ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​នាវា​យក្ស Westerdam ថា​យន្តហោះ​នឹង​មក​ដឹក​អ្នកដំណើរ​ពី​នាវា​ដែល​ចត​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​នាវា​យក្ស Westerdam បាន​អះអាង​នៅ​ថ្ងៃ​ទី​១៨ និង​១៩ ខែកុម្ភៈ​នេះ​នឹង​មាន​យន្តហោះ​មក​ដឹកនាំ​អ្នក​ទេ​ចរណ៍​ពី​នាវា ដើម្បី​ទៅ​ស្រុក​កំណើត​របស់​គេ​វិញ ។ ការ​បញ្ជាក់​របស់​ម្ចាស់​នាវា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​នាវា​យក្ស Westerdam បាន​អះអាង​នៅ​ថ្ងៃ​ទី​១៨ និង​១៩ ខែកុម្ភៈ​នេះ​នឹង​មាន​យន្តហោះ​មក​ដឹកនាំ​អ្នក​ទេ​ចរណ៍​ពី​នាវា ដើម្បី​ទៅ​ស្រុក​កំណើត​របស់​គេ​វិញ ។ ការ​បញ្ជាក់​របស់​ម្ចាស់​នាវា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កាលពី​រសៀល ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​នៅ​វិមាន​សន្តិភាព ។

ក្នុង​ជំនួប​លោក Orlando Ashford ប្រធាន​ក្រុមហ៊ុន Holland America Line ម្ចាស់​នាវា​ទេសចរណ៍ Westerdam បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ដូច​ជា អាជ្ញាធរ​កម្ពុជា​ចំពោះ​សណ្តាន​ចិត្ត​ដ៏​ល្អ​ប្រកបដោយ​ភាព​កក់ក្តៅ និង​ជួយ​ថែរក្សា​ទទួល​អ្នកដំណើរ និង​ពិនិត្យ​ជំងឺ​ជូន​ដល់​អ្នកដំណើរ ជា​ពិសេស​ទៀត​នោះ​អនុញ្ញាត​ឲ្យ​កប៉ាល់​ចុះ​ចត​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

លោក​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ផង​ដែរ​ថា ថ្ងៃនេះ ឬ​ថ្ងៃស្អែក​នឹង​មាន​យន្តហោះ​មក​ដឹក​អ្នកដំណើរ​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ​ហើយ ។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ពាក្យពេចន៍​ដ៏​ល្អ​របស់​លោក លោក Orlando Ashford ដែល​ជា​ប្រធាន​ក្រុមហ៊ុន Holland America Line ។

ទន្ទឹម​នឹង​នោះ​សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា នាវា​មាន​បំណង​ចូល​ចត​នៅ​កម្ពុជា​សម្ដេច​តេ​ជោ​បាន​សម្រេចចិត្ត​អនុញ្ញាត​ឲ្យ​ចូល​ចត​ភ្លាម​ដោយ​យល់​ឃើញ​ថា បញ្ហា​មនុស្សធម៌ គឺជា​បញ្ហា​សំខាន់ ប្រសិនបើ​កម្ពុជា​មិន​អនុញ្ញាត ឲ្យ​ចូល​ចត​ទេ​នោះ​នាវា​មិនដឹង​ជា​ចូល​ចត​នៅ​ទីណា​នោះ​ទេ​ហើយ​អ្នក​ធ្វើ​ដំណើរ​នៅ​លើ​នាវា​នោះ​នឹង​មានការ​ព្រួយបារម្ភ ហើយ​បើ​មាន​អ្វី​កើតឡើង ជា​ពិសេស​បើ​មាន​ជំងឺ​រាតត្បាត​នោះ​នឹង​ប៉ះពាល់​ដល់​អ្នក​ដទៃ​ទៀត ។ ក្នុង​ន័យ​នេះ សម្ដេច​តេ​ជោ បាន​សម្រេចចិត្ត​ភ្លាម​ៗ និង​មានការ​សប្បាយចិត្ត​ដោយ​ឃើញ​នាវា​បាន​មក​ចូល​ចត និង​អ្នកដំណើរ​ទាំងអស់​មិន​មាន ជំងឺ​កើតឡើង និង​មាន​សុវត្ថិភាព ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នក​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ Westerdam មិន​ត្រឹមតែ​រៀបចំ​ជប់លៀង និង​យកចិត្តទុកដាក់​លើ​សុខភាព​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​រៀបចំ​យន្តហោះ​ឲ្យ​អ្នកដំណើរ​ទាំងនោះ​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​គាត់​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ