ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញ​អ្នក​សារព័ត៌មាន​ពង្រឹងសមត្ថភាព​និង​ជំនាញ ដើម្បី​រួម​គ្នា​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក យូ ពៅ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន បាន​ជំរុញ​ឱ្យ​អ្នក​សារព័ត៌មាន​ខិតខំ​ពង្រឹងសមត្ថភាព និង​ជំនាញ​ឱ្យ​ច្បាស់លាស់ ហើយ​ត្រូវ​ខិតខំ​កសាង​ស្នាដៃ​ផលិត​ព័ត៌មាន​ល្អ​ៗ ព័ត៌មាន​មាន​ប្រយោជន៍​ដល់​សង្គម…

ខេត្ត​ប៉ៃលិន ៖ លោក យូ ពៅ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន បាន​ជំរុញ​ឱ្យ​អ្នក​សារព័ត៌មាន​ខិតខំ​ពង្រឹងសមត្ថភាព និង​ជំនាញ​ឱ្យ​ច្បាស់លាស់ ហើយ​ត្រូវ​ខិតខំ​កសាង​ស្នាដៃ​ផលិត​ព័ត៌មាន​ល្អ​ៗ ព័ត៌មាន​មាន​ប្រយោជន៍​ដល់​សង្គម ព័ត៌មាន​ពិត និង​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លែង តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ ។

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សារព័ត៌មាន ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរ​ព័ត៌មាន​ខេត្ត​នា​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​មាន​សមាសភាព​ចូលរួម​ពី​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​ប្រមាណ​ជិត​៤០​នាក់ ។

លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាន​បន្ត​ថា ធ្វើ​ជា​អ្នក​សារព័ត៌មាន ត្រូវ​ទាមទារ​ឲ្យ​មានការ​ខិតខំ​ស្វិតស្វាញ ក្លាហាន រិះរក​ចំណុច សត្យា​នុម​ត័​ច្បាស់លាស់ ត្រឹមត្រូវ ប្រាកដប្រជា ថ្លឹងថ្លែង មិន​លំអៀង មុន​នឹង​សំរេច​យក​ទៅ​ផ្សព្វផ្សាយ ដូច្នេះ​វគ្គ​បណ្តុះបណ្តាល​ជំនាញ សម្រាប់​អ្នក​សារព័ត៌មាន​អាជីព​នា​ពេល​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ន័យ​ចែក​រំ លែ​ក​នូវ​ពុទ្ធិ ដើម្បី​ពង្រឹង និង​ពង្រីក​កម្រិត​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ ដល់​អ្នក​យក​ព័ត៌មាន ប៉ុណ្ណោះ​ទេ ។ ប៉ុន្តែ​វា​បាន​ឲ្យ​យើង​ទទួល​បាន​នូវ​អ្វី​ដែល​ថ្មី ប្លែក លឿន ទុកចិត្ត​បាន​ទៀត​ផង​។

លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​បាន​បញ្ជាក់​ថា ជួនកាល​មាន​ព័ត៌មាន​មួយ​ចំនួន មិនមែន​យើង​សុទ្ធតែ​អាច​សរសេរ​ត្រង់​ៗ ឬ​តាម​រឿងរ៉ាវ​ដែល​កើតឡើង​ភ្លាម​ៗ​នោះ​បាន​ទេ ដោយ​ទាមទារ ឱ្យ​យើង​តាមដាន​ស្រាវជ្រាវ​រក​ប្រភព ឬ​អង្គហេតុ ដែល​នៅ​ពីក្រោយ​រឿង​នោះ​ឲ្យ​លំអិត ច្បាស់លាស់​ប្រាកដប្រជា និង​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន ទើប​ពេល​ផ្សាយ​ទៅ​មិន​មាន​កំហុសឆ្គង ហើយ​ស្រប​តាម​វិជ្ជាជីវៈ​ថែម​ទៀត​ផង​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​ខិតខំ​ក្រេប​យកចំណេះ​ជំនាញ​ពី​គ្រូ​ឧទ្ទេសនាម ដើម្បី​អភិវឌ្ឍ​ខ្លួន​ក្លាយជា​អ្នក​ព័ត៌មាន​អាជីព ប្រកបដោយ​វិជ្ជាជីវៈ ក្នុង​ន័យ​ចូលរួម​លើក​ស្ទួយ​វិស័យ​សារព័ត៌មាន​ឲ្យ​មាន​តម្លៃ ពិសេស​បង្កើន​គុណភាព​ព័ត៌មាន គុណភាព​អ្នក​សារព័ត៌មាន ឈរ​លើ​គោលការណ៍​សន្តិភាព និង​វិជ្ជាជីវៈ​យ៉ាង​ពិតប្រាកដ ។

សូម​បញ្ជាក់​ថា ៖ ដោយ​អង្គភាព​មាន​តម្រូវការ​ផ្នែក​ធនធានមនុស្ស ទាំង​ប​ច្ចប្ប​ន្ន និង​ទៅ​អនាគត លោក យូ ពៅ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន ក៍បាន​ផ្តួចផ្តើម​គំនិត​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ និង​បច្ចេកទេស លើ​វិស័យ​ព័ត៌មាន​រយៈពេល​៣​ខែ​ដល់​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ទាំងអស់ ទាំង​មន្ត្រី​ក្រប​ខណ្ឌ និង​មន្ត្រី​ជាប់កិច្ចសន្យា ដើម្បី​ពង្រឹងសមត្ថភាព និង​ជំនាញ​បន្ថែម​ទៀត ដោយ​មាន​គ្រូ​ឧទ្ទេសនាម​ចំនួន​៣​នាក់ ដែល​មានបទពិសោធន៍​លើ​វិស័យ​ព័ត៌មាន​ជា​ច្រើន​ឆ្នាំ គឺ​លោក គង់ ប៊ុ​ន​ធី​ម លោក គង់ ជឺ (​បង្រៀន​ពី​ច្បាប់​របប​សារព័ត៌មាន​, ការ​សរសេរ​ព័ត៌មាន​, បទ​យកការណ៍​) និង​លោក ញ៉ឹ​ប បូ​រី (​បង្រៀន​ផ្នែក​បច្ចេកទេស ដូច​ជា​៖ ការ​ប្រើប្រាស់​កាមេរ៉ា​, បច្ចេកទេស​ថត និង​ការ Edit វី​ឌី​អូ និង​រូបភាព​សន្លឹក​) ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ