ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ខ្លាច​គ្រោះថ្នាក់ ខណៈ​ខ្សែភ្លើង​ធ្លាក់​រយាក​លើ​ផ្លូវ​គ្មាន​អ្នក​អើពើ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្សែភ្លើង​ដែល​ត្រូវ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បើក​ទាក់​បណ្តាល​ឱ្យ​ធ្លាក់រ​យ៉េ​រយ៉ៃ​មក​លើ​ផ្លូវ​អស់​រយៈពេល​ប្រមាណ​៥​ថ្ងៃ​មក​ហើយ ពុំ​ត្រូវ​បាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​អគ្គី​ស​នី​យកចិត្តទុកដាក់​ចុះ​ទៅ​រៀបចំ​នោះ​ទេ ដោយ​ទុក​អោយ​អ្នក​ធ្វើ​ដំណើរ​ជិះ​វៀង​និង​យក​ថង់​ចង ដើម្បី​អោយ​អ្នកដំណើរ​មើលឃើញ និង​បើកបរ​កុំឱ្យ​ទាក់​ចៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។ ខ្សែភ្លើង​ដែល​ធ្លាក់រ​យ៉េ​រយ៉ៃ​ខាងលើ​នោះ​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង…

រាជធានី​ភ្នំពេញ ៖ ខ្សែភ្លើង​ដែល​ត្រូវ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បើក​ទាក់​បណ្តាល​ឱ្យ​ធ្លាក់រ​យ៉េ​រយ៉ៃ​មក​លើ​ផ្លូវ​អស់​រយៈពេល​ប្រមាណ​៥​ថ្ងៃ​មក​ហើយ ពុំ​ត្រូវ​បាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​អគ្គី​ស​នី​យកចិត្តទុកដាក់​ចុះ​ទៅ​រៀបចំ​នោះ​ទេ ដោយ​ទុក​អោយ​អ្នក​ធ្វើ​ដំណើរ​ជិះ​វៀង​និង​យក​ថង់​ចង ដើម្បី​អោយ​អ្នកដំណើរ​មើលឃើញ និង​បើកបរ​កុំឱ្យ​ទាក់​ចៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។

ខ្សែភ្លើង​ដែល​ធ្លាក់រ​យ៉េ​រយ៉ៃ​ខាងលើ​នោះ​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​ភូមិ​បានអោយ​ដឹង​ថា ខ្សែភ្លើង​ខាងលើ​នេះ​ត្រូវ​បាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បើក​ទាក់ បណ្តាល​ឱ្យ​ធ្លាក់រ​យ៉េ​រយ៉ៃ​តាំងពី​វេលា​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ រថយន្ត​បង្ក​នោះ​ត្រូវ​បាន​ប្រជា​ការពារ​ភូមិ​ចាប់​យក​ទៅ​ប្រគល់​អោយ​នគរបាល​ខណ្ឌ​សែន​សុខ ។ បន្ទាប់​ពី​យក​រថយន្ត​ប្រគល់​អោយ​នគរបាល​រួច​មក គេ​ឃើញ ខ្សែភ្លើង​ដែល​ធ្លាក់រ​យ៉េ​រយ៉ៃ ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឬក៍​ម្ចាស់​រថយន្ត​ចេញ​មុខ​មក​ជួស​ជួល​ដាក់​បង្គោល ឬ​លើក​ខ្សែភ្លើង​នោះ​ឡើង​វិញ​ទេ គឺ​ទុក​ចោល ដោយ​ធ្វើ​អោយ​ខ្សែភ្លើង នៅ​ធ្លាក់​រយ៉ា​កមក​លើ​ផ្លូវ​។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​ថា គេ​ពុំ​ដឹង​ថា រថយន្ត​នោះ​ត្រូវ​បាន​គេ​ដោះ​លែង ឬ​យ៉ាងណា​នោះ​ទេ​។ បន្ទាប់​ពី​ខ្សែភ្លើង និង​ខ្សែ​អ៊ី​ន​ធើ​ណេ​ត​ដាច់​ធ្លាក់ គេ​ឃើញ​រថយន្ត​ខ្លះ​បាន​បើក​វាង និង​រថយន្ត​ខ្លះ​ទៀត​បាន​បើក​ទាក់​ជា​បន្តបន្ទាប់ ដោយសារ​តែ​ខ្លាច​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ទើប​អ្នក​ភូមិ​បាន​យក​ថង់​ទៅ​ចង់​សំគាល់ ដើម្បី​អោយ​មានការ​ប្រុង​ប្រយ័ត្ន ចៀសវាង​មាន​យានយន្ត​បើក​លឿន​ទាក់​បណ្តាល​អោយ​មាន​គ្រោះថ្នាក់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ គេ​ឃើញ​អាជ្ញាធរ​ភូមិ​-​សង្កាត់ ក៏បាន​ចុះ​ទៅ​ជីក​ដាំ​បង្គោល ដើម្បី​លើក​ខ្សែភ្លើង កុំអោយ​អ្នកដំណើរ​ឆ្លងកាត់​បើក​ទាក់ ។ ទោះបីជា​យ៉ាងណា តាម​អ្នក​ភូមិ​បានអោយ​ដឹង​ថា គេ​ឃើញ​មន្ត្រី​អគ្គី​ស​នី​បាន​ទៅ​មើល​ដែរ ហើយ​ក៏​ទៅ​វិញ​បាត់​រហូត ដែល​ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា ខ្សែភ្លើង​នោះ​មិន​ពាក់ព័ន្ធ​នឹង​អគ្គី​ស​នី​នោះ​ទេ ទើប​បានជា​មិន​គិតគូរ​បែប​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ