ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ប្រឆាំង​រថយន្ត​ប៉ូលិស​១​គ្រឿង មនុស្ស​​រង​គ្រោះ​ជា​ច្រើន​នាក់

4 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​គូសបញ្ជាក់​ថា ការ​វាយប្រហារ​អត្តឃាត​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៧​កុម្ភៈ ប្រឆាំង​រថយន្ត​ប៉ូលិស​មួយ​គ្រឿង នៅ​ក្រុង​កេ​ត​តា​ទីប្រជុំជន​ខេត្ត​បា​លូត​ជី​ស្ថាន​ភាគ​និរតី​ប៉ា​គី​ស្ថាន បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៨​នាក់​បាត់បង់​ជីវិត​ហើយ​មនុស្ស​១៩​ទៀត​រង​របួស​។ អ្នកនាំពាក្យ​របស់​មន្ទីរពេទ្យ​ស៊ី​វិល​ក្រុង​កេ​ត​តា​ថ្លែង​ថា សាកសព​មនុស្ស​៣​នាក់​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ ក្រោយ​ការ​ផ្ទុះ​បន្តិច​និង​ថា​មនុស្ស​៥​នាក់​បានបាត់​បង់​ជីវិត​​ដោយសារ​របួសធ្ងន់​ពេក​ក្នុង​មន្ទីរពេទ្យ​។…

ប្រទេស​ប៉ា​គី​ស្ថាន ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​គូសបញ្ជាក់​ថា ការ​វាយប្រហារ​អត្តឃាត​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៧​កុម្ភៈ ប្រឆាំង​រថយន្ត​ប៉ូលិស​មួយ​គ្រឿង នៅ​ក្រុង​កេ​ត​តា​ទីប្រជុំជន​ខេត្ត​បា​លូត​ជី​ស្ថាន​ភាគ​និរតី​ប៉ា​គី​ស្ថាន បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៨​នាក់​បាត់បង់​ជីវិត​ហើយ​មនុស្ស​១៩​ទៀត​រង​របួស​។

អ្នកនាំពាក្យ​របស់​មន្ទីរពេទ្យ​ស៊ី​វិល​ក្រុង​កេ​ត​តា​ថ្លែង​ថា សាកសព​មនុស្ស​៣​នាក់​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ ក្រោយ​ការ​ផ្ទុះ​បន្តិច​និង​ថា​មនុស្ស​៥​នាក់​បានបាត់​បង់​ជីវិត​​ដោយសារ​របួសធ្ងន់​ពេក​ក្នុង​មន្ទីរពេទ្យ​។ ចំនួន​អ្នកបាត់​បង់​ជីវិត​​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ព្រោះ​ក្នុង​ចំណោម​អ្នក​របួស​ទាំង​១៩​នាក់ ច្រើន​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

អ្នក​ទទួលខុសត្រូវ​ខាង​មហាផ្ទៃ​ខេត្ត​ម្នាក់​អះអាង​ថា ការ​ផ្ទុះ​បណ្ដាល​មក​ពី​ការ​វាយប្រហារ​អត្ត​ឃាត​មួយ​ដោយ​បញ្ជាក់​ថា នាយ​ប៉ូលិស​៣​នាក់​ក្នុង​នោះ​មាន​នារី​ម្នាក់ ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​។ បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា ជន​អត្តឃាត​ម្នាក់​បាន​ធ្វើ​ឲ្យ​គ្រឿងផ្ទុះ​ដាក់​នៅ​ចង្កេះ​របស់​គេ​ផ្ទុះ នៅ​ជិត​រថយន្ត​ប៉ូលិស ក្បែរ​ក្លឹ​ប​សារព័ត៌មាន​របស់​ទីក្រុង​។ រថយន្ត​និង​អគារ​នានា​ដែល​នៅ​ក្បែរ​ក៏​រង​ការ​ខូចខាត​ដោយសារ​ការ​ផ្ទុះ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ