ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​នៅ លួច​បំផ្លាញ​ស្លាក​គណបក្ស ត្រូវ​ជាប់​ខ្នោះ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុ​ត្ត​ធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​លួច​បំផ្លាញ​ស្លាក​គណបក្ស ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​កើតឡើង​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុ​ត្ត​ធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​លួច​បំផ្លាញ​ស្លាក​គណបក្ស ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​កើតឡើង​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​សំបូរ ស្ថិត​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

បើ​តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឃុ​ត វ៉​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
ប្រភព​ដដែល​បន្ត​ទៀត​ថា មូលហេតុ​នៃ​ការ​ឃាត់ខ្លួន គឺ​ពាក់ព័ន្ធ​ក្នុង​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន ដោយ​ហែក​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ចោល ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​នគរបាល​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ប៉ៃលិន តាម​ដីកា​បង្គាប់​របស់​លោក លី ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដោយ​បាន​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ