ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​យេ​រ​ៗ ឆ័​យ​លី ដា​ឡែ​ន លាត​ត្រដាង​​​ពី​អាយុ​ពិត និង​រឿង​គូស្រករ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​តែ​ម្តង នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​តារា​យេ​រ​ៗ ឆ័​យ​លី ដា​ឡែ​ន ដោយ​នាង​បាន​ប្រកាស​លាតត្រដាង​ពី​អាយុ​ពិត មិន​លាក់លៀម នៅ​ចំពោះ​មុខ​ភ្ញៀវ ដោយ​មិន​លាក់បាំង​។…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​តែ​ម្តង នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​តារា​យេ​រ​ៗ ឆ័​យ​លី ដា​ឡែ​ន ដោយ​នាង​បាន​ប្រកាស​លាតត្រដាង​ពី​អាយុ​ពិត មិន​លាក់លៀម នៅ​ចំពោះ​មុខ​ភ្ញៀវ ដោយ​មិន​លាក់បាំង​។

អ្នក​នាង​បាន​និយាយ​ក្តែ​ង​ៗ​ថា ឆ្នាំ​នេះ​អាយុ​៣៩​ចូល​៤០​ឆ្នាំ​បាត់​ទៅ​ហើយ អ្វី​ដែល​សំខាន់​ត្រូវធ្វើ​ចិត្ត​ឱ្យ​សប្បាយ​រីករាយ​គិតគូ​ពី​ការងារ​ជីវិត​តទៅ​ទៀត មិន​អាច​ដេក​ឈឺចាប់​រឿង​ស្នេហ៍​ខកបំណង​ទៀត​នោះ​ទេ​។ និយាយ​បែប​នេះ គឺ​នៅ​ចំ​ថ្ងៃ​ពិសេស​របស់​តារា​ក្រមិចក្រមើម រូប​នេះ​ដែល​បាន​រៀបចំ​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ។

អ្វី​កាន់តែ​សំខាន់ គឺ​ក្រៅពី​គ្រង​ឈុត​សម្លៀក​បំពាក់​ស្រស់​ស្អាត ឡូយឆាយ ដា​ឡែ​ន​ស្រាប់តែ​និយាយ​ថា ប្រសិនបើ​អាច នាង​សុំ​ប្រាថ្នា​ពរ​ជ័យ​ពី​ឱកាស​នេះ ឱ្យ​ជួប​ប្តី​ក្រោយ ល្អ​តាម​ចិត្ត​ចង់​បាន​។ បើ​រើស​យក​ទៀត មិន​យក​ទេ​ប្តី​ក្មេង បើ​ក្មេង​ប្អូន​ត្រឹម​២​ទៅ​៣​ឆ្នាំ​គឺ​បាន​ហើយ បើ​លើស​ហ្នឹង​គឺ​ទទួល​មិនកើត​ទេ​។ មក​ទល់​ពេល​នេះ មិនមែន​អត់​មាន​អ្នក​តាម​ភ្ជាប់​ស្នេហ៍​ដែរ ហើយ​មិន​ព្រួយ​រឿង​អត់​អ្នក​យក ឃើញ​អាយុ​ច្រើន​មែន​ឱ្យ​តែ​ព្រម គឺ​មាន​។

នៅ​ក្នុង​ពិធី​នោះ អ្នក​នាង​ក៏​ប្រកាស​ជំហរ ក្រោយ​ពេល​ក្លាយជា​ស្ត្រី​មេម៉ាយ​ផង​ដែរ​។ អ្នក​នាង ឆ័​យ​លី ដា​ឡែ​ន និយាយ​ថា អ្នក​នាង​ធ្វើ​ខួប​ធំ​នៅ​ក្នុងឆ្នាំនេះ ទី​១ ដោយសារ​តែ​អ្នក​នាង​ឈាន​ចូល​គត់​ឆ្នាំ ដែល​អ្នក​នាង​ត្រូវ​តែ​សូត្រ​មន្ត លើករាសី​ឲ្យ​បាន​ហេង​ហេង និង​ទី​២ ដើម្បី​ប្រកាស​ជា​ថ្មី​ថា អ្នក​នាង​ទំនេរ​បេះដូង លែង​មាន​ពាក់ព័ន្ធ​នឹង​ស្វាមី ក្រោយ​លែង​គ្នា​។

អ្នក​នាង​ថា ខ្លួន​រំភើប និង​សប្បាយចិត្ត ដែល​មិត្ត​សិល្បករ​ទាំង​ចាស់ ទាំង​ថ្មី សុទ្ធតែ​មក​ចូលរួម ដោយ​​ភ្ញៀវ​ភាគច្រើន គឺ​នៅ​សប្បាយ​ក្នុង​ពិធី​រហូត​ដល់​ជិត​ម៉ោង​១២​យប់ ធ្វើ​ឲ្យ​ពិធី​ទាំងមូល​យ៉ាង​គគ្រឹកគគ្រេង​តែ​ម្តង​។

ជាមួយ​គ្នា​នោះ អ្នក​នាង​ក៏​ប្រកាស​ផង​ដែរ​ថា អ្នក​នាង​លែង​មាន​អារម្មណ៍​ឯកោ ដូច​ពេល​លែងលះ​ស្វាមី​ភ្លាម​ៗ​ទៀត​ហើយ បន្ទាប់​ពី​ប្រើ​ជីវិត​នៅ​លីវ​ម្ដងទៀត​ប្រមាណ​ជាមួយ​ឆ្នាំ​ចុង​ក្រោយ​។

អ្នក​នាង ឆ័​យ​លី ដា​ឡែ​ន បញ្ជាក់​ថា អ្នក​នាង​នឹង​នៅ​តែ​ទទួលយក​គូស្រករ​ថ្មី ដោយ​មិន​មាន​ជំហរ​ឈប់​មាន​គូ​នោះ​ទេ បើ​ទោះជា​អ្នក​នាង ទើបតែ​មាន​វិប្បដិសារី​បែក​ស្វាមី​វ័យក្មេង​កម្សត់កម្រ​មុន​នេះ​។ ប៉ុន្តែ​បុរស​ដែល​អ្នក​នាង​ជ្រើស​យក ក៏​ត្រូវ​តែ​ជា​បុរស​ចាស់ចិត្ត ចាស់​គំនិត និង​មិនមែន​ជា​អ្នកសិល្បៈ​ដូច​មុន​នោះ​ផង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ