ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បោះបង់​សេចក្តី​ល្អ​ចោល​ឱ្យ​សោះ

4 ឆ្នាំ មុន

សេចក្តី​ល្អ​មិន​បាន​ឃ្លាត​ចាក​ពី​លោក​នេះ​ទេ មាន​តែ​សត្វលោក​ទេ​ដែល​ចេះ​តែ​លះបង់​នូវ​អំពើ​ល្អ​ចោល ។ សេចក្តី​ល្អ​មាន​អានុភាព​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ សូម​ឲ្យ​មានការ​ទុកចិត្ត​ចំពោះ​សេចក្តី​ល្អ​ចុះ ប្រសើរ​ជាង​ការ​ទុកចិត្ត​ក្នុង​អ្វី​ៗ​ទាំងអស់​នៅ​លើ​លោក​នេះ ។ ព្រះ​បរមគ្រូ​បាន​ទេសនា​អប់រំ​ឲ្យ​បរិស័ទ​តម្កល់​ខ្លួន​ដោយ​ប្រពៃ គឺ​តម្កល់​ខ្លួន​ក្នុង​គុណធម៌ ឬ​ឲ្យ​តាំង​ព្រះធម៌​នៅ​ក្នុង​ខ្លួន​ជា​និច្ច​និរន្តរ៍…

សេចក្តី​ល្អ​មិន​បាន​ឃ្លាត​ចាក​ពី​លោក​នេះ​ទេ មាន​តែ​សត្វលោក​ទេ​ដែល​ចេះ​តែ​លះបង់​នូវ​អំពើ​ល្អ​ចោល ។ សេចក្តី​ល្អ​មាន​អានុភាព​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ សូម​ឲ្យ​មានការ​ទុកចិត្ត​ចំពោះ​សេចក្តី​ល្អ​ចុះ ប្រសើរ​ជាង​ការ​ទុកចិត្ត​ក្នុង​អ្វី​ៗ​ទាំងអស់​នៅ​លើ​លោក​នេះ ។

ព្រះ​បរមគ្រូ​បាន​ទេសនា​អប់រំ​ឲ្យ​បរិស័ទ​តម្កល់​ខ្លួន​ដោយ​ប្រពៃ គឺ​តម្កល់​ខ្លួន​ក្នុង​គុណធម៌ ឬ​ឲ្យ​តាំង​ព្រះធម៌​នៅ​ក្នុង​ខ្លួន​ជា​និច្ច​និរន្តរ៍ បើ​ទោះបី​ភប់ប្រសព្វ​នូវ​សេចក្តី​ទុក្ខ​លំបាក​យ៉ាងណា ក៏​កុំ​ចោល​សេចក្តី​ល្អ​ឱ្យ​សោះ ព្រោះ​ព្រះធម៌​តែង​សង្កត់ចិត្ត​ឲ្យ​បាន​ស្ងប់ នាំ​ជីវិត​ទៅ​រក​ផ្លូវ​សុខ ។

កាលបើ​យើង​មាន​ព្រះធម៌​តាំងនៅ​ក្នុង​ខ្លួន​បាន​មាំមួន​ល្អ​ហើយ យើង​រឹងរឹតតែ​ចេះ​សម្លឹង​មើល​បុគ្គល​និង​ហេតុការណ៍​ផ្សេង​ៗ​បាន​កាន់តែ​ប្រសើ​ឡើង ធ្វើ​ចិត្ត​ឲ្យ​បាន​ស្ងប់ ជីវិត​នឹង​បាន​សុខសាន្ត​តរៀង​ទៅ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ