ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប​ដល់​គ្រប់​សង្កាត់ ដើម្បី​ពង្រីក​សេវា​ប្រមូល​សំរាម (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប​ៗ​ចំនួន​១០៥​គ្រឿង​គ្រប់​សង្កាត់ ក្នុង​មួយ​សង្កាត់​ចំនួន​១​គ្រឿង និង​រដ្ឋាករ​ផ្សារ​ធំ​ថ្មី​មួយ​គ្រឿង​ទៀត សរុប​ចំនួន​១០៦​គ្រឿង ដែល​អាច​បែន​ចាក់សំរាម​បាន ដើម្បី​ពង្រីក​សេវា​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ។ ពិធី​ប្រគល់​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប​ៗ​ខាងលើ​នេះ ជា​លើក​ទី​៣…

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប​ៗ​ចំនួន​១០៥​គ្រឿង​គ្រប់​សង្កាត់ ក្នុង​មួយ​សង្កាត់​ចំនួន​១​គ្រឿង និង​រដ្ឋាករ​ផ្សារ​ធំ​ថ្មី​មួយ​គ្រឿង​ទៀត សរុប​ចំនួន​១០៦​គ្រឿង ដែល​អាច​បែន​ចាក់សំរាម​បាន ដើម្បី​ពង្រីក​សេវា​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ។

ពិធី​ប្រគល់​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប​ៗ​ខាងលើ​នេះ ជា​លើក​ទី​៣ ដែល​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកុម្ភ​: ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​ម៉ូតូ​ដឹក​សំរាម​បែប​ទំនើប ដែល​អាច​បែន​ចាក់សំរាម​បាន​នេះ​ទៅ​ប្រគល់​ជូន​គ្រប់​ខណ្ឌ​ទាំង​១៤ ដើម្បី​ប្រគល់​បន្ត​អោយ​គ្រប់​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ងាយស្រួល​ក្នុង​ការ​នាំ​យក​កាក​សំណល់​សំរាម​ទៅ​ចាក់ ឬ​ប្រមូលផ្តុំ​នៅ​ទីលាន​ចាក់សំរាម ធ្វើ​យ៉ាងណា​ព​ន្លឿ​ន​ការងារ ប្រមូល​សំរាម និង​ថែរក្សា​បរិស្ថាន អនាម័យ​ជូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​អោយ​បាន​ល្អ​ប្រសើរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ