ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​១២.៥៥២​នាក់​ជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យហើយ​

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​១៨​កុម្ភៈ​ថា សរុប​អ្នក​ជំ​ងឺ​១២.៥៥២​នាក់​ដែល​ឆ្លង​វីរុស​ COVID-19 បាន​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ពី​ពួក​គេ​បានជា​សះស្បើយ​។ គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន ក្នុង​របាយការណ៍​​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ថ្លែង​ថា នា​ថ្ងៃ​ទី​១៧​កុម្ភៈ…

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​១៨​កុម្ភៈ​ថា សរុប​អ្នក​ជំ​ងឺ​១២.៥៥២​នាក់​ដែល​ឆ្លង​វីរុស​ COVID-19 បាន​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ពី​ពួក​គេ​បានជា​សះស្បើយ​។
គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន ក្នុង​របាយការណ៍​​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ថ្លែង​ថា នា​ថ្ងៃ​ទី​១៧​កុម្ភៈ ​មនុស្ស​១.៧០១​នាក់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ពី​ជា​សះស្បើយ​។

ទូ​រ​ទស្សន៍​រដ្ឋ​ចិន​រាយការណ៍​ថា នាយក​មន្ទីរពេទ្យ​សំខាន់​មួយ​នៃ​ទីក្រុង​វូ​ហាន បាន​ត្រូវ​​បាន​បាត់​បង់​ជីវិត​នា​ថ្ងៃ​ទី​១៨ ​កុម្ភៈ​។ លោក​LIU ZHIMING​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ច្រើន​ម៉ឺ​ន​នាក់​ដែល​ឆ្លង​វីរុស​។

ម្យ៉ាងទៀត​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​ធំ​មួយ​ត្រូវ​បាន​កសាង​ហើយ​រួចរាល់ កាលពី​ថ្ងៃ​ទី​១៧ ​កុម្ភៈ ក្នុង​ទីក្រុង​ធំ​មួយ​នា​ភាគ​ពាយ័ព្យ​ចិន ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​តស៊ូ​ប្រឆាំង​វីរុស​COVID-19​។

មន្ទីរពេទ្យ​នេះ​កសាង​ក្នុង​ទីក្រុង​ស៊ី​អាន​ទីប្រជុំជន​ខេត្ត​សាន់​ស៊ី គឹ​សម្រាប់​ទទួល​ព្យាបាល​បណ្ដា​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​COVID-19​។ មន្ទីរពេទ្យ​នេះ​មាន​គ្រែ​៥០០ ហើយ​បុគ្គលិក​សុខាភិបាល​ចំនួន​៦៦៦​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីនោះ​។

ការ​សាងសង់​មន្ទីរពេទ្យ​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ​កុម្ភៈ​មក ដោយ​ក្នុង​ពេល​ការងារ​សាងសង់​កំពុង​សម្រុក ប្រើ​កម្មករ​ដល់​ទៅ​ជាង​៧០០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ