ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​ទ្រី​យ៉ា​ត្លុង​កម្ពុជា​5​រូប​ចូលរួម​ប្រកួត ជើងឯកនៅ​ប្រទេស​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក​ជម្រើសជាតិ​ចំនួន​៥​រូប​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Asian Cup 2020 នៅ​ខេត្ត​វ៉ា​ក់​យ៉ង ប្រទេស​ថៃ ខណៈ​ការ​ប្រកួត​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២១-២៣…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក​ជម្រើសជាតិ​ចំនួន​៥​រូប​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Asian Cup 2020 នៅ​ខេត្ត​វ៉ា​ក់​យ៉ង ប្រទេស​ថៃ ខណៈ​ការ​ប្រកួត​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២១-២៣ កុម្ភៈ​។

លោក ងិ​ន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ថ្នាក់​តំបន់​មួយ​នេះ​មាន​ប្រទេស​ចំនួន​១០​ចូលរួម​។

កាលពី​ឆ្នាំ​២០១៩​កម្ពុជា​ធ្លាប់​បញ្ជូន​ប្រតិភូ​កីឡា​ឱ្យទៅ​ចូលរួម​ប្រកួត​ម្ដង​រួច​មក​ហើយ ដោយ​កាល​ណោះ​កីឡាករ​ជម្រើសជាតិ​កម្រិត​ថ្នាល​កម្ពុជា​១​រូប​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​៤​។

លោក​អគ្គលេខាធិការ​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា ការ​ទៅ​ចូលរួម​ប្រកួត​ជើងឯក​កីឡា​ទ្រី​យ៉ា​ត្លុង​Asian Cup​នៅ​ប្រទេស​ថៃ​លើក​នេះ កម្ពុជា​បាន​បញ្ជូន​ប្រតិភូ​កីឡា​សរុប​ចំនួន​៧​រូប​ក្នុង​នោះ​ប្រធាន​ប្រតិភូ​១​រូប​គឺ​លោក ចេ​ង ចាន់​ដា​រ៉ា លោក អៀ តារា គ្រូបង្វឹក និង​អត្ត​ព​លិ​ក​៥​រូប​ទៀត​រួម​មាន ៖ កីឡាករ អ៊ុ​ង លី​ម៉េ​ង កីឡាករ សុខ សំណាង កីឡាករ ចេ​ង សុវណ្ណ​បញ្ញា ពិសិដ្ឋ កីឡាការិនី​ហោ ធី​ដា និង​កីឡាការិនី ផល ស្រី​ភួង​។

គួរ​រំលឹក​ថា សម្រាប់​ការ​បញ្ជូន​កីឡាករ​-​កីឡាការិនី​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​លើក​នេះ​គឺ​ធ្វើ​ឡើង​ស្រប​ទៅ​នឹង​ផែនការ​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ពង្រឹង​សមត្ថ​ភាព​អត្ត​ព​លិ​ក​របស់​ខ្លួន​ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ សម្រាប់​ការ​ប្រកួត​នេះ​ទៀត​ភាគី​ថៃ​ជា​អ្នករ៉ាប់រង​ការ​ហូប​ចុក ស្នាក់​នៅ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផ្ដល់​ប្រាក់​ហោប៉ៅ រីឯ​ថ្លៃ​ធ្វើ​ដំណើរ​ជា​បន្ទុក​របស់​សហព័ន្ធ​ទ្រី​យ៉ា​ត្លុង​កម្ពុជា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ