ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ទុក្ខ​កើតមក​អំពី​ការ​ប្រកាន់​មាំ

4 ឆ្នាំ មុន

ព្រះពុទ្ធ​បាន​ទាញ​យក​ហេតុ​ដែល​នាំ​ឱ្យ​កើតទុក្ខ​មក​អាង​យ៉ាងនេះ​ថា សេចក្តី​ទុក្ខ​របស់​សត្វលោក​កើតមក​អំពី​យើង​នៅ​មាន​សេចក្តី​ប្រកាន់​មាំ សេចក្តី​ថ្នាំងថ្នាក់​ចិត្ត និង​ការ​ចង្អៀតចង្អល់​ចិត្ត ដែល​ជា​ប្រភព​នាំ​ឱ្យ​កើតទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ឱ្យទៅ​ជា​ទុក្ខ​ដ៏​ខ្លាំងក្លា​តាម​ផ្លូវ​កាយ ។ ជា​ទូទៅ​មនុស្ស​យើង​ចេះ​តែ​ប្រកាន់​មាំ ជម្នះ​មិន​ព្រម​ទទួលយក​បច្ច័យ​ដែល​បាន​តាក់តែង​មក​គឺ​ចេះ​តែ​មានការ​ប្រកាន់ ថ្នាំងថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ​ទើប​ទៅ​ជា​រឿង​ភ័យ​ខ្លាច គឺ​ខ្លាច​នេះ​ខ្លាច​នោះ…

ព្រះពុទ្ធ​បាន​ទាញ​យក​ហេតុ​ដែល​នាំ​ឱ្យ​កើតទុក្ខ​មក​អាង​យ៉ាងនេះ​ថា សេចក្តី​ទុក្ខ​របស់​សត្វលោក​កើតមក​អំពី​យើង​នៅ​មាន​សេចក្តី​ប្រកាន់​មាំ សេចក្តី​ថ្នាំងថ្នាក់​ចិត្ត និង​ការ​ចង្អៀតចង្អល់​ចិត្ត ដែល​ជា​ប្រភព​នាំ​ឱ្យ​កើតទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ឱ្យទៅ​ជា​ទុក្ខ​ដ៏​ខ្លាំងក្លា​តាម​ផ្លូវ​កាយ ។

ជា​ទូទៅ​មនុស្ស​យើង​ចេះ​តែ​ប្រកាន់​មាំ ជម្នះ​មិន​ព្រម​ទទួលយក​បច្ច័យ​ដែល​បាន​តាក់តែង​មក​គឺ​ចេះ​តែ​មានការ​ប្រកាន់ ថ្នាំងថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ​ទើប​ទៅ​ជា​រឿង​ភ័យ​ខ្លាច គឺ​ខ្លាច​នេះ​ខ្លាច​នោះ ឬ​ខ្លាច​ចាស់ មិន​ចង់​ចាស់​ជាដើម ព្រោះ​ចាស់​ទៅ​វា​ត្រូវ​អស់​ស្អាត អស់​សង្ហា ដូច្នេះ​សេចក្តី​ទុក្ខ​ក៏​កើតឡើង​ភ្លាម​ទាន់​ពេលវេលា គឺ​ទុក្ខ​ព្រោះតែ​ខ្លាច ។

តែបើ​បុគ្គល​មិន​មានការ​ប្រកាន់​មាំ​ទេ សេចក្តី​ទុក្ខ​ក៏​នៅ​ត្រឹមតែ​ជាស​ភាវ​ទុក្ខ​ប៉ុណ្ណោះ មិន​មានរឿង​អ្វី​ដែល​ត្រូវ​កើតទុក្ខ​តាម​ផ្លូវចិត្ត​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ