នាំ​គ្នា​ស្រែក​ហ៊ោ​ចុះឡើង​ៗ ចុង​ក្រោយ​អស់លក្ខណ៍​មួយ​សំបុក


ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឆ្មក់​ចូល​បង្ក្រាប​បង្វៀន​ជល់​មាន់​ចល័ត​មួយ​កន្លែង ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​អំពី​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​មួយ​ក្រុម​កំពុង​ស្រែក​ហ៊ោ និង​ត​ទឹក​លុយ​ចុះឡើង​ៗ​។ បន្ទាប់​ពី​ក្របួច​ជាប់ ហើយ​សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​បំរើ​ការ​លេងល្បែង​នេះ​បាន​មួយ​ចំនួន និង​កសាង​សំណុំរឿង​ចាត់ ការ​តាម​នីតិវិធី​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​បង្ក្រាប​ក្រុម​អ្នក​ជល់​មាន់​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ក្នុង​ព្រៃ​ខាងកើត​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ ស្ពឺ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក​ម្លាំ​នគរបាល​ស្រុកក្រោម​ការ​ចង្អុល​ប​ង្ងា​ញ​ពី​លោកស្នងការ​នគរបាល​ខេត្ត​ដឹកនាំ​កម្លាំង​ដោយ​លោក​អធិការ​ស្រុក បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ចល័ត​មួយ​កន្លែង បន្ទាប់​ពី​ទទួល​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ល្អ​ដែល​បាន​រាយការណ៍​អំពី​សកម្មភាព​ក្រុម​អ្នក​ញៀន​ល្បែង​មួយ​នេះ បាន​នាំ​គ្នា​ស្រែក​ហ៊ោរ​រំខាន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​។

ប្រភព​បន្ត​ថា ក្រោយមក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​លេងល្បែង​ស៊ីសង​ជល់​មាន់​ចំនួន​៨​នាក់ ៖ ១-​ឈ្មោះ​សាន អាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ឧក​ញ្ញ៉ា​ទេព ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ២-​ឈ្មោះ​សាន សៀម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ជើង​អក ឃុំ​លំហាច ស្រុ​ល​អង្គស្នួល ៣-​ឈ្មោះ​ជា សុវណ្ណ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​ចំការ ឃុំ​លំហាច ស្រុក​អង្គ ស្នួល ៤-​ឈ្មោះ​សុខ ណា​រិ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៥-​ឈ្មោះ​សេង ប៉ាវ ភេទ​ប្រុស អាយ​២៨​ឆ្នាំ ៦-​ឈ្មោះ​ន​ង ចាន់​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៧-​ឈ្មោះ​សាយ វិ​រ​: ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​៨-​ឈ្មោះ​កែវ ជ័យ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ក្រោយ​ពី​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​នេះ​រួច​មក សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំ នួន រួម​មាន​សង្វៀន​ជល់​មាន់​ចំនួន​១, ចង្ក្រានហ្គាស់​១ និង​មាន់​ជល់​២​ក្បាល​។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើការ​សាកសួរ និង​កសាង​សំណុំ ដើម្បី​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ