ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​! មក​មើល​ចំណុច​ផ្លាស់​ប្តូរ​ថ្មី​របស់​រថយន្ត Ford Ranger Wildtrak 2020

4 ឆ្នាំ មុន
  • ភ្នំពេញ

សម្រាប់​អ្នក​ដែល​និយម​ជិះ​រថយន្ត Pickup ប្រាកដជា​ស្គាល់​រថយន្ត Ford Ranger នេះ​ហើយ ដោយសារ​ភាព​ធន់ រឹង​មាំ និង​ទំនើប​មិន​ចាញ់​រថយន្ត SUV…

សម្រាប់​អ្នក​ដែល​និយម​ជិះ​រថយន្ត Pickup ប្រាកដជា​ស្គាល់​រថយន្ត Ford Ranger នេះ​ហើយ ដោយសារ​ភាព​ធន់ រឹង​មាំ និង​ទំនើប​មិន​ចាញ់​រថយន្ត SUV នោះ​ឡើយ​។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ រថយន្ត Pickup មួយ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ នៅ​ក្រៅប្រទេស​ក៏​ទទួល​បានការ​ពេញ​និយម​យ៉ាងច្រើន​កុះករ​ដែរ​។

យ៉ាងណាមិញ Ford Ranger 2020 ក៏​បាន​មក​ដល់​ប្រទេស​កម្ពុជា ហើយ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ​ក៏​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សំគាល់​ផង​ដែរ​។ សម្រាប់​ឆ្នាំ 2020 នេះ​ក្រុមហ៊ុន Ford បាន​ធ្វើការ​កែ​ច្នៃ​ប៉ុន្មាន​ចំណុច​ថ្មី​ៗ នៅ​លើ Ford Ranger រួម​មាន​ដូច​ជា​ ៖

1.​ ​ចង្កៀង​ខាង​មុខ​ប្រើ​ចង្កៀង​គុ​ជ LED រាង​ជ្រុង (High Performance Bi-LED Projector Headlights) ដែល​ប្រើ​ភ្លើងពណ៌​ស ធ្វើ​ឲ្យ​កម្រិត​ពន្លឺ​របស់​ភ្លើង​កូដ​ភ្លឺ​ច្បាស់​ជាង​មុន​ដល់​ទៅ 17% រីឯ​ភ្លើង​ហ្វា​វិញ​គឺ​ភ្លឺ​ជាង​មុន​ដល់​ទៅ 20%

2.​ ​យ៉ា​ន់​កង់​ធ្វើ​ពី​ដែក​អាលុយមីញ៉ូម​គុណភាព​ខ្ពស់ និង​បាន​រចនា​ថ្មី​បែប​ស្ព័​រ​កាន់តែ​ស្រស់​ស្អាត និង​ទាក់ទាញ

3.​ ​មាន​បំពាក់​ជាមួយ​រន្ធ USB នៅ​ក្បែរ​កញ្ចក់​មើល​ក្រោយ ដែល​អាច​ឲ្យ​អ្នក​សាក​ទូរស័ព្ទ ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗ​បាន​ផង​ដែរ កាន់តែ​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​ត​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​ថតរូប​ភាព​ចរាចរណ៍​ខាង​មុខ​រថយន្ត ក៏​អាច​យក​ខ្សែ​កាមេរ៉ា​មក​ដោត​ជាមួយ​រន្ធ USB នេះ​ផ្ទាល់ ដោយ​ពុំ​ចាំបាច់​បន្លាយខ្សែ​តាម​កញ្ចក់​រថយន្ត​ដែល​មើលទៅរ​ញ៉េ​រ​ញៃ និង​គ្មាន​សណ្ដាប់ធ្នាប់​ទៀត​នោះ​ទេ

4.​ ​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី និង​អេ​ក្រង់ Touchscreen 8 អ៊ី​ញ មាន​ភាព​រស់​រវើក​ជាង​មុន កាន់តែ​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ដូច​ជា ការ​ស្ដាប់​វិទ្យុ តន្ត្រី និង​ការ​កំសាន្ត​នានា

ក្រៅពី​នេះ Ford Ranger 2020 ក៏​នៅ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ដែល​មាននៅ​លើ​ម៉ូ​ដែល 2019 ដូច​គ្នា មាន​ដូច​ជា​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ (Autonomous Emergency Braking) ប្រព័ន្ធ​ផ្តល់​ដំណឹង​នៅ​ពេល​បើកបរ​ចេញពី​គន្លង (Lane Keeping System) ប្រព័ន្ធ​បន្ថយល្បឿន​និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្តិ (Adaptive Cruise Control) ប្រព័ន្ធ​ផ្ដល់​សញ្ញា​ដល់​អ្នកបើកបរ​ឲ្យ​ឈប់​សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System) ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Parallel Parking Assist) ប្រព័ន្ធ​ទប់​រថយន្ត​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត (Hill Launch Assist) និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​ចុះ​ចំណោត (Hill Descent Control) និង​បច្ចេកវិទ្យា​ទំនើប​ៗ​ជា​ច្រើន​ទៀត​។

ម្យ៉ាងទៀត រាល់​ការ​ទិញ​រថយន្ត Ford ពី​ក្រុមហ៊ុន Ford ផ្ទាល់​លោក​អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​រួម​មាន​ដូច​ជា​ទទួល​បានការ​ធានា​ពី​ក្រុមហ៊ុន​ផ្ទាល់​រហូត​ដល់​ទៅ 3 ឆ្នាំ ឬ 100,000km ដែល​កាលពីមុន​ត្រឹមតែ 3 ឆ្នាំ ឬ 60,000km តែ​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​ក៏​មាន​សេវា​ជួសជុល​ចល័ត 24​ម៉ោង គ្រប់​ខេត្ត​ក្រុង​ផង​ដែរ​។

ក្រៅពី​នេះ​ក្រុមហ៊ុន​ក៏​មាន​ផ្ដល់​សេវាកម្ម​ប្ដូរ​រថយន្ត​ចាស់​យក​រថយន្ត​ថ្មី ដោយ​ទិញ​ចូល​រថយន្ត​មួយ​ទឹក​ពី​អតិថិជន​ដែល​មាន​បំណង​ប្ដូរ​រថយន្ត Ford ម៉ូ​ដែល​ថ្មី រីឯ​ការ​បង់​រំ​លោះ​រថយន្ត​វិញ​ក៏​មាន​លក្ខណៈ​ងាយស្រួល មិន​ស្មុគស្មាញ និង​ឆាប់រហ័ស​ផង​ដែរ​។

បើ​ចង់​ដឹង​ច្បាស់​សូម​ទស្សនា Video ខាងក្រោម​៖

Ford Ranger Wildtrak 2020

មកមើលចំណុចផ្លាស់ប្តូរថ្មីរបស់រថយន្ត Ford Ranger Wildtrak 2020 ចង់ដឹងថាមានអ្វីផ្លាស់ប្តូរខ្លះសូមទស្សនាវីដេអូនេះទាំងអស់គ្នា ។ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ: 078 333 748 | 016 333 785

បាន​បង្ហោះ​ដោយ Ford Cambodia នៅ ពុធ 5 កុម្ភៈ 2020

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ