ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យើង​ថ្លៃថ្នូរ​ដោយ​គុណធម៌

4 ឆ្នាំ មុន

សន្តាន​មនុស្ស​ល្អ​គប្បី​សិក្សា​ថា អាត្មាអញ​មិន​ត្រូវ​បោក​បញ្ឆោត​ដោយ​ការ​និយាយ​កុហក​ឲ្យ​ខុស​អំពី​សេចក្ដី​ពិត​ដល់​អ្នក​ដទៃ​ឡើយ ។ វាចា​មាន​បី​យ៉ាង​គឺ វាចា​លាមក​១ វាចា​ផ្កា​១ និង វាចា​ទឹកឃ្មុំ​១ ។ វាចា​លាមក…

សន្តាន​មនុស្ស​ល្អ​គប្បី​សិក្សា​ថា អាត្មាអញ​មិន​ត្រូវ​បោក​បញ្ឆោត​ដោយ​ការ​និយាយ​កុហក​ឲ្យ​ខុស​អំពី​សេចក្ដី​ពិត​ដល់​អ្នក​ដទៃ​ឡើយ ។

វាចា​មាន​បី​យ៉ាង​គឺ វាចា​លាមក​១ វាចា​ផ្កា​១ និង វាចា​ទឹកឃ្មុំ​១ ។ វាចា​លាមក បាន​ដល់​ការ​និយាយ​កុហក វាចា​ផ្កា បាន​ដល់​ការ​និយាយ​ពាក្យ​ពិ​រោះ ហើយ​មាន​ប្រយោជន៍ ដូច្នេះ​មនុស្ស​គប្បី​សិក្សា​ថា អាត្មាអញ​មិន​ពោល​ពាក្យ​កុហក​ឡើយ ។

មនុស្ស​និយាយ​កុហក​ជា​អ្នក​ខ្វះ​គុណធម៌​ច្រើន​ណាស់ ជា​បុថុជ្ជន​ថ្នាក់​អន់ ឈើ​អណ្ដើ​ត​ទឹក​ប្រសើរ​ជាង មនុស្ស​និយាយ​កុហក ប្រសើរ​ជាង​មនុស្ស​គ្មាន​គុណធម៌​ទាំងឡាយ ។

មនុស្ស​យើង​ថ្លៃថ្នូរ​ដោយ​គុណធម៌ ដោយ​ចរិយា​សម្បត្តិ ឫកពា​រម្យទម ស្លៀកពាក់​សមរម្យ ពាក្យ​សម្ដី​ត្រឹមត្រូវ​មិន​ជ្រាយ​ពេក​មិន​រឹង​ពេក មាន​អត្ថន័យ​ខ្លឹមសារ​សមគួរ​ដល់​អ្នក​ស្ដាប់ ប្រយ័ត្ន​មាត់​រាល់ពេល​និយាយ មាន​ពេល​ត្រូវ​និយាយ​ក៏​និយាយ​តែ​ពាក្យពិត​ពាក្យ​មាន​ប្រយោជន៍ ពាក្យពីរោះ និង​និយាយ​ដោយ​ចិត្តសប្បុរស បើ​ស្ងៀម​ត្រូវ​ស្ងៀម​ដោយ​ចិត្តស្ងប់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ