ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលឃើញ​ពី​ភាព​ខ្វះខាត កម្លាំង​យោធា​​រួម​គ្នា​លើក​គ្រោងផ្ទះ​ផ្តុំ​ជូន​យោ​ធិន​​ចូល​និវត្តន៍​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ត្រូវ​បាន​លោក ហួត រ័​ត្ន មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​កែវ​សីមា ដឹកនាំ​កម្លាំង​សាងសង់​សម្រាប់​ឧបត្ថម្ភ​ដល់​យោធិន​ចូល​និវត្តន៍ ដែល​ជួប​ការ​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ លោក​ហួត…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ត្រូវ​បាន​លោក ហួត រ័​ត្ន មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​កែវ​សីមា ដឹកនាំ​កម្លាំង​សាងសង់​សម្រាប់​ឧបត្ថម្ភ​ដល់​យោធិន​ចូល​និវត្តន៍ ដែល​ជួប​ការ​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។

លោក​ហួត រ័​ត្ន បាន​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​ភាព​ខ្វះខាត​របស់​យោធិន​ចូល​និវត្តន៍ លោក​បាន​ស្នើ​សុំ​ឈើ​មួយ​ចំនួន​ពី​អាជ្ញាធរ ដើម្បី​សង់ផ្ទះ​ជូន​មន្ត្រី​យោធា​ចំនួន​៥​រូប ដើម្បី​ជួយ​កាត់​បន្ថយ​ការ​លំបាក​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ កម្លាំងយោធា​បាន​សហការ​គ្នា​លើក​គ្រោងផ្ទះ​ផ្គុំ​ជូន​ដល់​លោក គង់ គា អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ អតីត​បំរើ​ការ​នៅ​កងអនុសេនាធំ​លេខ​២ រស់នៅ​ក្នុងភូមិ ត្រពាំង​ផ្អេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

បើ​តាម​ការ​បញ្ជាក់​ពី​មេបញ្ជាការ​មូលដ្ឋាន​កងទ័ព​ស្រុក​កែវ​សីមា​ថា នេះ​ជា​ខ្នង​ផ្ទះ​ទី​១ ដែល​ចាប់​ផ្តើម​សង់​ក្នុង​ចំណោម​ផ្ទះ ស្ថិត​ក្នុង​គំរោង​សាងសង់​ផ្ទះ​ជូន​យោធា​ចូល​និវត្តន៍​ចំនួន​៥​គ្រួសារ ដែល​មាន​ជីវភាព​ខ្វះខាត​។ ផ្ទះ​១​ខ្នង​នេះ​សាងសង់​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី មាន​ទំហំ​ទទឹង​៥ ម៉ែត្រ បណ្ដោយ​៧ ម៉ែត្រ ចំណាយ​ថវិការ​ជាង​៤​ពាន់​ដុល្លារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ