊ី​ន​ធើ​រ​ណេ​ត​សំរាប់​អង្គការ Cambodia Research Education Network (CamREN) រៀបចំ​ការ​ពិនិត្យ​សុខភាព និង​ផ្តល់​ថ្នាំពេទ្យ​ដោយ​ឥត​គិតថ្លៃ និង​ការ​រៀបចំ​កម្មវិធី Munny Care ដើម្បី​ជួយ​សំរួល​ដល់​ការ​ផ្គត់ផ្គង់​សម្ភារៈ​សិក្សា​ទៅ​កាន់​សាលារៀន​សំរាប់​សិស្ស​ក្រីក្រ​ផង​ដែរ​… សរុបថ​វិការ​ដែល​មិត្ត​ហ្វូ​ន​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​ជួយ​សង្គម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​បាន​កើនឡើង​ប្រ​ម៉ា​ន​ជា ៨៥​លាន​ដុល្លារ​។ ក្រៅពី​នោះ​ផង​ដែរ មិត្ត​ហ្វូ​ន​បាន​ផ្តល់​ការងារ ជាមួយ​ប្រាក់​ចំណូល​ថេរ ផ្តល់​លក្ខខណ្ឌ​ជីវិត​សំរាប់​បុគ្គលិក​មិត្ត​ហ្វូ​ន​៣០០០​នាក់ និង​ជាង​៣​ម៉ឺន​គ្រួសារ​។

ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ ដើម្បី​អោយ​សម​ស្រប​ជាមួយ​ឧស្សាហកម្ម 4.0 មិត្ត​ហ្វូ​ន​បាន​ប្តេជ្ញា​ពាំនាំ​យក​នូវ​ប​ច្ចក​វិទ្យា​ថ្មី​ៗ​រួម​ជាមួយ​សេវាកម្ម​ថ្មី​ៗ​ជួន​គ្រប់​អង្គភាព អាជីវកម្ម គ្រួសារ​និង​អ្នក​គ្រប់​គ្នា រួម​ទាំង​បច្ចេកវិទ្យា 5G, សេវា FTTx, Ultra-Wide Fiber, Cable Technologies, ទីក្រុង​ឆ្លាត​វៃ​, ដំណោះស្រាយ e-government បច្ចេកវិទ្យា​ឌី​ជី​ថ​ល​សំរាប់​អាជីវកម្ម និង​សហគមន៍​ទាំងអស់​ដើម្បី​បំពេញ​បេស​កម្ម​របស់​ខ្លួន​ជា​ក្រុមហ៊ុន កសាង​យុគសម័យ​បច្ចេកវិទ្យា​។

នៅ​ក្នុង​ឱកាស​ខួប​គម្រប់​១១​ឆ្នាំ​នេះ​ផង​ដែរ មិត្ត​ហ្វូ​ន​បាន​ផ្តល់​ជួន​អតិថិជន​ទាំងអស់ ជា​មូ​យ​នឹង​កម្មវិធី​ព្រមទាំង​អត្ថ​ប្រ​យា​ជន៍​ពិសេស​ៗ​ដូច​ជា​៖ ទទួល​បាន​ពិន្ទុ​បី​ដង​សំរាប់​អតិថិជន Metfone+ នៅ​ពេល​បញ្ចូល​លុយ ដើម្បី​ប្តូរ​ជា​កាដូ​រាប់​លាន ពី​ដៃគូរ​សហការ​របស់​មិត្ត​ហ្វូ​ន​ជាង​២០០​កន្លែង​ទូ​ទាំង​ប្រទេស និង ហ្គេ​មក​ង​បង្វិល​ជា​មូ​យ​ឱកាស​ឈ្នះ​រង្វាន់​រហូត​ដល់ ៦០០០​ដុល្លារ​។
សំរាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់មិត្ត​ហ្វូ​ន fb.com/metfone.closer ឬ​ហៅ​ទៅ​កាន់​លេខ ១៧៧៧៕

ប្រភព: ទំព័រហ្វេសប៊ុកផ្លូវការរបស់ Metfone
ប្រភព: ទំព័រហ្វេសប៊ុកផ្លូវការរបស់ Metfone

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ