ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់ពេជ្រ Dortmund បាន​សាង​កំណត់​ត្រា​ដ៏​អស្ចារ្យ​៣ ក្រោយ​រកបាន​២​គ្រាប់​យប់មិញ

4 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Erling Haaland របស់​ក្រុម Borussia Dortmund បាន​សាង​កំណត់​ត្រា​ដ៏​អស្ចារ្យ​ចំនួន​៣ ក្រោយ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់ឯង​ជួយ​ឱ្យ​ក្រុម​ខ្លួន​យកឈ្នះ​លើ​ក្រុម Paris Saint-Germain…

ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Erling Haaland របស់​ក្រុម Borussia Dortmund បាន​សាង​កំណត់​ត្រា​ដ៏​អស្ចារ្យ​ចំនួន​៣ ក្រោយ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់ឯង​ជួយ​ឱ្យ​ក្រុម​ខ្លួន​យកឈ្នះ​លើ​ក្រុម Paris Saint-Germain ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១ នៃ​ក្របខ័ណ្ឌ UEFA Champions League​។

កំណត់​ត្រា​ដ៏​អស្ចារ្យ​ទាំង​៣​នោះ​រួម​មាន ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ន័​រ​វែ​សរូប​នេះ ក្លាយជា​កីឡាករ​ដំបូង​គេ​បំផុត​ដែល​អាច​រក​គ្រាប់​បាល់​ឱ្យ​ពីរ​ក្រុម​ផ្សេង​គ្នា (Dortmund/ Red Bull Salzburg) នៅ Champions League ក្នុង​រដូវ​កាល​តែ​មួយ​។ ជា​កីឡាករ​វ័យក្មេង​បំផុត (១៩​ឆ្នាំ​) ដែល​អាច​ស៊ុត​បញ្ចូល​ទី​១០​គ្រាប់​ក្នុង​ក្របខ័ណ្ឌ​នេះ និង​ជា​កីឡាករ​ដំបូង​បំផុត​ក្នុង​ក្រុម Dortmund ដែល​អាច​ស៊ុត​បញ្ចូល​ទី​៣​កម្មវិធី​ផ្សេង​គ្នា​ក្នុង​ការ​បង្ហាញខ្លួន​លើក​ដំបូង (Bundesliga, Germany Cup និង Champions League)​។

គិត​មក​ទល់​ពេល​នេះ Haaland បាន​ចាប់ផ្តើម​ការ​លេង​ដ៏​អស្ចារ្យ​របស់​ខ្លួន​សម្រាប់ Dortmund ដោយ​រក​គ្រាប់​បាល់​បាន​១១​គ្រាប់ ពី​ការ​បង្ហាញខ្លួន​ចំនួន​៧​ប្រកួត​គ្រប់​កម្មវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ