ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Iker Casillas សម្រេច​ប្រកាស​ព្យួរ​ស្រោមដៃ​ត្រឹម​វ័យ ៣៨​ឆ្នាំ​ជា​ផ្លូវការ

4 ឆ្នាំ មុន

អតីត​អ្នកចាំទី​ជម្រើសជាតិ​អេ​ស្ប៉ា​ញ និង Real Madrid ដែល​បច្ចុប្បន្ន​លេងឱ្យ​ក្រុម FC Porto កីឡាករ Iker Casillas…

អតីត​អ្នកចាំទី​ជម្រើសជាតិ​អេ​ស្ប៉ា​ញ និង Real Madrid ដែល​បច្ចុប្បន្ន​លេងឱ្យ​ក្រុម FC Porto កីឡាករ Iker Casillas បាន​ប្រកាស​ព្យួរ​ស្រោមដៃ​ជា​ផ្លូវការ​ត្រឹម​វ័យ​៣៨​ឆ្នាំ​។

ដោយសារ​តែ​បញ្ហា​ជំងឺ​គាំងបេះដូង កំឡុង​ការ​ហ្វឹកហាត់​ជាមួយ Porto កាលពី​ខែឧសភា ឆ្នាំ​២០១៩ Casillas ក៏​លែង​បាន​បង្ហាញខ្លួន​ចាប់តាំងពី​ពេល​នោះ​មក ប៉ុន្តែ​រូបគេ​មិន​បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​នៅឡើយ​ទេ ទោះបីជា​ក្លិប​សម្រេច​ឱ្យ​រូបគេ ធ្វើ​ជា​បុគ្គលិក​ផ្នែក​ខាងក្រោយ​ចាប់តាំងពី​ខែកក្កដា​ក៏​ដោយ​។
មុន​ពេល​ប្រកាស​ពី​ការ​ចូល​និវត្តន៍​ជា​ផ្លូវការ​នេះ Casillas ក៏​បាន​ប្រកាស​ពី​ការ​ឈរឈ្មោះ ប្រជែង​តំណែង​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រទេស​អេ​ស្ប៉ា​ញ (RFEF) ដែល​នឹង​ត្រូវធ្វើ​ការ​បោះ​ឆ្នោត​នា​ចុងឆ្នាំ​២០២០​នេះ​

សូម​រលឹក​ជូន​ថា Iker Casillas បាន​ប្រសូត​ចេញពី​យុវជន​ថ្នាល់​នៃ​ក្លិប Real Madrid នៅ​ក្នុង​អាជីព​ជា​អ្នកចាំទី​រូបគេ​បាន​បង្ហាញខ្លួន​ចំនួន​៨៨៥​ប្រកួត​សម្រាប់​ក្លិប និង​ចំនួន​១៦៧​ប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ ដោយ​បាន​ឈ្នះ​ពានរង្វាន់​ធំ​ៗ​ជា​ច្រើន​ក្នុង​មាន​ទាំង FIFA World Cup និង UEFA Champions League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ