ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ័យ​យើង​នេះ​រេចរឹល​ទៅ​តាម​កាល តែ​សេចក្តី​ល្អ​មិន​ដូច្នោះ​ទេ

4 ឆ្នាំ មុន

ភាព​ស្រស់​ស្អាត​របស់​កំលោះ ក្រមុំ មិន​បាន​នៅ​ឋិតថេរ​យូរអង្វែង​ទេ មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើត ឆាយ​នោះ​ក៏​ចាប់ផ្តើម​រេចរឹល​រោយ​ស្រពោន ស្រកស្រុត​ទ្រុឌទ្រោម​ចាស់ជរា​ព្យាធិ មរណៈ​ជា​ធម្មតា​មិន​អាច​ជម្នះ​នឹង​ច្បាប់​លោក​នេះ​បាន​ឡើយ ។ ចំណែក​សេចក្តី​ល្អ​វិញ​មិន​ដូច្នោះ​ទេ កាលបើ​បុគ្គល​បាន​ធ្វើ…

ភាព​ស្រស់​ស្អាត​របស់​កំលោះ ក្រមុំ មិន​បាន​នៅ​ឋិតថេរ​យូរអង្វែង​ទេ មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើត ឆាយ​នោះ​ក៏​ចាប់ផ្តើម​រេចរឹល​រោយ​ស្រពោន ស្រកស្រុត​ទ្រុឌទ្រោម​ចាស់ជរា​ព្យាធិ មរណៈ​ជា​ធម្មតា​មិន​អាច​ជម្នះ​នឹង​ច្បាប់​លោក​នេះ​បាន​ឡើយ ។

ចំណែក​សេចក្តី​ល្អ​វិញ​មិន​ដូច្នោះ​ទេ កាលបើ​បុគ្គល​បាន​ធ្វើ បាន​សន្សំទុក​ល្អ​ហើយ​រមែង​ចម្រើន​កើន​ឡើងជា​រឿយ​ៗ​ជា​រៀង​រហូត​មិន​ចេះ​ស្រកស្រុត​អាប់អន់​ឡើយ ។ ពេលវេលា​កាន់តែ​យូរ​វែង​ឆ្ងាយ ផល​នៃ​អំពើ​ល្អ​កាន់​តែ​កើនឡើង ចម្រើន​ក្នុង​ផ្លូវ​សុខ​ក៏​កាន់តែ​ច្រើន​ជា​ភិយ្យោភាព គឺ​ចម្រើន​តាំងពី​លោក​នេះ​រហូត​ដល់​លោក​ខាង​មុខ មិន​ស្រកស្រុត​សោះឡើយ ។

ឃើញ​ផល​ប្រពៃ​នៃ​កុសលធម៌​បែប​នេះ​ហើយ ព្រះពុទ្ធ​ទ្រង់​បាន​អប់រំ​ឲ្យ​យើង​ប្រព្រឹត្ត​តែ​អំពើ​ល្អ កុំ​ប្រមាទ និង​ព្យាយាម​សាង​គុណធម៌​ដើម្បី​ចម្រើន​សុខ​តរៀង​ទៅ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ