ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រពន្លះជាមួយរថយន្តបែនដឹកថ្ម​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី ១៨ កុម្ភៈ​២០២០ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៦៤-១៦៥ ស្ថិត​ភូមិ​តា​នៃ​ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី ១៨ កុម្ភៈ​២០២០ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៦៤-១៦៥ ស្ថិត​ភូមិ​តា​នៃ​ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​បែន​ដឹក​ថ្ម​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ថ្ម​បាន​រត់គេច​ខ្លួន​បាត់​។

ភាគី​ខាង​រថយន្ត​កុងតឺន័រ ម៉ាក​steeling ក្បាល​ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៤០៤៨ បើកបរ​ដោយ​ឈ្មោះ មឿ​ន សា​មាន រស់នៅ​ភូមិ​អូរ​ប្រាំង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម (​រង​របួសធ្ងន់​)​។ ចំណែក​ភាគី​ខាង​រថយន្ត​បែន​ដឹក​ថ្ម​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៦៨៤៧ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេច​ខ្លួន​បាត់​)​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​កុង​ទឺ​ន័​របើក​បរ​ក្នុង​ទិស​ដៅ​ពី ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​ជាមួយ​រថយន្ត​បែន​ដឹក​ថ្ម ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​របួសធ្ងន់​ត្រូវ​បាន​កំលាំង​ស្នាក់​ការ​៤០១​ជួយ​សង្គ្រោះ​និង​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​យក​ទៅ​មន្ទីរពេទ្យ​ឯកជន ។

ក្រោយ​ពេល​កើតហេតុ កំលាំង​សមត្ថកិច្ច​ចំនួន​៥​នាក់​ដែល​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ខាន់ បូរាណ បាន​សហការ​ជួយ​សង្គ្រោះ​និង​សំរួល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ​ដើម្បី​បញ្ជៀ​សការ​កកស្ទះ​ចរាចរណ៍ ហើយ​កំលាំង​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់​កំពុង​បន្ត​នីតិវិធី​ជុំវិញ​ករណី​ខាងលើ​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ