ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាត​ភ្លើង​លេប​ត្របាក់​ឡាន​ដឹក​ប៊ីដុង​ប្រេង​​យ៉ាង​សន្ធោសន្ធៅ អ្នក​បើក​រត់​ស្ទើរ​​មិន​ទាន់

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មាន​ដឹក​ប៊ីដុង​ប្រេង​មួយ​គ្រឿង​​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​យក​ទាំងស្រុង ខណៈ​ពេល​ដែល​កំពុង​តែបើ​កប​រដឹក​ប្រេង​នៅ​លើ​ផ្លូវ​យក​ទៅ​ឱ្យ​ម៉ូយ​របស់​គេ​ដូច​រាល់ថ្ងៃ តែ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ក៏​បាន​ឆាបឆេះ​តែ​ម្តង ចំណែក​អ្នកបើកបរ​រត់​ចុះ​ស្ទើរ​មិន​ទាន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែកុម្ភៈ…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​មាន​ដឹក​ប៊ីដុង​ប្រេង​មួយ​គ្រឿង​​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​យក​ទាំងស្រុង ខណៈ​ពេល​ដែល​កំពុង​តែបើ​កប​រដឹក​ប្រេង​នៅ​លើ​ផ្លូវ​យក​ទៅ​ឱ្យ​ម៉ូយ​របស់​គេ​ដូច​រាល់ថ្ងៃ តែ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ក៏​បាន​ឆាបឆេះ​តែ​ម្តង ចំណែក​អ្នកបើកបរ​រត់​ចុះ​ស្ទើរ​មិន​ទាន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ក្រាំង​តា​មូង ឃុំ​តា​អូ​ស្រុក​គិរីវង់ ខេត្ត​តាកែវ ។

បើ​តាម​លោក​ទៀ សូ​រិ​យ៉ា ប្រធាន​ការិយាល័យ​ចរាចរណ៍​ស្រុក​គី​រី​វង់ បានឱ្យ​ដឹង​ថា រថយន្ត​ដែល​ដឹក​ប្រេង​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ស្លាក​លេខ ភ្នំពេញ ២A.៤៨១០ មាន​ផ្ទុក​នៅ​ប្រេងម៉ាស៊ូត​ចំនួន​៥០​ប៊ីដុង និង​ប្រេងសាំង​ចំនួន​២​ប៊ីដុង នៅ​ក្នុង​រថយន្ត​នោះ ចំណែក​​អ្នកបើកបរ​មានឈ្មោះ ជិន ជឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​សុបិន ឃុំ​ព្រែ​អំពក មិន​មាន​រង​របួស​អ្វី​ឡើយ​។

បើ​តាម​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ប៊ីដុង​ប្រេង​ខាងលើ​ធ្វើ​ដំណើរ​ដឹក​ប្រេង​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​បើក​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់តែ​ឃើញ​រថយន្ត​បាន​ឆាបឆេះ​សន្ធោសន្ធៅ ដោយ​គ្មាន​នរណា​ជួយ​ពន្លត់​ទាន់​ឡើយ ព្រោះ​នៅ​លើ​រថយន្ត​នោះ​សុទ្ធតែ​ប្រេង ទើប​ភ្លើង​ឆាបឆេះ​យ៉ាង​លឿន ចំណែក​អ្នកបើកបរ​រត់​ចុះ​ស្ទើរតែ​មិន​ទាន់​នោះ​ទេ តែ​ក៏​មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។

បើ​តាម​អ្នកបើកបរ​រថយន្ត​បានឱ្យ​នគរបាល​ចរាចរណ៍​ស្រុក​ដឹង​ថា ការ​ឆាបឆេះ​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ដ​ភ្លើង​អា​គុយ​ឡាន ទើប​ធ្វើ​ឱ្យ​ឆេះ​ខូចខាត​រថយន្ត និង​សម្ភារៈ​ទាំងស្រុង​តែ​ម្តង ។ ក្រោយ​ពេល​ភ្លើង​ឆេះ​រថយន្ត​អស់ ទើប​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​នគរបាល​ស្រុក​បាន​ទៅ​ដល់ និង​បាញ់​ទឹក​ចោល​អស់​១​រថយន្ត​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ